» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2825 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098592 នាក់

រើស​បានការ​បូ​ប​លុយ​គេ​ទទួលបាន​ការថ្លែងអំណរគុណ​នៅ​ប៉ុស្តិ​ប៉ូលិស​!


​ភ្នំពេញ​៖​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​រើស​កាបូប​លុយ​គេ​មិនបាន​បុណ្យ​បែ​ជា​ត្រូវ​ចូល​ប៉ុស្តិ​ប៉ូ​លិ​ទៅវិញ​។​ករណី​យ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់ ថ្ងៃ​ពុធ ៤​កើត ខែស្រាព​ណ៌ ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២១៨​ចំណុច​មុខ​ផ្សារ​សូរិយា តាម​បណ្តោយ​ផ្លូវ​លេខ​១៥៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រហូតមកដល់​មុខ​មន្ទីរពេទ្យ​ផ្តល់​ឈាម តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​a money 

មូលហេតុ​គឺ​ដោយ​បុរស​មាន​ម៉ូតូ​ជិះ​ហ៊ឺហា​គ្រន់​បើ​ដែរ​នោះបាន​រើស​កាបូប​លុយ​របស់​ប្រុស​ស្រី​ពីរ​នាក់ ហើយ​មិន​ព្រម​ឲ្យ​គេ​វិញ​តែ​បែ​ចា​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ពី ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​មហាជន​វ៉ៃ​ប៉ោង​មុខ​ចឹ​ង​ទៅ ។​​ជនសង្ស័យ​ឈ្មោះ ឆោម ចាន់​ណាយ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​លូ​ប្រាំ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ​ចិន​ដាំ ឃុំ​ពោធិ​ចិន​ដាំ ស្រុក​ស្វាយ​ទ​ន្ទ ខេត្តព្រៃវែង ។​

​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធូ​ដេ​ឌុប​នារី​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៤ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខ​ណះ​មកដល់​ចំណុចកើតហេតុ​មិន​ប្រយ័ត្ន ក៏បាន​ជ្រុះ​កាបូប​លុយ ហើយ​បំរុង​ឈប់​រើស​វិញ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រី​ម សង់​ស៊េរី​ឆ្នាំ​២០១០ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BG 1532 ធ្វើដំណើរ​មកពី​ក្រោយ​ក៏​រើសយក ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​ម្ចាស់​កាបូប​ស្រែក​ឲ្យ​ជួយ​ឃាត់ និង​មាន​ប្រជាពលរដ្ឋ​ជួយ​ដេញ​ពី​ចំណុចកើតហេតុ រហូតមកដល់​ចំណុច​មុខ​មន្ទីរពេទ្យ​ផ្តល់​ឈាម ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ក៏​ជួប​សមត្ថកិច្ច​កំពុង​យាម​គោលដៅ ក៏​ឃាត់​បានតែ​ម្តង ៕a money1 a money2 

​