» ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2405 នាក់

ម្សិលមិញ 6538 នាក់

សរុប 21181575 នាក់

បិទ​អគារ​កាណាឌីយ៉ា​ធំ​បណ្ដោះអាសន្ន តែ​សាខា​តូចៗ​នៅ​បើក​!

 

​ភ្នំពេញ​៖​រដ្ឋាភិបាល​បានប្រកាស​ជា​សាធារណៈ សម្រេច​បិទ​អគារ​កាណាឌីយ៉ា ដែលមាន​ទីតាំង​ជិត​ផ្លូវភ្លោះ​វត្តភ្នំ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ក្នុង​រយៈពេល​ខ្លី ក្រោយ​បាន​រកឃើញ បុរស​ម្នាក់​ជនជាតិខ្មែ​រ ម្នាក់ ជា​បុគ្គលិក​ធនាគារ​ចិន មាន​ផ្ទុកមេរោគ​កូ​វីដ​១៩​។ a canadia 

​ក្រសួងសុខាភិបាល​បាន​រកឃើញថា​មាន បុរស​ជនជាតិខ្មែរ​ម្នាក់​អាយុ​២៣​ឆ្នាំ​ដែលមាន​ទីលំនៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ហើយ​ជា​បុគ្គលិក​ធនាគារ​ចិន (Bank of China) មាន​ទីតាំង​នៅក្នុង​អគារ​កាណាឌីយ៉ា​ផ្ទាល់​មាន​ផ្ទុក​វិ​រុស​កូ​វិត​១៩ ទើប​ក្រសួង​ស្នើសុំ​បិទ​អគារ​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​។ ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​ក្រសួង​សុខា​ភិ​បា​រកឃើញ​មនុស្ស​២​នាក់​ទៀត មាន​លទ្ធផល​វិជ្ជមាន ដែល​ធ្វើ​ឲ្យ​ចំនួន​ឡើងដល់​១៩​នាក់​ក្នុងចំណោម​៨៧៦៦​នាក់​ដែល​បានធ្វើ​តេស្ត​។​សម្រាប់​ធនាគារ​កាណាឌីយ៉ា​មាន​បុគ្គ​លឹក​ជាង​៤០០​នាក់​ត្រូវ​ថ្វើ​តេស្ត​រក​មេរោគ​។

 

​អ្នកជំងឺ​ទាំងពីរ​នាក់ ជា​ស្ត្រី​បង​និង​ប្អូនប្រុស​បង្កើត​ដែលមាន​អាយុ​២៣​ឆ្នាំជាបុគ្គលឹកធនាគាចិន និង​២១​ឆ្នាំ​។ ពួកគាត់​មាន​អាសយដ្ឋាន​នៅ​សង្កាត់​វាលស្រូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ស្ត្រី​ជា​បង គឺជា​ភរិយា​របស់​អនុប្រធាននាយកដ្ឋាន​ព​ន្ធ​នាគារ រីឯ​ប្អូនស្រី ជា​បុគ្គលិក​ធនាគារ​កា​ធេ​យូ​ណាយ​ធី​ត​នៅ​ផ្លូវ​សម្តេច​ប៉ាន​។ សម្តេច ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​ក្រសួងសុខាភិបាល​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​ធ​នាគា​រកា​ធេ​រយៈពេល​១៤​ថ្ងៃ​ផងដែរ​។​

​គិត​ត្រឹម​ថ្ងៃទី​២ ខែធ្នូ វត្ថុ​សំណាក​មនុស្ស​៨៧៦៦​នាក់ ត្រូវបាន​ធ្វើតេស្ត ដែល​ក្នុងនោះ មាន​វិជ្ជមាន​១៩​នាក់ ដោយ​អ្នកជំងឺ​ត្រូវ​បន្ត​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ខ្មែរ​-​សូ​វៀត​។​

​រីឯ​តួលេខ​នៅ​កម្ពុជា​ទាំងមូល មាន​ដល់​៣៣១​នាក់ ក្នុងនោះ​សះស្បើយ​៣០៤​នាក់​។ អ្នកជំងឺ​២២​នាក់ សម្រាក​ព្យាបាល​នៅ​ពេទ្យ​ខ្មែរ​សូ​វៀត និង​៥​នាក់​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​៕


​ក្រសួងសុខាភិបាល ក៏​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ការពារ​ថែរក្សា​អនាម័យ និង​រក្សា​គម្លាត ស្នាក់​នៅផ្ទះ និង​មិន​ប្រមូល​ផ្ដុំគ្នា ដើម្បី​សុវត្ថិភាព​គ្រប់ៗ​គ្នា​ផងដែរ​។​ក្រៅពី​បុគ្គ​លឹក​ក្រុមហ៊ុន​វិទ្យុ​បារាំង​ភាសា​ខ្មែរ RFI កា​ណា​ល់​៩២​បានចេញ​ជូនដំណឹង​អំពី​ការផ្អាក​ការផ្សាយ​ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃនេះ​តទៅ ដោយសារតែ​ការិយាល័យ​របស់​វិទ្យុ RFI មាន​ទីតាំង ស្ថិតនៅក្នុង​អគារ​កាណាឌីយ៉ា ហើយ​អគារ​នេះ​ត្រូវបាន​អាជ្ញាធរ​ប្រកា​សបិទ​ជា​បណ្តោះអាសន្ន ។​មិនដឹងថា​តើ​វិទ្យុ​ចិន​ផ្សាយ​ភាសារ​ខ្មែរ​កា​ណា​ល​៩៦.៥០​ដែលមាន​ការិយាល័យ​នៅ​ទីនោះ​បិទ​ដែរ​ឬ​អត់​នោះទេ​!​។​

​ក្រៅពី​ឲ្យ​អតិថិជន​ឲ្យ​អញ្ជើញ ទៅប្រើ​ប្រាស់​សេវា​នៅតាម​សាខា​ផ្សេងៗ ក្រៅពី​ទីស្នាក់ការ​កណ្តាល នៅ​វិមាន​កាណាឌីយ៉ា ផ្លូវ​ព្រះមុនីវង្ស​ហើយ​នោះ ធនាគារ​នេះ​ក៏បាន​ស្នើ​ដល់​អតិថិជន​របស់ខ្លួន ប្រើប្រាស់​នូវ​សេវា​ធនាគារ​បែប​ឌីជីថល តាម​ប្រព័ន្ធ​ទូរស័ព្ទ និង​តាម​ប្រព័ន្ធ ATM បាន​ផងដែរ​៕


​