» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094947 នាក់

រឿង​ចៅហ្វាយស្រុក​ព្រះនេត្រព្រះ​ឃុ​ប​ឃឹ​តល​ក់ដី​លិច​ទឹក​តំបន់​ជាប់គុក​តែ​មេឃុំ​!?

​បន្ទាយមានជ័យ​៖​ដីធ្លី​តំបន់​៣ ជា​ដី​ដែន​អភិរក្ស​នេសាទ ដី​សាធារណៈ​របស់​រដ្ឋ ត្រូវ​លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ បាន​សមគំនិត​ជាមួយ លោក អែម ណុ​យ មេឃុំ​ភ្នំ​លៀប លក់ ចំណុច​រហាល​សន្ទូង ស្ថិតនៅ​ភូមិ​កំពង់​ក្រសាំង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយ​មាន ជ័យ​។a land nak2

ទង្វើ​លក់ដូរ​ត្រូវបាន ចុះហត្ថលេខា កាលពី​ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ​២០១៩ លក់​ឲ្យ​ឈ្មួញ ឈ្មោះ ស៊ា សុ​យុន និង ស៊ា លី​ហ៊ាង មាន​ទីលំនៅ សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អស់​ទំហំ ១២០ ហិកតា ។ ក្នុងការ​ប្រព្រឹត្ត​បទល្មើស សមគំនិត​លក់​ដី​រប​ស់​រដ្ឋ​ខុសច្បាប់​នេះ លោក ឃូ ពៅ បានរៀបចំ ជា​អង្គការ ចាត់តាំង ដើម្បី​សម្រេច​ផល​នៃ​ប្រព្រឹត្ត​ឲ្យ​បានសម្រេច​នោះ គឺ លក់​ដី​រដ្ឋ​ខុសច្បាប់​ឲ្យ​បាន​រលូន ។ លោក​ឃូ​ពៅ​បានរៀបចំ​ទាំង​អ្នកលក់​(​លោក ហេង ហុង ក្រុមប្រឹក្សាឃុំ​ភ្នំ​លៀប ) អ្នកទិញ​(​លោក ស៊ាន សុ​ឃុន និង​លោក ស៊ា លី​ហ៊ាង​) ហើយ​មាន​ទាំង​បង្កើត​គណៈ​កម្ម​ការចុះវាស់វែង ដើម្បី​បំភ័ន្ត ភ្នែក​មហាជន និង​រាជរដ្ឋាភិបាល ឲ្យ​ឃើញថា​ការលក់​ទិញ​នេះ មាន​លក្ខណៈ​រលូន ស្របច្បាប់​ទៀត ផង​ដោយ​លោក អែម ណុ​យ ជា​មេឃុំ​ភ្នំ​លៀប ហើយ លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ ជា​អ្នកចុះហត្ថលេខា នៅលើ​លិខិតបទដ្ឋាន​នានាឲ្យ​គេ​មើលឃើញថាការលក់​ទិញ​នោះ​មាន​លក្ខណៈ​ស្របច្បាប់ ។

គួរ​រំលឹក​ផងដែរ​ថា លោក ឃូ ពៅ អ​តី​តៈ​ជា​អភិបាលស្រុក​ស្វាយចេក បាន​ផ្លាស់ប្តូរ​មក ជា​អភិបាល ស្រុក​ព្រះ​នេត្រ ជំនួស លោក លី សុ​វណ្ណា​រិ​ទ្ធិ កាលពី​ថ្ងៃ​១២ ខែធ្នូ ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ ។​កាលនោះ​លោក ឃូ ពៅ បាន​សច្ចា​ថា ដឹកនាំ​ស្រុក​ព្រះនេត្រព្រះ ឲ្យ​រីកចំរើន ។ លោក​បាន​ចូលកាន់​តំណែង មិនបាន​រយៈពេល ២ ឆ្នាំ​ទេ មានរឿង​អាស្រូវ​ខ្លាំង ខាង​លក់​ដី​រដ្ឋ​ខុសច្បាប់ មាននៅ​ក្នុង​ឃុំ រហាល ឃុំ​ភ្នំ​លៀប និង ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ។ តែ​ការប្រព្រឹត្ត​របស់លោក បានធ្វើ​ឲ្យ​រាជរដ្ឋាភិបាល ដូចជា សម្តេច​ក្រឡាហោម ស ខេង និង សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន មានការ​ខកចិត្ត​យ៉ាងខ្លាំង ដែល​បានតែងតាំង​លោក ជា​មន្ត្រី​អាជ្ញាធរ ជួយ​មើល ការពារ​ដី​របស់​រដ្ឋ បែរ​ទៅជា​លក់​ដី​របស់​រដ្ឋ ដោយ​ខុសច្បាប់​ទៅវិញ ។

នៅក្នុង​ក្រមព្រហ្មទណ្ឌ​មាត្រា ២៩ និយមន័យ​នៃ​អ្នកសមគំនិត ត្រូវ​ចាត់ទុកថា​ជា​អ្នកសមគំនិត​ក្នុង​បទ ឧក្រិដ្ឋ ឬ ម​ជ្ឈឹ​ម ចំពោះ​បុគ្គល​ណា​ដែល​ជួយ​សម្រួល​ដោយ​ចេតនា ដល់​ការប៉ុនប៉ង ឬ ការសម្រេច​បទ ឧក្រិដ្ឋ ឬ ប​ទម​ជ្ឈឹ​ម​នោះ ដោយ​ផ្តល់ជំនួយ ឬ ការ​ឧ​ត្ថ​ម្ភ​របស់ខ្លួន ។ អ្នកសមគំនិត នឹង​អាច​ត្រូវ​ផ្តន្ទាទោស​បាន​លុះត្រាតែ​បទឧក្រិដ្ឋ ឬ ម​ជ្ឈឹ​ម​ត្រូវ​បានសម្រេច ឬ បាន​ប៉ុនប៉ង ។ អ្នកសមគំនិត​នៃ​បទ ឧក្រិដ្ឋ​ឬ ម​ជ្ឈឹ​ម ត្រូវ​ផ្តន្ទាទោស​ដូចនឹង​ចារី​ដែរ ។ កាលពី​ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ​២០២២ លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ បានចេញ​លិខិត​អញ្ជើញលោក ឃូ ពៅ​អភិបាលស្រុក​ព្រះនេត្រព្រះ ចូលខ្លួន​បំភ្លឺ ក្នុង​សំណុំ​សុំ​រឿង​ព្រហ្មទណ្ឌ លេខ ១០៩ ចុះ​ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ​២០២២ អំពី​ដំណើររឿង​អ្នកពាក់ព័ន្ធ​ឈូសឆាយ ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​តំបន់​៣ ស្ថិតនៅ​ភូមិ​ក្រសាំង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ​២០២២ ។

នៅក្នុង​ការប្រព្រឹត្ត​បទល្មើស​លក់​ដី​របស់រ​ដ្ឋ​ខុសច្បាប់​នេះ បានរៀបចំ​ឡើងជា​រចនា​សម្ព័ន្ធ ដោយមាន​ចារី សហចារី និង អ្នកសមគំនិត មាន​លោក ហេង ហុង ក្រុមប្រឹក្សាឃុំ​ភ្នំ​លៀប ជា​ចារី លោក អែម ណុ​យ មេឃុំ​ភ្នំ​លៀប​ជា សហចារី (​ជា​អ្នកយក​គ្រឿងចក្រ​ចូលទៅ​ឈូសឆាយ​នៅលើ​ដី​តំបន់​៣​ផង និង​ជា​អ្នកបង្កើត​គណៈកម្មការ​ចុះ​វាស់វែង​ផង ហើយ​និង​ជា​អ្នកចុះហត្ថលេខា​លើ​ឯកសារ​លក់​ទិញ​ផង​) លោក ឃូ ពៅ ជា​ជន​សមគំនិត បាន​ចុះហត្ថលេខា​លើ​ឯកសារ​លក់​ទិញ ដើម្បី​ឲ្យ​ការប្រព្រឹត្ត​បទល្មើស របស់ ចារី និង សហចារី បានទទួល​នូវ​លទ្ធផល តាម​គោលបំណង​របស់​ពួកគេ ។

កន្លងមក​នៅ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០២១ សាលាដំបូង ខេត្តបន្ទាយមានជ័យ បានសម្រេច​ឃុំខ្លួន​លោក អែម ណុ​យ បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដោយ​ចោទ​ពីបទ​” កាប់ឆ្ការ​គាស់​រាន ឈូសឆាយ​ហ៊ុំព័ទ្ធ​កាន់ កាប់ ដីព្រៃ​លិច​ទឹក​” ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ លេខ ១១៦៩ ចុះ​ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ​២០២១ របស់​សាលាដំបូង ។ សារព័ត៌មាន​មិនទាន់​ឃើញ លោក ហេង ហុង ជា​ក្រុមប្រឹក្សាឃុំ ជំនាញ​លក់​ដី​រដ្ឋ និង​ខាង​រដ្ឋបាល​ជលផល ស្រុក​ព្រះនេត្រព្រះ ហើយ​ព្រមទាំង​លោក ឃូ ពៅ អភិបាលស្រុក​ព្រះនេត្រព្រះ ដែលមាន​ឃុបឃិត​គ្នា ជា​ចារី សហចារី និង​ជន​សមគំនិត មិនទាន់​ឃើញ ចំណាត់ការ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ទៅលើ​ជន​ទាំងអស់នោះ​នៅឡើយ ប្រជាពលរដ្ឋ​បាន​ធ្លាប់​បានដឹង​រឿងនេះ កំពុង​រង់ចាំ​មើល ថា​តើ​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តបន្ទាយមានជ័យ ហ៊ាន​ធ្វើការ​ចោទប្រកាន់​ដល់​ជន​ទាំងអស់នោះ​ដែរឬទេ​?

ក្រុម​សារព័ត៌មាន បានឃើញ​លិខិតអញ្ជើញ របស់លោក​ព្រះរាជអាជ្ញា​អម សាលាដំបូង ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញលោក ឃូ ពៅ ឲ្យ​ចូល​បំភ្លឺ​នេះ ដោយមាន​ចម្ងល់​ខ្លាំង ព្រោះ​ជា​រឿង​មួយ​ចម្លែក មិន​ធ្លាប់​ឃើញ​ពីមុនមក ។ ឆ្លើយតប និង​ការបកស្រាយ​របស់​ក្រុមអ្នកច្បាប់ បាន​និយាយថា ជាធម្មតា លិខិតបទដ្ឋាន​គតិយុត្តិ ទាក់ទង​ដំណើរការ​រឿងក្តី​ណាមួយ នៅក្នុង​នីតិវិធីតុលាការ ប្រើ ជា​ដីកាកោះ ឬ ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន ចំពោះ​លិខិតអញ្ជើញ គេ​ប្រើ​សម្រាប់​ការអញ្ជើញ​ឲ្យ​ចូលរួម​ប្រជុំ អញ្ជើញ​ចូលរួម ពិសារ​អាហារ អញ្ជើញ​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​..​ជាដើម ។ ក្នុងការ​ប្រើប្រាស់​លិខិត​បែបនេះ មិនដឹងថា​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង ប្រើប្រាស់​ក្នុង​នីតិវិធីតុលាការ ឬ ក្នុង​ការអញ្ជើញ​មិត្តភក្តិ​ញាំ​អាហារ ? ហើយ​ចំណែក លោក ឃូ ពៅ មាន​តួនាទី​អភិបាលស្រុក រួច​ផុតពី​ការចោទប្រកាន់ ឬ ការ ពាក់ព័ន្ធ​ឬ​យ៉ាងណា ? បើសិន​ការស៊ើបអង្កេត​គ្រាន់តែ​បំពេញ​នីតិវីធី តុលាការខេត្ត​បន្ទាយមានជ័យ ជា​តុលាការ​គំរូ​សាកល្បង​មួយ​នេះ នឹងរង​ការ​រិៈ​គន់​ពី​មហាជន​មិន​ខាន​៕a land nak1 
​