» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 74 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094989 នាក់

សមត្ថកិច្ច​ជំនាញ​អះអាងថា បទល្មើស​ធ្យូង​ឆ្លងដែន មិន​ឲ្យ​បន្ត​កើតមាន​ក្នុង​ទឹកដី​ខេត្តក្រចេះ​?


​ក្រចេះ​៖ ចែ​ធី មកដល់​ថ្ងៃទី ១៧ ខែឧសភា​ឆ្នាំ​២០២៤​នេះ នៅតែ​បន្ត​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ព្រៃ​ដុត​ធ្យូង​ដើម្បី​ដឹក ជញ្ជូន​មក​លក់​ឲ្យ​គាត់​។ នេះ​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​រាយការណ៍​ឲ្យ​ដឹង​។ ធ្យូង​ទាំងអស់នេះ ដឹក​តាម​គោយន្ត​កន្ត្រៃ​ចេញពី​ភូមិ​រណែង និង​ភូមិ​ម្ស៉ៅ មក​ស្តុក​ទុក​នៅ​ជើងភ្នំ​ឆ្វេ បទ​សុ​ក្រំ​រួច​បន្ត​មក​ទំលាក់​នៅ​ចំណុច​ភូមិ​បទ​ឈើ​ក្រំ ឃុំ​ស្វាយ​ជ្រះ​ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​លើកដាក់​រថយន្ត​ខ្នាត​យក្ស​ប្រភេទ​V1 ដឹក​បន្តទៅ​ប្រទេស​វៀតណាម​។​a chacol 

សូមបញ្ជាក់ថា​ដើម្បី​ចូល​ដី​វៀតណាម​ឡាន​ធ្យូង​ត្រូវ ឆ្លងកាត់ សង្កាត់ រដ្ឋបាល​ព្រៃឈើ​ស្វាយ​ជ្រះ និង​ឆ្លងកាត់ ស្នាក់ការ​សន្តិសុខ​កង​រាជ​អាវុធហត្ថ ៧០៧ និង​ឆ្លងកាត់ រដ្ឋបាល​ព្រៃឈើ សួន​អាពាហ៍ពិពាហ៍ បន្ត​ឆ្លងកាត់​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្សឹ​ម និង​ឆ្លងកាត់ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្នួល គ្រប់គ្រង​ដោយ​លោក លន់ ប៊ុន​ថុល និង​ឆ្លងកាត់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល ឆ្ពោះទៅ​ព្រំដែន ឆ្លងដែន​តាម​ច្រករបៀង​ដេ​បី​(D3)​។​ចឹ​ង​អ្នក​ដឹកជញ្ជូន​ចាយ​សេវា​មិន​តិ​ទេ​ដើម្បី​បាន​ឆ្លង​រួច​!​។​

​បើតាម​ប្រជាពលរដ្ឋ​លោក​ថៃ គា ដែលជា​មន្ត្រី​យោធា​ល្បីឈ្មោះ​ខាង​រកស៊ី​បទល្មើស​ឆ្លងដែន​វិញ​លោក នៅតែ​បន្ត​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ព្រៃ​ដើម្បី​យកមក​ដុត​ធ្វើ​ធ្យូង​លក់​ឲ្យ​លោក​ផ្ដាច់មុខ​នៅ​ចំណុច​ភូមិ​ឡ​ជា​ឈ្មោះ​តំបន់ ស្ថិតនៅ ភូមិ​ចំការ​ដំឡូង ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ដឹក​តាម​គោយន្ត​កន្ត្រៃ និង​រថយន្ត​កែច្នៃ មក​ដាក់​នៅឯ​ផ្ទះ​លោក ស្ថិតនៅ​ភូមិ​សំបួរ ឃុំ​ស្វាយ​ជ្រះ​ស្រុក​ឈ្នួល​។​លោក ថៃ គា បន្ទាប់ពី​បែកធ្លាយ​រថយន្ត​ខ្នាត​យក្ស​របស់គាត់​ដាក់​ទល់​មេឃ ឥឡូវ​មក បំ​លែង​រូបភាព​យក​រថយន្ត​V1​ដាក់​ត្រឹម​ស្មើ​ទ្រុង​ដើម្បី​បន្លំ​ជា​រថយន្ត​ដឹកទំនិញ​ផ្សេងៗ​។​

​ក្រុម​អ្នកឃ្លាំមើល បទល្មើស​ធនធានធម្មជាតិ​បាន​រាយការណ៍​ជូន​មន្ត្រី មានការ​ពាក់ព័ន្ធ​ជាមួយនឹង​បទល្មើស​ធនធានធម្មជាតិ ដោយ​មន្ត្រី​ទាំងនោះ បានន​យាយ​យ៉ាង​ដូច្នេះ​ថា រៀងរាល់​បទល្មើស​ឆ្លងដែន​បើ​នៅតែមាន​បន្តទៀត​លោក​និង​បង្ក្រាប​មិន​អនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​ឆ្លងដែន​បន្តទៀត​ឡើយ​។​​តែ​លោក ថៃ គា នៅតែ​បន្ត​លើក​ធ្យូង​ដាក់​រថយន្ត​V1​ដាក់​ស្មើ​ទ្រុង​រួច​គ្រប់​តង់​ចត​នៅ​ខាងក្រោយ​ផ្ទះ​របស់លោក​ជាធម្មតា​ត្រៀម​ដឹក​ឆ្លងដែន​ដូចជា​មិន​ខ្លាច​ញ​ញើស​និង​ច្បាប់​ឡើយ​។ ចាំមើល​លើក​នេះ តា​លោក ថៃ​គា និង​ចែ​ធី ដែលជា​មេ​ឈ្មួញ​រកស៊ី​ដុត​ធ្យូង​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ឆ្លងដែន អាច​រួច​ពី​កណ្តាប់ដៃ​មន្ត្រី​មាន​សមត្ថកិច្ច​ជំនាញ​ដែរ​ឬ​យ៉ាងណា​?​បើ​គាត់​សន្យា​ចឹ​ង ៕a chacol1 

​