» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 805 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095720 នាក់

ពេល​លោក គីម រស្មី អស់តំណែង​ជា​មេ​ប៉េអឹម ខេត្តរតនគិរី​បែកធ្លាយ​រឿង​ពុករលួយ​សូកប៉ាន់​រាប់ម៉ឺន​ដុល្លារ​មាន​លក្ខណ​:​ជា​ប្រព័ន្ធ ក្នុង​សំណុំ រឿង​ឃាតកម្ម​សម្លាប់​អ្នកកាសែត​វរជន​ខ្មែរ ឈ្មោះ ហង្ស សេរី​ឧ​ត្ត​ម កាលពី​៧ ឆ្នាំ មុន 


​ភ្នំពេញ : ការិយាល័យ​និពន្ធ សារព័ត៌មាន និង គេហទំព័រ មាតុភូមិ ថ្មីៗ​នេះ​បានទទួល​ព័ត៌មាន សេចក្តីរាយការណ៍ ព្រម ទាំង​ឯកសារ​នៃ​សំណុំរឿង​ឃាតកម្ម​សម្លាប់​អ្នកកាសែត វរជន​ខ្មែរ ឈ្មោះ ហង្ស សេរី​ឧ​ត្ត​ម កាលពី​០៧​ឆ្នាំមុន នៅ​ខេត្ត​រតនៈ គិរី ដែល​រហូតមក​ដល់ពេលនេះ​ក្រុមគ្រួសារ សាច់ញាតិ សព លោក សេរី​ឧ​ត្ត​ម នៅ​ពុំទាន់​ទទួលបាន​នូវ​យុ​ត្តិ​អ​ម៌​ពី​ស្ថាប័ន តុលាការ​នៅឡើយ​ ខណ​:​ជនសង្ស័យ​ដៃដល់​ឈ្មោះ អ៊ាង ប៊ុនហេង ហៅ អេង និង ប្រពន្ធ​ឈ្មោះ ស៊ឹម ស្រី​វី ត្រូវបាន តុលាការ​ដោះលែង​អោយរ​ស់​នៅ​ដោយមាន​សេរីភាព​មកដល់ សព្វថ្ងៃនេះ ។a dom kim2

តាម​ប្រភព​បាន​រាយការណ៍​ថា ករណីនេះ​ត្រូវបាន​គេ​(​ក្រុម​សមត្ថកិច្ច និង​តុលាការ​) គ្រប​ទុក​ដែល​គេ​ជឿថា​មានការ​ស៊ុំគ្រលំ​គ្នា​ប្រព្រឹត្ត អំពើពុករលួយ​ជា​លក្ខណ​:​ប្រព័ន្ធ​បិទបាំង​នៅ​ស្ងៀម ធ្វើ​មិន ដឹង​មិនឮ​ពី​សម្រែក​ទាមទារ​រក​យុត្តិធម៌​ពី​ក្រុមគ្រួសារ​ជន​រង គ្រោះ ។

ប៉ុន្តែ​នៅពេលនេះ​រឿងបែកធ្លាយបន្ទាប់ពី​លោក គីម រស្មី មេ PM ខេត្ត​រតនៈគីរី​អស់តំណែង ដែល​គេ​បានដាក់​ការសង្ស័យ​ខ្លាំង ថា​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ការពារ​ជនសង្ស័យ​ដៃដល់​ជា​ឃាតក សម្លាប់ លោក ហង្ស សេរី​ឧ​ត្ត​ម ទើបបានជា​ជនសង្ស័យ ឈ្មោះ អ៊ាង ប៊ុនហេង ហៅ អេង និង ប្រពន្ធ​ឈ្មោះ ស៊ឹម ស្រី​វី ដែល​ពលរដ្ឋ​នៅ​ខេត្តរតនគិរី​ទទួលស្គាល់​ថា​ជា​អ្នកមាន ដ៏​ស្តុកស្តម្ភ និង​មាន​ឥទ្ធិពល​ខ្លាំង​ទើប​អាច​ចេញពី​គុក​បាន និង រស់​នៅមាន​សេរីភាព​យ៉ាង​រំភើយ បែបនេះ​។

ករណី​នៃ​ការប្រព្រឹត្ត​អំពើ ពុករលួយ​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​ក្នុង​សំណុំរឿង​ឃាតកម្ម ខាងលើនេះ គេហទំព័រ មាតុភូមិ នឹង​បន្ត​ភាគ​អោយបាន ពិស្តារ​នៅពេល​ក្រោយ​ទៀត ។

តែ​ឥលូវ​យើង​សូម​លើកយក ដំណើររឿង​ឃាតកម្ម​នេះ​រំលឹក​ត្រួសៗ​ឡើងវិញ​បន្តិច​សិន ដែលមាន​ដំណើររឿង​ដូចខាងក្រោម​នេះ​
​​សមត្ថកិច្ចបាន​រក​ឃើញ​សាកសព​ជនរងគ្រោះ លោក ហង្ស សេរី​ឧ​ត្ត​ម នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១២ដែលហើមស្អុយក្នុងគូថឡាន ! បានកំណត់​មុខសញ្ញា​ធ្វើការ​ស្រាវជ្រាវ​រកឃើញ​ភស្តុតាង​មួយចំនួន​នៅផ្ទះ​ជនសង្ស័យ​ឈ្មោះ អ៊ាង​ប៊ុន ហេង ហៅ​(​អេង​)​និង​ប្រពន្ធ​ឈ្មោះ ស៊ឹម ស្រី​វី រស់ក្នុង​ភូមិ​ទេស​អន្លុង ក្រុង​បាន​លុង ខេត្តរតនគិរី ។

ជា​បន្ត លោក អ៉ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​បាន​ចាត់ការ​បន្ត​ហៅ​មនុស្ស​ជា​សាក្សី​មួយចំនួនទៀត រួមមាន : *1/​លោក សាធ សឿន ហៅ​(​សឿន​ផែនដី​) *2/​ឈ្មោះ ចង​លិ​ប​តែ​ក មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​វ៉ឺ​ន​សៃ​*3/​ឈ្មោះ គឹ​ង ស៊ា​ង​ឡៃ​មន្ត្រី​អាវុធហត្ថ​ខេត្ត *4/​រស់ សំបូរ មន្ត្រីនគរបាល​ស្រុក​វ៉ឺ​ន​សៃ *5/​សន​គឹម សែន *6/​តឹង ឌឹ​ក *7/​យ៉ាង ញឹ​ង *8/​ឡេ ហុង​ស៉ឺ​ង ជា​ប្រជាពលរដ្ឋ រួម​នឹង​សាច់ញាតិ​ជនរងគ្រោះ​ចំនួន​ពីរ​នាក់​ផងដែរ ។​

​កាលនោះ ដំណើរការ​រឿង​ឃាតកម្ម​មកលើ​អ្នក កាសែត​មួយរូប​នេះក៏ស្ថិតនៅ​ក្រោម​ការស៊ើបអង្កេត​បន្ថែម​ពី លោក សួស ឡា ប្រធាន​តុលាការខេត្ត​រតនៈគីរី​ផងដែរតែបានអូសបន្លាយ​យ៉ាងយូរ ។ រហូត​ថ្ងៃទី​២ ខែសីហា​ឆ្នាំ​២០១៣ តុលាការ​បាន​ជំនុំជម្រះ​ម្តង តែ​មិនបាន​ប្រកាស​សាលក្រម​ឡើយ ! ។

រហូតដល់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៣​តុលាការ​បាន​ជំនំជម្រះ​ម្តងទៀត​ដោយ​ទំលាក់​លើកលែង​ការចោទប្រកាន់​?!​។ ប៉ុន្តែ​ជនសង្ស័យ​ទាំងពី​នាក់​ប្តី​ប្រពន្ធ​នោះ​ត្រូវ​ជាប់ឃុំ​បណ្តោះអាសន្ន​សិន ដោយ​រងចាំ​ស្តាប់​ខាង​អយ្យការ​សិន ។

គួរ​រំលឹក​ផងដែរ​ថា : គ្រានោះ​គឺ​ស្របពេល​ប្រទេសជាតិ​ទើប​រវល់​មមារ​ញ៉ឹក​កិច្ចការងារ​រៀបចំ​រាជរដ្ឋាភិបាល​ថ្មី​ព្រោះ​ទើប​បោះឆ្នោត​រួច​ផង ? ហើយ​ក្រុមគ្រួសារ​ជនរងគ្រោះ​មានការ​ខ្វះខាត​ទាំង​ជំនួយ​ផ្នែក​ច្បាប់ និង​ទីទាល់ក្រ រួមទាំង​ការភ័យខ្លាច​ផង ! ជា​លទ្ធផល​ជនសង្ស័យ ឈ្មោះ អ៊ាង ប៊ុន​អេង និង​ប្រពន្ធ​ឈ្មោះ ស៊ឹម ស្រី​វី ត្រូវ​តុលាការ​ដោះលែង​អោយមាន​សេរីភាព​រហូតដល់​បច្ចុប្បន្ន ។​

​ជុំវិញ​រឿង​អំពើ​មនុស្សឃាត​សម្លាប់​អ្នកកាសែត (​វរៈជន​ខ្មែរ​) លោក ហង្ស សេរី​ឧ​ត្ត​ម​ត្រូវបាន មជ្ឈដ្ឋាន មហាជន​សម្លឹង​មើលឃើញ​ថា វា​ជា​រឿង​អយុត្តិធម៌ ! រីឯ លោកស្រី អ៊ឹម ច​ន្នី​ប្រពន្ធ​ជនរងគ្រោះ នឹង​ក្រុមគ្រួសារ ដែល​ត្រូវ​ឃាតករ​សម្លាប់​បានត្រឹមតែ​ស្រែក​ទ្រហោយំ ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា : លោក ហង្ស សេរី​ឧ​ត្ត​ម អ្នកកាសែត​(​វរជន​ខ្មែរ​)​បាន​ស្លាប់ ហើយ​រកឃើញ​សព​នៅ​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០១២ រហូតដល់​បច្ចុប្បន្ននេះ​មាន​រយៈពេល​ជាង​៧​ឆ្នាំ​ហើយ។ តែ​ឃាតករ នៅតែមាន​សេរីភាព មិនអាច​រកឃើញ !!? ក្នុងនាម​ខ្ញុំ​ជា​អ្នកសារព័ត៌មាន​មួយរូប​បំរើ​ការងារ​នៅក្នុង​ខេត្តរតនគិរី ! សូម​បួងសួង​ឧទ្ទិស​ដល់ ទេព្តា អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី លោក តា ខាំ​ឡែ​ន លោក តា​ជួង រួម​នឹង​ព្រលឹង លោក ហង្ស សេរី​ឧ​ត្ត​ម មេត្តា​ប្តឹង​យមបាល​និង​យមរាជ អោយ​ឆាប់​រកឃើញ​ឃាតករ​ដ៏​សាហាវ​ឃោ​ឃៅ​ដែល​សម្លាប់​អ្នកកាសែត​ផង ៕ សូម​ប្រិយមិត្ត​រង់ចាំ​តាម​បន្ត​ភាគ នៃ​សំណុំ រឿង ដ៏​អាថ៌កំបាំង​១​នេះ ៕ ដោយ សុផល Tel 012 953 824a dom kim3 a dom kim1 a dom kim6 a dom kim1 a dom kim4 a dom kim5 
​