» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 699 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095614 នាក់

សមត្ថកិច្ច​ភ្នំពេញ​ចុះបង្ក្រាប​ក្លឹប​កម្សាន្ត «​ហ្គោល​ឡាញ​» ដែល​មិន​ធើ​តាម​វិធាន​សុខាភិបាល​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ជិត​៣០០​នាក់ (​វីដេអូ​)



​ភ្នំពេញ​៖ មនុស្ស​ប្រុស​ស្រី​ដែល​សុទ្ធតែ​យុវវ័យ ជិត​៣០០​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ឡើង​ឡាន​ទ្រុង​ទាំង​ហ្វូងៗ​ចេញពី​ក្លឹប​កម្សាន្ត​យីហោ «​ហ្គោល​ឡាញ​» ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៩៨៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោងជាង​១២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គារ ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​a club gold 

​ក្រុមយុវជន​នារី​ទាំងនោះ​ត្រូវបាន​ឃាត់ខ្លួន​ពេល​សម​ត្ត​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុង លី តំណាង លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ លោក ហួរ ម៉េង វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​ប្រតិបត្តិ​ការបង្ក្រាប​ក្លឹប​កម្សាន្ត​ខាងលើនេះ ។​

​លោក មាន ចាន់​យ៉ា​ដា បាន​ហៅ​ពួក​យុវជន​និង​នារី​ក្នុង​ក្លឹប​ថា “​សត្វ​មមាច​មិន​ខ្លាច​ភ្លើង អាចធ្វើឱ្យ​វិនាស​ខ្លួន ប៉ុន្តែ​ការ​ល្មើ​សនឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​នាពេលនេះ វា​អាចធ្វើឱ្យ​វិនាស​ដល់​អ្នកដទៃ​ថែមទៀត​។​ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមការងារ និង​កងកម្លាំង​ទាំងអស់​ដែល​បាន​ប្រឹងប្រែង​រហូតដល់​ម៉ោង ២ ទាស់​ភ្លឺ​នេះ ចុះ​ប្រតិបត្តិ​ការបិទ​ទីតាំង​ក្លឹប​កម្សាន្ត​ល្មើ​សនឹង​បញ្ជា​របស់​រាជរដ្ឋាភិបាល​”​។​

​លោក​អភិបាល​រាជធានី បាន​ប្រាប់ថា​ការសម្រេច​ឈានទៅ​បិទ​ក្លឹប​កម្សាន្ត​នេះ គឺ​ដោយសារតែ​ក្លឹប​នេះ​មិន​ស្តាប់​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ដែល​កំពុង​ទប់ស្កាត់ និង​បង្ការ​វីរុស​កូ​វីដ​១៩ ដែល​ពុំទាន់​ថមថយ​។​សូមបញ្ជាក់ថា​សម្តេច​តេ​ជោ​ក្នុង​កិច្ចប្រជុំ​គណរដ្ឋមន្ត្រី​បានអនុញ្ញាត​ឲ្យ​ក្លឹប​ខារ៉ាអូខេ​បើក​វិញ​ក្នុង​រូប​ភាពជា​ភោជនីយ៍ដ្ឋាន​តែ​ត្រូវ​អនុវត្តតាម​វិធាន​សុខាភិបាល​។​a club gold1 a club gold2 a club gold3 a club1 

​