» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 731 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095646 នាក់

មេ​ឈ្មួញ​ឈើ​ឈ្មោះ កោះ សំភី ហៅ​តា​ហយ​យក​តួនាទី​យោធា កាប់​ឈើ​ដឹកជញ្ជូន​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​!


​ខេត្ត​ពោ​ធិ​សាត់​៖​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ​តា​ហយ ត្រូវបាន​គេ​រាយការណ៍​ថា​នៅតែ​អាច កាប់​ឈើ​និង​ប្រើប្រាស់​រថយន្ត​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែលជា​ទីតាំង​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន ។a hoiy 

អ្នករកស៊ី​ឈើ​និយាយថា​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ​តា​ហយ អាច​កាប់​ឈើ​និង​ប្រើប្រាស់​រថយន្ត​ម៉ាក​បង្កុង ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ យកមក​រក្សាទុក​ក្នុងភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​សម​ត្ត​កិច្ច​ជំនាញ​ទប់ស្កាត់​ឬ​បង្ក្រាប​នោះឡើយ​។ ករណី​យ៍​នេះ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ​តា​ហយ​ដែលជា ជា​មន្ត្រី​យោធា​នោះដែរ​។​នេះ​បើតាម​សម្តី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង ។

សម​ត្ត​កិច្ច​មូលដ្ឋាន​និយាយថា​ករណី​យ៍​នេះ បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​បរិស្ថាន ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ស្រុក​ភ្នំក្រវាញ ទេនោះ​គឺ​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ​តា​ហយ ដែលជា​មន្ត្រី​យោធា មិនអាច​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​តាម​អំពើ​ចិត្ត​ឡើយ​។ គេ​មិនដឹងថា​តើ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក គង់ ពុ​ទ្ធី​រ៉ា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ដែល​ចូលកាន់​តំណែង​ជំនួស​លោក ប៉ាន់ មរកត​ដឹង​រឿង​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នោះ​ឬ​អត់​ទេ​។

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ​និយាយ​ថាបើ​ថ្នាក់ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ មិន​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ​តា​ហយ ទេ​ព្រៃឈើ​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​ជួរ​ភ្នំក្រវាញ​នឹង​រលាយ​មិន​ខាន​សល់​តែព្រៃ​តូចតាច​ប៉ុ​ណ្នោះ​។ សេចក្តីរាយការណ៍​និយាយថា​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ​តា​ហយ ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​លើ​ស្មា ។ បើ​ចឹ​ង​មែន​នោះ​វា​ទាល់តែ​ក្រុម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​ទើប​មាន​សម​ត្តភាព​!៕a hoiy1 

​