» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3020 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098787 នាក់

ក្រុម​អ្នកគាំទ្រ អំពាវនាវ​ឱ្យ​ស្ដារ​របបរាជានិយម​ណេ​ប៉ាល់​ឡើងវិញ


​នេ​ប៉ាល់​៖ ស្ថិតនៅក្នុង​រដ្ឋធានី​កា​ថ្មា​ន់​ឌូ (Kathmandu) ក្រុម​អ្នករាជានិយម​ជាច្រើន បានបង្ហាញ​ការស្វាគមន៍​ចំពោះ អតីតព្រះមហាក្សត្រ ហ្គី​យ៉ា​និ​ន​ដ្រា សា​ហ៍ (Gyanendra Shah) ពេល​អតីត​មហាក្សត្រ​រូបនេះ​យាង​ត្រឡប់​មកពី​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅឯ​ភាគ​ខាងលិច​ប្រទេស​នេ​ប៉ាល់ ។a nepal king 

ទោះ​មានការ​រារាំង​ពី​សមត្ថកិច្ច​ជាច្រើន​ក៏ដោយ ក៏​មនុស្ស​ប្រហែល ១​ម៉ឺន​នាក់ បាន​ចូលរួម​ទទួល​ស្វាគមន៍​ដំណើរ​យាង​ត្រឡប់មកវិញ​របស់​អតីតព្រះមហាក្សត្រ នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ទ្រី​ភូ​វ៉ាន់ (Tribhuvan) ដោយ​ក្នុងនោះ​អ្នកគាំទ្រ​ព្រះអង្គ បាន​អំពាវនាវ​ឱ្យមាន​ការស្ដារ​របបរាជានិយម​ឡើងវិញ បន្ទាប់ពី​ត្រូវបាន​រំលាយ​នៅ​ឆ្នាំ ២០០៨ ។

​ព្រះអង្គ​ហ្គិ​យ៉ា​និ​ន​ដ្រា (Gyanendra) ដែលមាន​ព្រះជន្ម ៧៧ ព្រះវស្សា បាន​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ ២០០១ បន្ទាប់ពី​ក្រុមគ្រួសារ​រាជរ​ង្ស​ភាគច្រើន​ត្រូវ​រង​នូវ​ព្រះ​ពិរាល័យ នៅក្នុង​អំពើ​ឃាតកម្ម​ដ៏​ធំ​មួយ​។ ទ្រង់​បាន​គ្រប់គ្រង​តាមបែប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដោយ​គ្មាន​អំណាច​ប្រតិបត្តិ​រហូតដល់​ឆ្នាំ ២០០៥ ទើប ព្រះអង្គ បាន​ឡើង​គ្រប់គ្រង​រដ្ឋាភិបាល​លើ​ប្រទេស​នេ​ប៉ាល់ ដោយ​មិន​ចែករំលែក​សិទ្ធិអំណាច​សម្រាប់​មេដឹកនាំ​នយោបាយ​ផ្សេងទៀត​នោះទេ​។ ជាងនេះទៀត ព្រះអង្គ ក៏បាន​រំលាយ​រដ្ឋាភិបាល និង​ដាក់ពន្ធនាគារ​អ្នកនយោបាយ និង​អ្នកកាសែត ព្រមទាំង​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ដោយមាន​ជំនួយ​ពី​កងទ័ព​ជាដើម ។

​ព្រះអង្គ​មាន​ព្រះបន្ទូល​ការពារ​ការប្រមូល​អំណាច​មកកាន់​ថា ជា​តម្រូវការ​ដើម្បី​កម្ចាត់​ក្រុម​ម៉ៅ​និយម​ដែល​កំពុង​ប្រឆាំងនឹង​របបរាជានិយម​។ ទោះជា​បែបណា​ក្ដី សកម្មភាព​របស់​ព្រះអង្គ បាន​នាំឱ្យមាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ ហើយ​នៅ​ឆ្នាំ ២០០៦ ព្រះអង្គ ក៏​រង​សម្ពាធ​ឱ្យ​បោះបង់​អំណាច​ទៅឱ្យ​រដ្ឋាភិបាល​ពហុបក្ស ដោយនៅ​ទីបំផុត ព្រះអង្គ​ក៏បាន​ចុះ​ព្រះហស្តលេខា លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុម​ម៉ៅ​និយម ដោយ​បញ្ចប់​សង្គ្រាមស៊ីវិល​ដែល​បានអូសបន្លាយ​ជិត​មួយ​ទសវត្សរ៍​។ ពីរ​ឆ្នាំ​ក្រោយមក នៅ​ឆ្នាំ ២០០៨ សភា​នេ​ប៉ាល់ បានសម្រេច​លុបចោលរ​បប​រាជានិយម ហើយ​ចាប់តាំងពី​ពេល​នោះមក នេ​ប៉ាល់ ក៏បាន​ក្លាយជា​សាធារណ​រដ្ឋនិយម ។

​បន្ទាប់ពី​របបរាជានិយម ដួលរលំ នេ​ប៉ាល់​ក៏មាន​រដ្ឋាភិបាល​ចំនួន ១៣​ផ្សេងគ្នា ខណៈ​ពលរដ្ឋ​ជាច្រើន បានបង្ហាញ​ការខកចិត្ត​ចំពោះ​សង្គម​សាធារណរដ្ឋ​នាពេលនេះ ព្រោះតែ​ប្រទេសជាតិ​នៅតែ​បន្ត​ស្ថិតនៅក្នុង​ស្ថានភាព​អស្ថិរភាព​នយោបាយ ក៏ដូចជា​កម្សោយ​ផ្នែក​សេដ្ឋកិច្ច និង​ពោរពេញ​ដោយ​អំពើពុករលួយ​ជាដើម​។ រហូតមកដល់​ពេលនេះ អ្នកគាំទ្រ​របបរាជានិយម​ដែល​តវ៉ា គ្រាន់តែ​សង្ឃឹមថា នឹងមាន​ការស្ដារ​រប​ប​រាជានិយម​ឡើងវិញ ដែល​អាច​នាំមក​នូវ​ស្ថិរភាព​ដល់​ប្រទេសជាតិ ៕​ប្រភព​៖ Al Jazeeraa nepal king1 


​