» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3408 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099175 នាក់

បង្ក្រាប​ជន​កាប់​ម៉ូតូ​នៅ​ច្បារអំពៅ​និង​ប្លន់​ម៉ូតូ​នៅ​ចោមចៅ​

 

​ភ្នំពេញ​៖ កម្លាំង​អធិការនគរបាល​ខណ្ឌ​ច្បារអំពៅ ដឹកនាំ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជនដៃដល់ ដែល​បាន​កាប់បំផ្លាញ​ម៉ូតូ​ម្នាក់ និង​បក្ខពួក​ម្នាក់ នៅវេលា​ម៉ោង ៨:៥០​នាទី ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៥​។

​ការចាប់​ឃាត់ខ្លួន​គឺ​បន្ទាប់ពី នៅមុខ​ផ្សារ​ច្បារអំពៅ តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២៥ ម៉ោង ២១:២០​នាទី មាន​ករណី​កាប់​ម៉ូតូ​ម៉ាក Honda Scoopy ពណ៌​ក្រហម បណ្តាលឱ្យ​ខូ​ត​ខាត​ក្បាំងមុខ និង​កុង​ទ័​រ​ម៉ូតូ ប៉ុន្តែ​ពុំ​បណ្តាលឱ្យ​ជនរងគ្រោះ ជា​បើកបរ​ម៉ូតូ​រងរបួស​ទេ​។ ជនដៃដល់ ឈ្មោះ ប៉ាវ ស៊ីណា ចំណែក​បក្ខពួក ឈ្មោះ លន់ វិ​ល្លៀម​។a moto chba

​ក្រៅពី​ករណី​យ៍​នៅ​ច្បរ​អំពៅ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២៥​នេះ ដែរ​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹង​ពី ការបង្ក្រាប​ករណី​យ៍​មួយ​ផ្សេងទៀត នៅ​ថ្ងៃទី​១២ ខែមករា បន្ទាប់ពី​ពួកគេ​ប្រព្រឹត្ត​អំពើ​កាប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង និង​កាប់​យក​ស្លាក​លេខ​ម៉ូតូ​២​គ្រឿង កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ​ទាំង​៨​នាក់ រួមមាន ទី​១៖​ឈ្មោះ សាំ ហេង អាយុ​១៨​ឆ្នាំ​, ទី​២៖​ឈ្មោះ វណ្ណ សុ​ផៃ​ណា​រិ​ទ្ធ អាយុ​១៨​ឆ្នាំ​, ទី​៣៖​ឈ្មោះ កែ ហេង​ឡេង អាយុ​១៧​ឆ្នាំ​, ទី​៤៖​ឈ្មោះ កប ភ័ស អាយុ​១៨​ឆ្នាំ​, ទី​៥៖​ឈ្មោះ ឆែម ខេមរៈ ហៅ​ទុយ អាយុ​១៨​ឆ្នាំ​, ទី​៦៖​ឈ្មោះ ប៉ុន វីន អាយុ​១៨​ឆ្នាំ​, ទី​៧៖​ឈ្មោះ តឿ គឹម​ឆាយ អាយុ​១៨​ឆ្នាំ និង​ទី​៨៖​ឈ្មោះ ឈុត វា​រី​ន អាយុ​១៨​ឆ្នាំ​។​

​ក្នុងនោះ​សម្ភារ​ខូចខាត ម៉ូតូ​ម៉ាក ស៊ុ​ស​ស៊ុយ​គី និ​ច ពណ៍​ខៀវ ពាក់​ផ្លាកលេខ​តាកែវ 1AD-0143 និង​ម៉ូតូ​ម៉ា​ហុងដា សេ​១២៥ ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ​តាកែវ 1AE-0464​។ ចំពោះ​មូលហេតុ ជនរងគ្រោះ និង​ជនសង្ស័យ ធ្វើការ​រោងចក្រ​ជាមួយគ្នា និង​បាន​មើលមុខ​គ្នា​ពេល​ទិញ​បាយ​ថ្ងៃត្រង់​មុខ​រោងចក្រ លុះ​យប់​ឡើង ក្រុម​ជនសង្ស័យ​បានធ្វើ​សកម្មភាព​កាប់​ប្រហា​តែម្តង​។ បច្ចុប្បន្ន ផ្នែក​ជំនាញ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​៕a moto chba2 a moto chba3 

 

​