» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 162 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095077 នាក់

សាច់​បង្កក​នៅតែមាន​ល​ក់លើ​ទីផ្សារ​ទោះបី​មានការ​ហាមឃាត់​ទន្ទឹមគ្នា រាជរដ្ឋាភិបាល បាន​ឲ្យ​ក្រុមហ៊ុន​ដល់​៤០ មាន​សិទ្ធិ​នាំចូល​

​ភ្នំពេញ​៖​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន លើកឡើងថា ទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បន្ត​អនុវត្ត​វិធានការ​ហាមឃាត់​ការនាំ​ចូល​ជា​បណ្តោះអាសន្ន​នូវ​គ្រឿងក្នុង និង​បំណែក​សាច់​បង្កក​ចំនួន ៦​ខែ​បន្ថែមទៀត​យ៉ាងណាក្តី ប៉ុន្តែ​នៅតាម​បណ្តា​ទីផ្សារ​ជាច្រើន គឺ​នៅតែ​មានការ​ដាក់លក់​គ្រឿងក្នុង និង​បំណែក​សាច់​បង្កក​ថ្មីៗ ដែល​ទើប​នាំចូល​ពី​ក្រៅប្រទេស​ដដែល​។​a meat fro 

​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​រូបនេះ បាន​អះអាងថា តាម​ការអង្កេត​យ៉ាង​ជាក់លាក់​នៅលើ​ទីផ្សារ​ជាច្រើន​នៅក្នុង​ខែកញ្ញា​នេះ គឺ​នៅតែ​មានការ​ដាក់លក់​គ្រឿងក្នុង និង​បំណែក​សាច់​បង្កក​ថ្មីៗ ដែល​ទើប​នាំចូល​ពី​ក្រៅប្រទេស បើទោះជា​រាជរដ្ឋាភិបាល​បានសម្រេច​បន្ត​អនុវត្ត​វិធានការ​ហាមឃាត់​ការនាំ​ចូល​សាច់​ប្រភេទ​នេះ​បណ្តោះអាសន្ន​រយៈពេល ៦​ខែ​បន្ថែមទៀត ដែលមាន​សុពលភាព​ចាប់ពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ រហូតដល់​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០២៥ ខាងមុខនេះ​។​

​លោក ស្រ៊ុន ពៅ បាន​សង្កត់ធ្ងន់ថា ឈ្មួញ​ដែល​លួច​នាំចូល និង​អ្នកលក់​នៅលើ​ទីផ្សារ ហាក់​មិនបាន​គោរព​ទៅតាម​វិធានការ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នោះទេ​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់​នូវ​បញ្ហា​នេះ លោក​បានស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​រឹតបន្តឹង​លើ​ករណី​លួច​នាំចូល​បំណែក​សាច់​បង្កក​របស់​ឈ្មួញ​ខិលខូច​មួយចំនួន ដែល​មិន​គោរព​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​នេះ​ឱ្យមាន​ប្រសិទ្ធភាព​បន្ថែមទៀត​។​

​លោក បាន​គូស​បញ្ជាក់ដែរថា បើ​ចលនា​នៃ​ការហូរចូល​សាច់​បង្កក​ទាំងនេះ នៅតែ​បន្ត​កើតមាន​ទៀត​នោះ វា​នឹង​ធ្វើឱ្យប៉ះពាល់​កាន់តែខ្លាំង​ដល់​វិស័យ​ចិញ្ចឹមសត្វ​ក្នុងស្រុក ក៏ដូចជា​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​បរិភោគ​សាច់​ទាំងនោះ បើសិន​មិនមាន​ការត្រួតពិនិត្យ​ឱ្យបាន​ដិតដល់​មុនពេល​ទិញ​សាច់​ផ្សេងៗ​នៅលើ​ទីផ្សារ​។​

​សូម​បញ្ជាក់ដែរថា​ទន្ទឹម​និង​ចេញ​បទបញ្ជារ​ហាមឃាត់​ការនាំ​ចូល​សាច់​បង្ក​៦​ខែ​តែ​ស្ងាត់ៗ​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​ក្រុមហ៊ុន​មាន​សិទ្ធិ​នាំចូល​សាច់​បង្កក​ចំនួន ២០​បន្ថែមទៀត ។​បើ​គិត​ត្រឹម​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ ដូច្នេះ​ចំនួន​ក្រុមហ៊ុន​មាន​សិទ្ធិ​នាំចូល​សរុប​កើនឡើង​ដល់ ៤០​ក្រុមហ៊ុន​ក្រុម​មូល​ហេតុថា ក្នុង​គោលបំណង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការនាំ​ចូល​មុខទំនិញ​សាច់​បង្កក​ទាំងនោះ​?​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ជូនដំណឹង​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។​


​សូមជម្រាបថា សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា មាន​ទំនុកចិត្ត​ខ្ពស់ និង​មាន​សេចក្តីសង្ឃឹម​យ៉ាង​មុតមាំ​លើ​សា្ថ​ប័ន​មាន​សមត្ថកិច្ច លើ​ការងារ​ដឹកនាំ​ទប់ស្កាត់​ការនាំ​ចូល​ខុសពី​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​។​ប៉ុន្តែ​ប្រិ​ទ្ធិ​ភាព​នៃ​ការហាមឃាត់​នៅតែ​មិនទាន់មាន​ប្រសិទ្ធិភាព​នៅឡើយ​។​កន្លងមក​ការផ្អាក​ការនាំ​ចូល​សាច់​បង្ក​កវា​បាន​ជួយ​ឲ្យ​វិស័យ​ចិញ្ចឹមសត្វ​នៅ​កម្ពុជា ដែល​កំពុងមាន​ការរីក​ចំរើន​អាំ​ច​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ដោយបាន​ជួយ​ទិញ​កសិផល​ពី​កសិករ​រាប់សែន​តោន​ក្នុង​មួយឆ្នាំៗ និង​ស្រូប​ទាញ​កម្លាំង​ពលកម្ម​ជាច្រើន​ម៉ឺន​នាក់​ផងដែរ​។​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ថា​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រហូតដល់​៤០​ក្រុមហ៊ុន​មាន​សិទ្ធ​នាំចូល​នាពេលខាងមុខ​វា​អាច​នឹងធ្វើ​ឲ្យ​វិស័យ​ចិ​ញ្ច​ម​សត្វ​នៅ​កម្ពុជា​ប្រឈម​និង​បញ្ហា​។​a meat froze a meat froze1 a meat froze2 a meat froze3 


​