» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 204 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095119 នាក់

ធ្លាយ​រឿង​នាយ​ឧ​ត្ត​ម​សេនីយ៍​ឥត​សា​រ៉ា​ត​សុំ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តែងតាំង​កូន​និង​ក្មួយ​ជា​អភិបាលរង​ខេត្ត​រាជធានី

 

​ភ្នំពេញ​៖​អគ្គមេបញ្ជាការ​រង​និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បានស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច​ក្រឡាហោម​សខេង សុំ​តែងតាំង​កូន​និង​ក្មួយ​របស់ខ្លួន​ដែលជា​មន្ត្រី​យោធា​ទៅជា​អភិបាលរង​រាជធានី​ភ្នំពេញ និង​អភិបាលរង​ខេត្តសៀមរាប ។a army ith sarat

​ក្នុង​លិខិត​ដែលមាន​ឈ្មោះ​និង​ហត្ថលេខា​របស់​អគ្គមេបញ្ជាកា​រ​រង​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២២ ដែល​កាសែត​ទទួលបាន​ឱ្យដឹងថា កូន​និង​ក្មួយ​របស់លោក​បាន​រៀន​ចប់​ថ្នាក់អនុបណ្ឌិត​សេដ្ឋកិច្ច អនុបណ្ឌិត​រដ្ឋបាល​សាធារណៈ ហើយ​បាន​បំពេញការងារ​ជោគជ័យ​តាម​ភារកិច្ច​។​​លិខិត​បន្តថា ដូច្នេះ ក្រោយពី​សិក្សា​ចប់ និង​សមត្ថភាព​ក្នុងការ​បំពេញការងារ​កន្លងមក លោ​កថា​កូន​និង​ក្មួយ​របស់លោក​ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ និង​ចង់​បំពេញការងារ​ជូន​រដ្ឋាភិបាល រួមទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។​

​កូន​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឥត​សារា់​មាន ឈ្មោះ រ៉ាត់ ដា​រ៉ា​រ័ត្ន បច្ចុប្បន្ន​មានមុខ​តំណែង​ជា​នាយរង​លេខាធិការដ្ឋាន សេនាធិការ​ចម្រុះ អគ្គបញ្ជាការដ្ឋាន សុំ​ទៅ​បំពេញការងារ​មុខនាទី​ជា​អភិបាលរង​រាជធានី​ភ្នំពេញ​វិញ​។​ក្មួយ​ឈ្មោះ ណុប ឡង់ឌី ដែលមាន​មុខតំណែង​បច្ចុប្បន្ន​ជា​នាយករង សាលា​នាយទាហាន​សកម្ម អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ សុំ​ប្ដូរ​ទៅ​បំពេញការងារ​ជា​អភិបាលរង​ខេត្តសៀមរាប​។​
​លិខិត​ស្នើសុំ​តែងតាំង​កូន​និង​ក្មួយ​របស់លោក ឥត សារ៉ាត់ ជា​អភិបាលរង​រាជធានី​ភ្នំពេញ និង​អភិបាលរង​ខេត្តសៀមរាប​នោះ គឺមាន​ចំណារ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២២​នេះ ដោយ​ចារ​ជូន​ត្រលប់​ទៅឱ្យ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​មួយរូប គឺ​លោក សក់ សេដ្ឋា ឱ្យ​សិក្សា​និង​ផ្តល់យោបល់​?​។មិនដឹងតើក្រោយពីបែករឿងចឹងហើយលទ្ធផលយ៉ាងណានោះទេ?។

​