» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7230 នាក់

ម្សិលមិញ 24358 នាក់

សរុប 21102997 នាក់

ម្តាយចុង ដេញ កូន​អាយុ ១៣​ឆ្នាំ ចេញពី បន្ទប់​ជួល​បន្ទាប់ពី ឪពុក​បង្កើត វិជ្ជមាន​កូ​វីដ​-១៩

​ភ្នំពេញ​៖ ក្មេង ប្រុស​អាយុ ១៣ ឆ្នាំ ម្នាក់ ត្រូវ ម្តាយចុង ដេញ ចេញពី​បន្ទប់​ជួល ខណៈ ឪពុក បង្កើត​ត្រូវបាន​តេស្ត រក ឃើញ​វិជ្ជមាន កូ​វីដ​-១៩ ត្រូវ បាន ក្រុម គ្រូពេទ្យ​ដឹកយក​ទៅ ព្យាបាល​បាត់ កាលពី វេលា ម៉ោង ១២ និង ៣០ នាទី​រសៀល ថ្ងៃ ចន្ទ ទី ១៦ ខែសីហា ឆ្នាំ ២០២១ នៅ ចំណុច ផ្លូវ សម្តេច ជា ស៊ីម​ក្នុងភូមិ ព្រែក លៀប ( ផ្សារ ព្រែក ខ្វិត ) ក្នុង សង្កាត់ ព្រែក លៀប ខណ្ឌ ជ្រោយចង្វា រាជធានី ភ្នំពេញ​។​a co son 

លោក ម៉ែន វង មេបញ្ជាការ រង​កង​រាជ អាវុធ ខណ្ឌ​ជ្រោយចង្វា បានឱ្យដឹងថា ក្មេងប្រុស រូប នេះ​មានឈ្មោះ ផល លាភ អាយុ ១៣ ឆ្នាំ មាន ឪពុក​ឈ្មោះ គាត ផល្លី ដែល មាន វិជ្ជមាន កូ​វីដ​-១៩ ស្នាក់ នៅ បន្ទប់ ជួល​នៅ កន្លែង បិទ ខ្ទប់ យក​សំណាក​ខាងលើ ។ ចំណែក ស្ត្រី ជា ម្តាយចុង ពុំ បាន ស្គាល់ អត្តសញ្ញាណ នោះទេ ។​​បន្ទាប់ ពី ត្រូវ ម្តាយចុង បណ្តេញចេញ​ក្មេងប្រុស​នោះ លោក​មេបញ្ជាការ រង​កង​រាជ អាវុធ ខណ្ឌ​ជ្រោយចង្វា ក៏ បានឱ្យ​ទូរស័ព្ទដៃ​មួយ គ្រឿង និង បាន​ដឹក​យកទៅ បុរី រុងរឿង​ដើម្បី ប្រគល់ ឱ្យ អាជ្ញាធរ ខណ្ឌ ចាត់ចែង រក​កន្លែង ស្នាក់ នៅ​ឱ្យ​ក្មេង ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។​

​សូមជម្រាបថា អាជ្ញាធរ ខណ្ឌ ជ្រោយចង្វា និង សង្កាត់ ព្រែក លៀប នៅ ព្រឹក ថ្ងៃ ទី ១៦ ខែសីហា ឆ្នាំ ២០២១​នេះ បាន បិទ​ខ្ទប់ កំណាត់ ផ្លូវ សម្តេច ជាស៊ីម និង ផ្សារ ព្រែក​ខ្វិត ដើម្បី យក សំណាក បន្ទាប់ពី ឪពុក​ក្មេងប្រុស​ខាងលើនេះ ត្រូវបាន​ក្រុម គ្រូពេទ្យ​រក ឃើញ វិជ្ជមាន កូ​វីដ​-១៩ ហើយ​កូនប្រុស​គឺ​អវិជ្ជមាន​។​ ភ្លាមនោះ ម្តាយចុង ក៏បាន បិទទ្វារ មិនបាន ចេញ យក​សំណាក​នោះឡើយ​។ បន្ទាប់ ពី ចប់ យក សំណាក ឪពុក​ត្រូវបាន ក្រុមគ្រូពេទ្យ​បាន​បញ្ជូន ទៅ ព្យាបាល​តែម្តង​។​​គួរ​បញ្ជាក់ថា នៅវេលា​រសៀល​ថ្ងៃ​ដដែល ស្ត្រី ជា ម្តាយចុង រួម​នឹង អ្នក ជិតខាង​ដែល​មិនទាន់ ធ្វើ តេស្ដ​នោះ​ក៏ត្រូវ អាជ្ញាធរ និង ក្រុម គ្រូពេទ្យ ចុះ យក សំណាក ប៉ុន្តែ អវិជ្ជមាន​ទាំងអស់ នៅឡើយ​៕a co son1 

​