» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 406 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095321 នាក់

ផ្នែក​ផ្តល់​សេវា​ព្យាបាល​ជម្ងឺផ្លូវចិត្ត នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យ​រូ​ស្ស៊ី​) ត្រូវបាន​ពលរដ្ឋ​រិះគន់ថា​៖​បង្ក​ការលំបាក និង​កេងចំណេញ​ពី​ការទិញ​ថ្នាំ​ព្យាបាល​

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី ១៩ មេសា ២០១៩ នេះ​នៅក្នុង​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​ហៅ​ពេទ្យ​រូ​ស្ស៊ី​នោះ ប្រជាពលរដ្ឋ​ដែល ជា​អ្នក​ជម្ងឺ​រោគ​ខាង​ផ្លូវចិត្ត ដែល​គេ​ច្រើន​ហៅថា​សរសៃប្រសាទ ឬ វិកល​ច​រិ​ក​ជាច្រើន​រយ​នាក់​ដែល​បានមក​បើក​ថ្នាំង ឬ​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុមគ្រូពេទ្យ​ផ្នែក​ខាង​ផ្តល់​សេវា​ព្យាបាល​ជម្ងឺផ្លូវចិត្ត​បា​នប​ញ្ចេ​ញ​មតិ​រិះគន់​ប្រហាក់ប្រហែលគ្នា ទៅលើ​គ្រូពេទ្យ​ថា​បាន​បង្ក​ការលំបាក​ដល់​ពួកគាត់ និង​កេងចំណេញ​លុយ​ពី​ការចំណាយ​ទិញ​ថ្នាំ​ព្យាបាល​ផងដែរ​។a hospital russy2  

ក្នុង ចំំ​ណោម​បងប្អូន​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ដែល​មកពី​គ្រប់​ខេត្ត​-​រាជធានី​ដើម្បី​មក​ទទួល​សេវា​ព្យាបាល​ជម្ងឺផ្លូវចិត្ត​នោះ បងស្រី​សុជាតិ នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បាន​ប្រាប់​អោយដឹងថា គាត់​បានទទួល​សេវា​ព្យាបាល​ជម្ងឺផ្លូវចិត្ត​នៅ​ពេទ្យ​រូ​ស្ស៊ី​នេះ​២​ឆ្នាំ​ហើយ គឹជា​រៀងរាល់ខែ​គឹ​ក្នុង​១​ខែ ត្រូវ​ឡើងមក​បើក​ថ្នាំង​នៅ​មន្ទីរពេទ្យ​រូ​ស្ស៊ី​ម្តង ហើយ​ត្រូវ​បង់លុយ​ថ្លៃ​ថ្នាំ​អស់​ចំនួន ១២០០០​រៀល បាន​ថ្នាំ​៣​ថង់​សំរាប់​លេប​រយ​:​ពេល​១​ខែ ។ តែ​នៅ​ខែមេសា​នេះ ស្រាប់តែ​គ្រូពេទ្យ​ប្រាប់ថា ថ្នាំលេប​តែ​កន្លះ​ខែ​ទេ គឺ​១៥​ថ្ងៃ ហើយ​ត្រូវ​ឡើងមក​បើក​ថ្នាំង​ទៀត ឯ​តម្លៃ​នៃ​ការបង់ លុយ​ថ្លៃ​ថ្នាំ​គឺ​នៅ​១២០០០​រៀល​ដដែល តែ​ថ្នាំពេទ្យ​ត្រូវ​កាត់ បន្ថយ​ចំនួន ។

ប្រជាពលរដ្ឋ​និយាយថា​៖​បញ្ហា​នេះ​គឺជា​ការបង្ក​ការលំបាក​ដល់ ពួក គាត់​ដែល​នៅ​ឆ្ងាយៗ​ត្រូវ​ចំណាយ​ពេលវេលា​ញឹកញាប់ និង ចំណាយលុយ​ច្រើន​ក្នុងការ​ឡើងមក​ថ្នាំពេទ្យ​ម្តងៗ ព្រោះ​ក្រៅ ពី​ចំណាយ​លើ​ការបង់​សេវា​ពេទ្យ​គឺ​ត្រូវ​ចំណាយ​លើ​ការធ្វើដំណើរ​និង​ហូបចុក ស្នាក់នៅ​ផងដែរ សំរាប់​អ្នក​ជម្ងឺ​មកពី ខេត្ត ឆ្ងាយៗ ។​ដូច្នេះ​ពួកគាត់​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ មន្ទីរពេទ្យ​រូ​ស្សី ពិសេស​ក្រសួងសុខាភិបាល ដែលមាន​លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង មេត្តាជួយ​អន្តរាគមន៍​សំរួលការ​លំបាក ដល់​ពួកគាត់​ផង បើ​មិនបាន​ជួយ​កាត់បន្ថយ​ការចំណាយ​របស់ ពួកគាត់​ទេ​កុំ​បន្ថែម​ជាន់ក​ពួកគាត់​ទៀត​ចឹ​ង ៕ ដោយ​: សុផល​a hospita russy a hospital russy1 
​