» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1451 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121127 នាក់

មេ​រង​កង​ទ​ព័​ចង់ឱ្យមាន​ការផលិត​អាវុធ​ធន់​ស្រាល​នៅក្នុង​ប្រទេស​កម្ពុជា !

​កំពង់ស្ពឺ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បេក្ខជន​នាយករដ្ឋមន្ត្រី​គណបក្ស​ប្រជា បាន​លើក​ឡើ​ថា លោក​ចង់ឱ្យ​កម្ពុជា​មានលទ្ធភាព​ដោយ​ខ្លួនឯង ក្នុង​ការផលិត​អាវុធ​ធន់​ស្រាល​។ លោក​បានស្នើ​ដល់​អនុព័ន្ធយោធា​ចិន ក្នុងការ​ទាក់ទាញ​វិនិយោគិន​ចិន មក​វិនិយោគ​បើក​រោងចក្រ​ផលិត​អាវុធ​ធន់​ស្រាល​នៅ​កម្ពុជា នាពេល​ឆាប់ៗ​ខាងមុខ​!​។​a hun build1 

​ក្នុង​វិធី​សម្ពោធ​អាគារ​ស្នាក់នៅ​ចំនួន ៤​ខ្នង ដែល​ផ្តល់​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្ដុះបណ្ដាល​ជំនាញ អង្គរក្ស​ពិសេស​ជំនា​ន់ទី​២៦ និង​បើក​វគ្គ​ជំនា​ន់ទី​២៧ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន និង​បញ្ជាការដ្ឋាន​អង្គរក្ស​ភ្នំ​ស្រង់ ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២១​លោក​ឧត​ម​តម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ "​ខ្ញុំ​ចង់បាន​លទ្ធភាព នៃ​ទំនើបកម្ម​ការផលិត​យ៉ាងហោចណាស់ អាវុធ​ធន់​ស្រាល​នៅក្នុង​ប្រទេស​របស់​យើង ខ្ញុំ​ចង់ឱ្យ​បាន​មាន​ឆាប់ៗ​។

ប្រទេសជិតខាង​គេ​មាន​អស់ហើយ ប្រទេស​ថៃ ឡាវ វៀតណាម គាត់​ផលិត​ខ្លួន​គាត់ ចឹ​ង​ហើយ​យើង​មិនបាច់​ទៅ​ទិញ​ពី​ណា​នោះទេ យើង​ផលិត​ក្នុងប្រទេស​តែម្តង ចំណេញ​ទាំង​បច្ចេកទេស​ខ្មែរ​យើង​ចេះ​ផលិត ចំណេញ​ទាំង​ការធានា​ម្ចាស់ការ ហ្នឹងហើយ​ការ​កំណែទម្រង់​ឯករាជ្យ ម្ចាស់ការ ការធានា​ការហ្វឹកហ្វឺន និង​ធានា​គ្រប់​វិស័យ​។ ព្រឹក​មិញ ខ្ញុំ​បាន​និយាយ​ជាមួយនឹង​អនុព័ន្ធយោធា​ចិន សង្ឃឹមថានឹង​ហៅ​អ្នកវិនិយោគ វិនិយោគ​នៅ​ហ្នឹង ផលិត​ហើយ​យើង​ស្វាគមន៍​អ្នកវិនិយោគ​ទាំងអស់ ឥណ្ឌូនេស៊ី​ក៏​មក​បាន​ទាំងអស់​"​។​

​ក្នុង​ពិធី​សម្ពោធ​នោះដែរ​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ណែនាំ​ដល់​កងទ័ព ត្រូវតែមាន​ភាពស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​។ កងទ័ព​ជា​អាវុធ​មុខ​២ ទី​១. អាច​ការពារ​សន្តិភាព​បាន ហើយ​ទី​២. ក៏​អាចបង្កើត​សង្គ្រាម​បានដែរ​។ ដូច្នេះ កងទ័ព​ត្រូវមាន​កំណែទម្រង់​ចំនួន ៣​ធំៗ​គឺ ទី​១. ធ្វើកំណែទម្រង់​រចនាសម្ព័ន ទី​២. កសាង​ធនធានមនុស្ស និង​ទី​៣. ទំនើបកម្ម​គ្រឿង​សព្វាវុធ​៕a hun build 
​