» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3471 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099238 នាក់

ឆក់​កាបូប​បាញ់​ពីរ​គ្រាប់​ផ្អើល​ក្នុង​ទឹកដី​ខណ្ឌចំការមន​តែបន្សល់​ម៉ូតូ​មួយគ្រឿង​ទុក​ឲ្យ​សម​ត្ត​ក​កិច្ច​


​ភ្នំពេញ ៖ ជនសង្ស័យ​ប្រដាប់អាវុធ​១​ក្រុម​មាន​បក្ខពួក​ចំនួន​៤​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក AIR BLADT ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​កំពង់ស្ពឺ ១F-៧៧២០ និង​រថយន្ត​១​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក បានធ្វើ​សកម្មភាព​ប្លន់​យក​កាបូប​របស់​ជាតិចិន​ម្នាក់ គេចខ្លួន​តែ​ទុក​ម៉ូតូ​ចោល រួច​នាំគ្នា​រត់ឡើង​រថ​យន្ត​បើក​គេច​បាត់ស្រមោល​តែម្តង​កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ខុន​ដូរ​មួយកន្លែង តាមផ្លូវ​បេតុង​កែង​ផ្លូវ​ព្រះ​នរ​ត្ដម ស្ថិតនៅ​ក្នុងភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​a shoota 

​ប្រភព​ព័​ត៍​មាន​ពី​សាក្សី​ឃើញ​ហេតុការណ៍​ដែលជា​សន្តិសុខ​ឯកជន​យាម​ខុន​ដូ​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឱ្យដឹងថា មុន​កើតហេតុ គេ​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​បើករថយន្ត PORSCHE ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២AF-៨៨៦៨ ដោយមាន​ដឹក​ស្ត្រី​នៅលើ​រថយន្ត​ចំនួន​២​នាក់​ទៀត ។ លុះ​ពេល​បើករថយន្ត​មកដល់​ខុន​ដូ​ក៏​ចត​នៅមុខ រួច​ឈប់​រថយន្ត​បើកទ្វារ​ចុះមក​ខាងក្រៅ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​លេចមុខ​មក​ដណ្ដើម​យក​កាបូប​ពី​បុរស​ជនជាតិ​ចិន តែ​ជន​ជាតិចិន​រងគ្រោះ​បាន​ទាញ​កាបូប​យកមក​វិញ ហើយ​ពេលនោះ​ក៏មាន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​ក៏​លេច​មុខមក និង​ម្នា​ក់ដក​កាំភ្លើង​បាញ់​ឡើងលើ​មេឃ​ចំនួន​២​គ្រាប់ តែ​ផ្ទុះ​តែ​១​គ្រាប់ និង​មួយ​គ្រាប់​ទៀត​អត់​ផ្ទុះ​នោះទេ ។

ក្រោយពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​បាន​ស្រែក​ឆោឡោ​ផ្អើល ធ្វើឱ្យ​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទុកចោល​នៅ​ផ្លូវ​ព្រះ​ន​រោ​ត្ដម និង​បាននាំគ្នារ​ត់ទៅ​ជិះ​រថយន្ត​១​គ្រឿង​ផ្សេងទៀត​រត់គេចខ្លួន​បាត់​ស្រមោល​តែម្តង ។​​សមត្ថកិច្ច​និយាយថា ករណី​ខាងលើនេះ នៅ​មិនទាន់​ដឹងថា តើ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​រូបនោះ បាន​បាត់​សម្ភារ​:​អស់​ប៉ុន្មានទេ​? តែបើ​យោងតាម​កាមេរ៉ា​សុវត្ថិភាព គឺ​កាបូប​របស់​ជនរងគ្រោះ​មិនបាន​បាត់​នោះទេ ដោយសារតែ​ជនរងគ្រោះ​បាន​ដណ្ដើមយក​ពី​ជនសង្ស័យ​មកវិញ​បាន​ហើយ លុះ​ពេល​កម្លាំង​សមត្ថកិច្ច​យើង​មកដល់ ជនរងគ្រោះ​បាន​ហៅ​កង់​បី​ជិះ​ទៅ​ពេទ្យ​លាង​របួស​រលាត់​ដៃជើង​ស្រាល​បាត់ទៅ​ទៅហើយ​។ ចំណែក​សម្ភារៈ​ដែល​ដក​ហូត​បាន​រួមមាន ម៉ូតូ​១​គ្រឿង និង​កាំភ្លើងខ្លី​ចំនួន​១​ដើម​ដែល​ត្រូវបាន​បញ្ជាក់ថា ជា​របស់​ជនសង្ស័យ ក៏​ត្រូវបាន​កម្លាំង​កង​រាជ​អាវុធ​មូលដ្ឋាន​ខណ្ឌ​ដក​ទុក​ផងដែរ​។​a shoota1 a shoota2 a shoota3 

​