» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3210 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098977 នាក់

សមាជិក​គណៈរដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ​ទី​៦ លាឈប់​ពី​រដ្ឋាភិបាល​


​ថៃ​៖ ស្ត្រី​អ្នកនាំពាក្យ​គណបក្ស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន​អូ​ចា បាន​ប្រាប់​រ៉​យ​ទ័​រថា ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​នាយករដ្ឋមន្ត្រី​លោក​តេ​វ៉ាន​លី​តា​ប៉ាន​ឡូ​ប​( Tewan Liptapanlop )​និង​រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ លោក​ចា​ទូ​មុង​គល់​សូ​ណា​គុល​( Chatumongol Sonakul) បាន​លាលែង​ពី​តំណែង នៅ​ថ្ងៃ​ច័ន្ទ ទី​២០ ខែកក្កដា​នេះ ហើយ​បាន​ក្លាយជា​សមាជិក​ទី​៦ នៃ​គណៈរដ្ឋមន្ត្រី​របស់​នាយ​ក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា​ដែល​បាន​លាឈប់ ក្នុង​រយៈពេល​តិចជាង ៥​ថ្ងៃ ។​នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២០ ខែកក្កដា ឆ្នាំ​២០២០​។​a bra yut1 

​អ្នកនាំពាក្យ​គណបក្ស​ឆាត​ផា​តា​ណា​( Chart Pattana) លោកស្រី Yaowapa Boorapolchai ត្រូវបាន​បាន​ប្រាប់​រ៉​យ​ទ័​រ​យកសម្តី​មក​ផ្សាយ​ថា ថ្នាក់ដឹកនាំ​គណបក្ស​បាន​សម្រេចចិត្តថា លោក Tewan នឹង​ចាក​ចេញពី​តំណែង​របស់លោក ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការរុះរើ​គណៈរដ្ឋមន្ត្រី ។ គណបក្ស Chart Pattana ស្ថិតក្នុង​ចំណោម​ដៃគូ​ចម្រុះ​ទាំង ២០ របស់​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ចាន​អូ​ចា ហើយ​គណបក្ស​នេះ កាន់តំណែង​គណៈរដ្ឋមន្ត្រី​តែមួយ​ប៉ុណ្ណោះ ។

កន្លងមក ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​Uttama Savanayana រដ្ឋមន្ត្រីក្រសួង​ថាមពល​Sontirat Sontijirawong និង​រដ្ឋមន្ត្រី​ទទួលបន្ទុក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ និង​ការបង្កើត លោក​Suvit Maesincee បានសម្រេច​លាលែង​ចេញ​ពី​តំណែង​។ រដ្ឋមន្ត្រី​ទាំង​៤​រូប​ខាងលើ​ស្ថិតនៅក្នុង​ក្រុម ក្រោម​ការដឹកនាំ​របស់​ឧបនាយករដ្ឋមន្ត្រី​Somkid Jatusripitak ។ មកទល់ពេលនេះ​ការលាលែង​ចេញពី​តំណែង​ខាងលើ​របស់​មន្ត្រី​ទាំង​៦ រូប​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នោះឡើយ​។​

​ក្រៅពី​មានការ​រង្គោះរង្គើ​គណរ​ដ្ឋ​មន្ត្រី កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងមក​មាន អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ប្រមាណ​២៥០០​នាក់ បានចេញ​តវ៉ា​តាម​ដងផ្លូវ​នៅក្នុង​រាជធានី​បាងកក ដើម្បី​ទាមទារ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​តាក់តែង​ដោយ​ពួកយោធា ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​រដ្ឋសភា​ថ្មី និង​ឲ្យ​មានការ​បញ្ចប់​ច្បាប់​ឃោរឃៅ​នៅក្នុង​ប្រទេស ។ ការតវ៉ា ដែល​រៀបចំ​ដោយ​ក្រុមយុវជន​សេរីភាព គឺជា​ការតវ៉ា​ដ៏​ធំ​បំផុត​មួយ តាំងពី​ពេលដែល​រដ្ឋាភិបាល​ថៃ​បានប្រកាស​ដាក់​ប្រទេស​ទៅក្នុង​ភាពអាសន្ន កាលពី​ខែមីនា ដើម្បី​ទប់ទល់​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ។ តាំងពី​ពេលនោះ​មក វិធាន​ការដាក់កំហិត​នានា និង​ការរក្សា​គម្លាត​ពីគ្នា បាន​ជួយ​រដ្ឋាភិបាល​ទប់ស្កាត់​បាន​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ ប៉ុន្តែ​វិធានការ​ទាំងនេះ​ក៏​ត្រូវបាន​ប្រើប្រាស់​ជា​អាវុធ​នយោបាយ​ផងដែរ ដើម្បី​ទប់ទល់​នឹង​ការតវ៉ា​នានា ។​a brayut resign a brayut resign1 a brayut resign2 a brayut resigne a brayuta 


​