» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3448 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099215 នាក់

ផឹក​ជាមួយគ្នា​ទាស់​គ្នា​រឿង​ដី​ក្មួយ​ប្រសា យក​ពូថៅ​មក​កាប់​ឪពុកមា ចំ​ក្រោម​ឆ្អឹងជំនីរ​ខាងឆ្វេង ដាច់ខ្យល់ប៉ាត់

 

​កំពង់ធំ ៖ ក្មួយ​ប្រសា​យក​ពូថៅ​កាប់​ឪពុកមា ចំនួន​១​ពូថៅ​ចំ​ក្រោម​ឆ្អឹងជំនីរ​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​កាលពី​ថ្ងៃទី ១២ កក្កដា ឆ្នាំ ២០២១ ពេល​ផឹកស៊ី​ជាមួយគ្នា ហើយ​បាន​ឈ្លោះប្រកែក​គ្នា​ពី​បញ្ហា​ព្រំដី នៅ​ភូមិ​ឈូក ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​a kill ex2 

ប្រភពពី​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​ជនសង្ស័យ ជា​ក្មួយ​ប្រសា​ឈ្មោះ មិ​ត ពុធ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ (​ផ្ទះ​ជាប់​របង​ជាមួយ​ជនរងគ្រោះ​) បាន​យក​ពូថៅ​កាប់​ជនរងគ្រោះ​ជា​ឪពុកមា​សាច់ថ្លៃ​ឈ្មោះ ឃ​ន ស៊ន់ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ទីលំនៅ​ភូមិ ឃុំ​កើតហេតុ ចំ​ក្រោម​ឆ្អឹងជំនីរ​ខាងឆ្វេង​១​កន្លែង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ (​ផ្ទះ​ជនរងគ្រោះ​)​។​

​នៅ​មុនពេល​កើតហេតុ ម៉ោង​ប្រហែល​១៩ ជនរងគ្រោះ​និង​ជនសង្ស័យ រួម​និង​មិត្ត​ភ័​ក្ត​ពីរ​នាក់​ទៀត បាននាំគ្នា​ផឹកស្រា​ស នៅ​ក្រោមផ្ទះ​ជនរងគ្រោះ រហូត​ស្រវឹង​រៀងៗ​ខ្លួន ហើយក៏​កើតជា​ទំនាស់​ពាក្យសំដី រឿង​ព្រំដី រវាង​ជនសង្ស័យ​និង​ជនរងគ្រោះ ខណៈនោះ​ជនសង្ស័យ បាន​យក​កែវស្រា​គប់​លើ​ជនរងគ្រោះ និង បាន​រត់​ទៅផ្ទះ​របស់ខ្លួន យក​ពូថៅ​មក​កាប់​ជនរងគ្រោះ ចំ​ក្រោម​ឆ្អឹងជំនីរ​ខាងឆ្វេង បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​ហេតុ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ បាន​រត់គេចខ្លួន​ទៅសម្ងំ​លាក់ខ្លួន​ក្រោម​ជង្រុក​ស្រូវ​ឪពុក​បង្កើត​ក៏ត្រូវ​សម​ត្ត​កិច្ច​ចាប់បាន ។a kill ex a kill ex1 

​