» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4960 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100727 នាក់

បន្ទាប់ពី​ទឹកជំនន់​ទឹកភ្លៀង​សម្លាប់​មនុស្ស​ម្នាក់់​អាជ្ញាធរខេត្ត​សីហនុ​សម្រុក​កាយ​ប្រឡាយ​!

​ព្រះសីហនុ​៖ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់​ថ្ងៃទី ២៤ ខែសីហា​ឆ្នាំ ២០២១ បង្កឱ្យមាន​ការ​ជន់​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដងផ្លូវ​សាធារណៈ បាត់បង់​ជីវិត​មនុស្ស និង​ខូច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​នៅ​ក្រុងព្រះសីហនុ មក នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាល ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​ដាក់​គ្រឿងចក្រ កាយ​ស្តារ​យក​អាចម៍ដី និង​សំរាម នៅតាម​អូរ​ប្រឡាយ​សំខាន់ៗ​នៅក្នុង​ក្រុងព្រះសីហនុ ដើម្បី​សម្រួល​លំហូរ​ចរន្តទឹក​និង​រំដោះ​ការ​ជន់​លិច​បាន​លឿន​។​a floot sihanu 

​លោក​អភិបាលខេត្ត បាន​ឲ្យ​មន្ត្រី​ជំនាញ​ដាក់​គ្រឿងចក្រ​នៅតាម​គោលដៅ​ទីតាំង​សំខាន់ៗ​ប្រចាំការ​ដើម្បី​កាយ​ការកកស្ទះ​នៅ​សំរាម មួយចំនួន​បង្កឡើង​ដោយសារ​ការបោះ​ចោល​សំរាម​របស់​ប្រជាពលរដ្ឋ ចូលទៅក្នុង​ប្រឡាយ​ដោយ​មិនបាន​វេច​ខ្ចប់​ត្រឹមត្រូវ សម្រាប់​ក្រុមហ៊ុន​ប្រមូល​សំរាម​យកទៅ​ចោល​នៅ​ទីលាន​។​​សូមបញ្ជាក់ថា កាលពី​ព្រលប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ មាន​ករណី​មនុស្ស​ត្រូវ​ទឹក​កួច​ចំនួន ២​ករណី ដោយ​ករណី​ទី​១ ស្ថិតនៅក្នុង​សង្កាត់​លេខ​១ ខណៈ​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ ត្រូវ​ទឹក​កួច​យកទៅ ប៉ុន្តែ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​។ ចំពោះ​ករណី​ទី​២ ទឹក​កួច​យក​មនុស្ស​ចូលទៅក្នុង​ប្រឡាយ​នៅក្បែរ​សាលា​ដុន​បូ​ស្កូ ខណៈ​បុរស​រូបនោះ​កំពុង​ដើរ ហើយ​ត្រូវបាន​រកឃើញ​សាកសព​នៅ​ព្រឹក​ឡើង ពោលគឺ បាន​បាត់​ខ្លួន​មួយ​យប់​.​។​

​សព​ជនរងគ្រោះ​ម្នាក់​ដែល​ត្រូវបាន​ទឹក​កួច​យកទៅ​បាត់ ក្នុងកំឡុងពេល​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ព្រលប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ ត្រូវបាន​រកឃើញ​ហើយ នៅវេលា​ម៉ោង​ប្រមាណ ១១​ព្រឹក ថ្ងៃទី​២៥ ខែសីហា នៅក្នុង​ភូមិ​៤ សង្កាត់​លេខ​៤​។ ជនរងគ្រោះ ត្រូវបាន​សន្និដ្ឋានថា ជា​ជន​ជាតិចិន មាន​អាយុប្រមាណ​ជា ៣០​ឆ្នាំ​។ នេះ​បើ​យោងតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​។​

ទាក់ទង​រឿង​ជំនន់​ទឹកភ្លៀង​លិច​ក្រុងព្រះសីហនុ​ដែលមាន​វិនិយោគិន​ភាគច្រើន​ចិនដា​ក់លុយ​រាប់ពាន់​លាន​ដុល្លារ​និង​រដ្ឋាភិបាល​ដាក់​លុយ​កែលម្អ​ផ្លូវ​លូ​នេះ​លោក ចាន់ យុ​ត្ថា​មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក បាន​ប្រាប់​កាសែត​ថា កម្រិត​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​នៅ​ក្រុងព្រះសីហនុ រយៈពេល​ជាង​៥​ម៉ោង​កាលពី​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ គឺមាន​បរិមាណ​ជិត ៣០០​មី​ល្លី​ម៉ែត្រ ប៉ុន្តែ វា​បាន​ប្រើ​ពេលវេលា​ប្រមាណ​តែ ៩០​នាទី​ប៉ុណ្ណោះ ទឹក​ដែល​លិចលង់​តាម​តំបន់​ទំនាប​មួយចំនួន បាន​ហូរ​ស្រក​អស់ទាំង​ស្រុង ផ្ទុយ​ពី​ស្ថានភាព​បែបនេះ ដែល​ធ្លាប់​កើតមានឡើង​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ គឺ​បរិមាណ​ទឹកភ្លៀង​ធ្លាក់​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​វា​បាន​ប្រើពេល​វេលា​រហូត​ទៅដល់ ៧២​ម៉ោង ទើប​ស្ថានភាព​ជំនន់​បាន​ធូរស្រាល​។​

​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បាន​ចាត់ទុកថា ឆ្លងតាម​ការប្រៀបធៀប នៃ​ជំនន់​ទឹកភ្លៀង​នៅ​ក្រុងព្រះសីហនុ​ខាងលើនេះ បាន​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​យ៉ាង​ល្អប្រសើរ របស់​រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​រំដោះ​ទឹក​នៅ​ខេត្ត​មួយ​នេះ​នាពេល​កន្លងទៅ​?​។​មានន័យថាលិចនៅតែលិចចឹងគ្រាន់តែឆាប់ស្រក!តែប្រជាពលរដ្ឋថា៖ចុះបើកុំឲ្យវាលិចទៅវាមិនកើតឬ?។a floot sihanu1 a floot sihanu2 a floot sihanu3 

 


​