» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 405 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095320 នាក់

មាន​មនុស្ស​១០​នាក់​ពាក់​ព​ន្ធ័​ករណី​យ៍​រកឃើញ​កាំភ្លើង​នៅ​ភ្នំព្រឹក​ខេត្តបាត់ដំបង​

​ភ្នំពេញ​៖​ចាប់បាន​ជនសង្ស័យ​ពាក់​ព​ន្ធ័​ការជួញដូរ​អាវុធ​ខុសច្បាប់​ដែល​រកឃើញ​នៅ​ភ្នំព្រឹក​បាន​ម្នាក់​ជា ឧ​ត្ត​ម​សេនីយ៍​ត្រី​យោធា​។​​ការចាប់ខ្លួន​នេះ​ធ្វើឡើង​ដោយ​កម្លាំង​ប៉េអឹម​នៅមុខ​ភោជនីយដ្ឋាន ស្យាម​ស៊ី​ហ្វូ​ត ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ។​​ប៉ុន្តែ​ករណី​យ៍​នេះ​មិនមែន​មានតែ​មន្ត្រី​យោធា​ម្នាក់​នោះទេ​គឺ​ឃាត់​បាន​អ្នក​ពាក់​ព​ន្ធ័​ជា​បន្តបន្ទាប់​ចំនួន​៦​នាក់ហើយ​។​a gun catch 

បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មានប្រសាសន៍ប្រាប់​កាសែត​នៅ​រសៀល​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១​ឲ្យ​ដឹងថា​៖ អ្នក​ទាំង​៦ ដែល​ឃាត់ខ្លួន​នោះ​មាន ទី​១ ឧត្ដមសេនីយ៍ទោ គង់ ណោ​រ៉ា​ន់ មេបញ្ជាការ​រោង​ជាង​ជួសជុល​ចម្រុះ នៃ​អគ្គនាយកដ្ឋាន​សម្ភា​រៈប​ច្ចេកទេស របស់​ក្រសួងការពារជាតិ​, ទី​២ ឧត្ដមសេនីយ៍ត្រី អូន ពិសិដ្ឋ មេបញ្ជាការរង​រោង​ជាង​ជួសជុល​ចម្រុះ​, ទី​៣ វរសេនីយ៍ឯក យូ សំណាង អនុប្រធាននាយកដ្ឋាន​យន្ត​យុទ្ធ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​, ទី​៤ វរសេនីយ៍ទោ ព្រហ្ម សុភ​ក្រ នាយផ្នែក​អាវុធ​ថ្មើរជើង​រោង​ជាង​ជួសជុល​ចម្រុះ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​, ទី​៥ វរសេនីយ៍ទោ ប៉ុល នី មេបញ្ជាការរង​ផ្នែក​សឹក​រង​ស្រុក​កំរៀង ខេត្តបាត់ដំបង និង​ទី​៦ វី វិ​ន​ហាយ ព្រឹន្ទបាលឯក យោធា​ស្រុក​ភ្នំព្រឹក​។​

​សូមបញ្ជាក់ថា​បើតាម​លោម​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​តុលា​ការចេញ​ឱ្យ​ខាង​អាវុធហត្ថ មាន​ចំនួន ១០ ដែល​ដីកា​ទាំង ១០ នោះ គឺ​ផ្ដើមចេញពី​ការបង្ក្រាប​របស់​នគរ​បាល នៅពេល​សាកសួរ ដោយ​បក្សពួក​នៃ​ក្រុម​ជួញដូរ​អាវុធ​នេះ​មិនមែន​មានតែ ២ ៣​នាក់ ទេ ដែល​ពាក់ព័ន្ធ​មន្ត្រី​ក្នុង​ជួរ​កងទ័ព​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មានប្រសាសន៍​បញ្ជាក់ថា​៖ “​ខាង​ជំនាញ​បាន​វាយតម្លៃថា អាវុធ​ទាំងនោះ មានគុណ​ភាព មាន​ត្រឹម ៦៥ ភាគរយ បានន័យថា ជា​អាវុធ​ចាស់ៗ ដែល​យកមក​ជួសជុល ហើយ​យកទៅលក់​។ ចំណែក​គ្រាប់​វិញ មានគុណ​ភាព តែ ៧០ ភាគរយ ចំណែក​បង់​សម្រាប់​ច្រក​គ្រាប់ មានគុណ​ភាព ត្រឹម ៨០ ភាគរយ​។ អាវុធ​របៀបនេះ គឺ​កងទ័ព​បាន​ប្រមូល​តាម​បណ្ដា​អង្គភាព ដើម្បី​យកមក​ជួលជុល សម្រាប់​បម្រើ​ការងារ​ហ្វឹកហ្វឺន មិនមែន​សម្រាប់​ប្រយុទ្ធ​ទេ ព្រោះ​អាវុធ​គុណភាព​ជាង ៦០​ភាគរយ​នេះ មិនអាច​ប្រើប្រាស់​បានទេ​”​។​

​លោក​សៅសុខាបកស្រាយ​ថា​៖ “​បើតាម នគរបាល​សួរនាំ​ជនសង្ស័យ​ទាំងនោះ ពួកគេ​ឆ្លើយថា អាវុធ​ទាំងនោះ​គឺ​យក​ពី​រោង​ជាង​នៃ អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ដែល​កាំភ្លើង​ទាំង​ហ្នឹង​ប្រមូល​ពី​អង្គភាព​ទូទាំងប្រទេស ព្រោះ​កាំភ្លើង​ចាស់ៗ គេ​ប្រមូល​យកមក​ទុក និង​ជួសជុល គឺ​មិនមែនជា​កាំភ្លើង​ថ្មី គាស់​ពី​កេស យក​ពី​ឃ្លាំង​នោះទេ​”​។​

​លោក ប្លង់ សុផល អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន នៅ​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ឲ្យ​ដឹងថា « អ្នក​ទាំងនេះ​កំពុង​ត្រូវ​ស៊ើបសួរ​ពីបទ ជួញដូរ​នាំចេញ និង​សន្និធិ​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ដោយ​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច តាម​មាត្រា​៤៨៨ និង​មាត្រា​២០ នៃ​ក្រមព្រហ្មទណ្ឌ និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​»​។​

​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​រកឃើញ​អាវុធ​ចំនួន​៣៣​ដើម ក្នុង​ចំការ​មៀន​មួយកន្លែង នៅ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​(​ក្រោយមក​អ្នកនាំពាក្យ​នគរបាលជាតិ​បាន​ប្រាប់​កាសែត​ថា​រកឃើញ​រហូតដល់​៥៣​ដើម​?)​។​លោក សៅ សុខា​ឲ្យ​ដឹងថា​៖ “​សម្រាប់ អាវុធ គឺ​បាន​ចំនួន ១០៥ ដើម​។ អាវុធ​ហ្នឹង យើង​ចាប់បាន ២ លើក មាន AK47 ចំនួន ១០០ ដើម​, កាំភ្លើង 12,7 ចំនួន ២ ដើម​, M79 ចំនួន ៣ ដើម​”​។

​រឿង​ជួញដូ​កាំភ្លើង​នេះ​គេ​មិនដឹង​តើ​មាន​អ្នក​ទៀត​នៅ​ពីក្រោយ​ការជួញដូរ​អាវុធ​បែបនេះ​ទៀត​នោះឡើយ​។​ព្រោះថារ​ណី​យ៍​ជួញ​អាវុធ​ចេញពី​ស្រុក​ខ្មែរ​ចឹ​ង​មានច្រើនដងហើយបើ​គេ​មិនទាន់​ភ្លេច​ទេ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​សម​ត្ត​កិច្ច​សៀម​ជំនាន់​លោក​ថាក់ស៊ីន​ជា​នាយករដ្ឋមន្ត្រី​ចាប់បាន​អាវុធ​ដែល​ឈ្មួញ​ខ្មែរ​យក​ឡាន​ខ្មែរ​(​ខ្លះ​ថា​ឡាន​របស់​មេដឹកនាំ​ក្រសួងការពារជាតិ​)​ដឹក​ចេញ​នៅ​ខេត្ត​ត្រាត​ប្រទេស​ថៃ​។​តែ​ក្រោយមក​រឿង​មួយ​នេះ​ត្រូវបាន​គេ​គ្រប​ទុក​បាត់ទៅ​?៕a gun bb a gun bb1 a gun catch1 

​