» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 811 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095726 នាក់

បន្ទាប់ពី​រិះគន់​តុលាការ​លោក​ផ្កាយ​៣ ឌួង ងៀប ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដើម្បី​កុំ​ឲ្យ​ប្រើ​ហ្វេ​ស​ប៊ុ​ក ទៀត​!

​ភ្នំពេញ ៖, លោក​ផ្កាយ​៣ ឌួង ងៀប​ដែលមាន​តួនាទី​ជា​ឧកញ៉ា​និង​ជា​អគ្គលេខា​រង​នៅ​ក្រសួងមហាផ្ទៃ ត្រូវបាន នគរបាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​តាម​តាម​ដីកា​តុលាការ ឃាត់ខ្លួន​នៅ​ចំណុច​មុខ​សណ្ឋាគារ​ដឹ​គ្រី ផ្លូវ​ឌួង​ងៀប សង្កាត់​អូរ​បែកក្អម រាជធានី​ភ្នំពេញ បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ពាក់ព័ន្ធ​ករណី «​ឆបោក និង មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» ។​a dourng court1 

​នេះ​បើតាម មន្ត្រីជាន់ខ្ពស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់ប្រាប់​សារព័ត៌មាន អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២​។
​មូ​លេ​ហ​តនៃ​ការចាប់ខ្លួន​នេះ បានធ្វើ​ឡើង បន្ទាប់ពី លោក ឌួង ងៀប បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​មួយ កាលពី​ថ្ងៃទី​០៧​និង​៨​កុម្ភៈ ឆ្នាំ​២០២២ ដោយ​ចោទប្រកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា បាន​ចាត់ការ​សំណុំរឿង​របស់គាត់ ប្រែ​ពីស​ទៅ​ខ្មៅ និង​ចោទប្រកាន់​រូបគាត់​ថា បាន​ឆបោក​ជនជាតិ​តៃវ៉ាន់ និង​វាយប្រហារ​ទៅលើ​តុលាការ ទារលុយ​គាត់ គាត់​អស់​លុយ​អោយ​ហើយ សុខចិត្ត​ដើរចូល​គុក ។

យោងតាម​ការ​បង្ហោះ​ឃ្លី​ប Videos របស់លោក​ឧកញ៉ា ឌួង ងៀប នៅលើ​បណ្តាញ​សង្គម​បាន​រៀបរាប់​នៅផ្ទះ​ថា ៖ « ខ្ញុំបាទ ឌួង ងៀប សូម​គោរព​ស្នើសុំ​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន សូមមេត្តា​ជួយ​រក​យុត្តិធម៌​ដល់​រូបខ្ញុំ​បាទ ដោយ​សុំ​ស្នើ​សម្តេច​ទាំងពីរ​មេត្តា​សុំ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​កំពូល​ដើម្បីអោយ​តុលា ការ​កំពូល​ចុះមក​អធិការ កិច្ច​ពិនិត្យមើល​សំណុំ រឿង​របស់​ខ្ញុំបាទ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ខ្ញុំបាទ​បាន​រង​នូវ​អំពើ​អយុត្តិធម៌ ក្រោម​ការចោទប្រកាន់រ​បស់​សាលាដំបូង​រាជ ធានី​ភ្នំពេញ ប្រែ​ពីស​ទៅ​ខ្មៅ ចោទប្រកាន់​ខ្ញុំបាទ​ថា បាន​ឆបោក​ជនជាតិ​តៃវ៉ាន់ » ។

បន្ថែម​ពីលើ​ឃ្លី​ប Videos ដែល​បាន​បង្ហោះ​នោះ គឺ​លោក ឧកញ៉ា ឌួង ងៀប បានធ្វើ​ដំណើរ ទៅកាន់​ពន្ធនាគារ​ព្រៃ​សរ (​គុក​ព្រៃ​ស ) ដោយមាន​អ្នកកាសែត​ជាច្រើន​នាក់ ហ៊ុំព័ទ្ធ​ចាំ​សំភាសន៍ នៅខាងមុខ​បរិវេណ​ពន្ធនាគារ ម​១ ព្រៃ​ស ។ លោក​ឧកញ៉ា ឌួង ងៀប បាន​ថ្លែង ប្រាប់​អ្នកកាសែត ថា លោក​លែង មាន​សល់​អ្វី​ទៀត​ទេ លោក​សុខចិត្ត​ដើរ ចូល​គុក ដោយ ខ្លួនឯង ព្រោះ​លោក​មិនបាន ប្រព្រឹត្ត​អំពើ​ឆបោក​ជនជាតិ​ចិន​ដូច​ការចោទប្រកាន់​រប​ស់ តុលាការ​សាលា ដំបូង​រាជធានី​ភ្នំពេញ​នោះទេ ។

​ក្រោយ​មកអ្នកនាំពាក្យ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីបំភ្លឺ ពី​លោក​ផ្កាយ ឌួង ងៀប និយាយ​មិន​ពិត​តាម ផេ​ក​របស់ខ្លួន ។ ទីបំផុត ! នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២ ចេញ​លិខិត​សូមទោស តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​នៅ​ព្រឹក​នេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​។ លោក ឌួង ងៀប នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២ បានចេញ​លិខិត​សូមទោស​តុលាការ​ជា​សាធារណៈ​ដោយ​លើកឡើងថា​, ខ្ញុំបាទ​សូម​អភ័យទោស​ពី ឯកឧត្តម​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ខ្ញុំបាទ បានធ្វើការ​បង្ហោះ​វីដេអូ​ឃ្លី​ប​រយៈពេល​២៣​នាទី បកស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​ចំណាត់ការ​រឿងក្ដី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​រូប​ខ្ញុំបាទ និង​បានធ្វើ​ទង្វើ​មិន​សមរម្យ ដោយបាន​ទៅ​បង្ហាញខ្លួន និង​ផ្តល់​កិច្ច​សម្ភាស៍ ដល់​អ្នក​សារពត៌មាន​នៅមុខ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ព្រៃ​ស​។

សកម្មភាព​ទាំងនេះ ធ្វើឡើង​ដោយសារ​ខ្ញុំបាទ​មានការ​ភាន់ភាំង​ស្មារតី ព្រោះ​រង​សម្ពាធ​ធ្ងន់ធ្ងរ​ក្នុង​គ្រួសារ និង​មានការ​ព្រួយបារម្ភ​ខ្លាំង ពី​បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុង​ផ្លូវ ច្បាប់​លើ​រឿងក្ដី​ពាក់ព័ន្ធ​នឹង​រូប​ខ្ញុំបាទ​។ ទង្វើ​ដ៏​គួរ​ឲ្យ​សោកស្តាយ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្ថាប័ន និង​កិត្តិយស​របស់ ឯកឧត្តម​ប្រធាន និង​អស់លោក​មន្ត្រី​ជា​ចៅក្រម​កាន់​រឿងក្តី និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ កិច្ចដំណើរការ​នីតិវិធី​ចាត់ការ​រឿងក្តី របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​ខ្ញុំបាទ​សូម​សន្យាថា មិន​ឲ្យ​មាន​សកម្មភាព​នេះ​កើត​ជាថ្មីទៀត​ទេ និង​សូម​សន្យា​ចូលរួម​គ្រប់​កិច្ច​នីតិវិធី​ចាត់ការ​រឿងក្តី​របស់​សាលាដំបូង​ពាក់ព័ន្ធ​នឹង​រូបខ្ញុំ​បាទ ដោយ​ស្មារតី​សុចរិត យុត្តិធម៌ និង​គោរព​ច្បាប់​ជា​ធរមាន​។​

​បើតាម​សេចក្តីបំភ្លឺ​របស់ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ ឆ្លើយតប​ជាមួយនឹង​ការចេញ​វីដេអូ​ផ្សព្វផ្សាយ​របស់ លោក ឌួង ងៀប បាន​បញ្ជាក់ថា លោក ឌួង ងៀប ត្រូវបាន​ប្តឹង​ដោយ​ឈ្មោះ CHIH YU YEN និង​ឈ្មោះ YAO CHING KING កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ពីបទ «​ឆបោក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» ពាក់ព័ន្ធ​នឹង​ការលក់​អចលនវត្ថុ​មួយកន្លែង ដែល​អ្នកទិញ​ជាដើម​បានប្រគល់​ប្រាក់​ថ្ងៃ​ដី​គ្រប់ ចំនួន ៧.៣០៥.០០០$ ឲ្យ​ទៅ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប រួចរាល់ ប៉ុន្តែ​ជន​ត្រូវ​ចោទ​ពុំមាន​ដី​នោះឡើយ​។​​អ្នកនាំពាក្យ​បាន​បន្តថា ក្នុងការ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​នេះ ឈ្មោះ ឌួង ងៀប បានចេញ​មូលប្បទានប័ត្រ​ចំនួន​៣​សន្លឹក​ដែលមាន​លេខ​១៤៥៥៧៧ មានតម្លៃ ១.៦៥០.០០០$ លេខ​២១៣៩៩៧ មានតម្លៃ ៣.៦៥៥.០០០$ និង​លេខ​១៣២៧៨៨ មានតម្លៃ ២.០០០.០០០$ ទៅ​ឲ្យ​ដើមបណ្តឹង រដ្ឋប្បវេណី​។ បន្ទាប់មក ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​យក​មូលប្បទានប័ត្រ​ទាំង​៣​សន្លឹក​នោះ​ទៅ​បើកប្រាក់​នៅ​ធនាគារ ប៉ុន្ដែ​ខាង​ធនាគារ​បញ្ជាក់ថា មួល​ប្ប​ទាន​ប័ត្រ​ទាំង​៣​សន្លឹក​នោះ​គ្មាន​សាច់ប្រាក់​ទេ​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្តថា ក្នុងដំណាក់កាល​ស៊ើបសួរ ចៅក្រម​ស៊ើបសួរ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ភស្តុតាង និង​សួរចម្លើយ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប ហើយ​បានសម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ ដោយ​ជំនួស​មកវិញ​នូវ​ការដាក់​ជន​ត្រូវ​ចោទ​ឲ្យ​នៅក្រោម​ការត្រួតពិនិត្យ តាមផ្លូវ​តុលាការ តាមរយៈ​ដីកា​សម្រេច​លេខ​៤២៩៣ “​ម​” ដ​.​ព​.​ស ចុះ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២១ ដែលមាន​កាតព្វកិច្ច​ត​ម្រូ​វ ឲ្យ​ជន​ត្រូវ​ចោទ​ដាក់​ប្រាក់​ធានា​មិន​ឃុំខ្លួន​នេះ ចំនួន ៥.៣០៥,០០០$ មក​តម្កល់​នៅក្នុង​គណនី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​១​ខែ តែ​ជន​ត្រូវ​ចោទ​ពុំបាន​យកប្រាក់​ធានា​ខ្លួន​នេះ មក​តម្កល់​តាម​ការកំណត់​ក្នុង​ដីកា​សម្រេច​នោះឡើយ​។

ដោយ ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប បានគេច​វេះ​ពី​កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ចៅក្រម​ស៊ើបសួរ​ក៏បាន​ចាត់វិធានការ​បន្ត​តាម​នីតិវិធី ស្របតាម​បញ្ញត្តិ​មាត្រា ២៣០ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​។​​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ប្រកាស​បន្ត​អនុវត្តតាម​នីតិវិធី​ជា​ធរមាន​ចំពោះ​ករណីនេះ ដោយ​មិន​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួង ងៀប ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ដើម្បី​គេចវេះ​ពី​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ឡើយ​។​a dourng nga a dourng nga3 a dourng nga4 

​