» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2632 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098399 នាក់

ឃើញ​គម្រប​រ៉ឺ​ហ្កែ​លូ​ទំនង​លួច​យក​លក់​អេតចាយ​ជាប់​ខ្នោះ​អស់ទាំង​រ៉ឺម៉ក​ទៀត​!

 

​ភ្នំពេញ​៖​យុវជន​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​(​គម្រប​រី​ហ្គែ​រ​លូ ធ្វើ​អំពី​សំណ​របា​ហាំង​) នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២ ត្រូវ​កម្លាំង​នគរបាល​ក្រុង​សៀម រាប ឃាត់ខ្លួន​។​a boy thief 

លោក​វរសេនីយ៍ទោ ដា ចំរើន អធិការ នៃ​អ​ធិ ការដ្ឋាន​នគរបាល​ក្រុង​សៀមរាប នៅ​រសៀល​ថ្ងៃទី​២៦​ខែកុម្ភ​: ឆ្នាំ ២០២២ នេះ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​សេចក្តី​រាយ ការណ៍​ករណី​បាត់​គម្រប​រី​ហ្គែ​រ នៃ​គម្រោង ស្ថាបនា​ផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង លោក បាន ឱ្យកម្លាំង​នគរបាល​ក្រុង​សៀមរាប ដាក់​ផែនការ​ឱ្យកម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង ផ្នែក​ព្រហ្មទណ្ឌ​ធ្វេ​ី​ការ ស្រាវជ្រាវ និង​ល្បាត​ជាប្រចាំ​។

លុះ​វេលា​ដល់ ម៉ោង​០២ និង​៤០​នាទី​ព្រឹក​ទៀបភ្លឺ ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២ ស្ថិតនៅ​ចំណុច​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្លក្រាម បាន ល្បាត​ហើយក៏​ប្រទះ ឃើញ ជន សង្ស័យ​ម្នាក់​កំពុង​ធ្វើ​សកម្ម ភាព​ដោះ គម្រប​រី​ហ្គែ​លូ ។​ពេល​ឃើញ​សមត្ថកិច្ច​យើង​ជនសង្ស័យ​បាន​ព្យាយាម​រត់គេច តែ​រត់​មិន​រួច ក៏​ត្រូវបាន​កម្លាំង​នគរបាល​យើង​ឃាត់ខ្លួន​បាន រួមជាមួយ​ម៉ូតូ​សណ្តោង​ង​រ៉ឺម៉ក​០១​គ្រឿង (​មាន​ភិនភាគ​ដូច​ក្នុង​ទិន្ន័យ​កាមេរ៉ា​សុវត្ថិភាព​ដែល​កម្លាំង​ជំនាញ​ប្រមូលបាន​) មាន​គម្រប​រី​ហ្គែ​រ ធ្វេ​ី​ពី​សំណ​របា​ហាំង មួយឈុត​ផងដែរ ។

​ជនសង្ស័យ​មានឈ្មោះ វ៉ាន់ សំបូរ ហៅ​កុយ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ រើស​អេតចាយ មាន​ស្រុកកំណើត​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប បច្ចុប្បន្ន​រស់នៅ​ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​បន្តទៀតថា នៅក្នុង​ចន្លោះ​ពី​ខែមករា ដល់​ថ្ងៃ ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ រូប​ខ្លួន​បាន​លួច​គម្រប​រី​ហ្គែ​រ តាម​បណ្តោយ​ផ្លូវ​មាត់​ស្ទឹង ក្នុង​សង្កាត់​ស្លក្រាម បាន​ចំនួន​០៥ លើក សរុប ១៣​គម្រប យកទៅ​កាត់​ជា ចំណែកៗ ដាក់​ក្នុងកា​រ៉ុង រួច​ដឹក​យកទៅលក់​ឱ្យ​កន្លែង​លក់​-​ទិញ​អេតចាយ ក្នុងភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ទាំងអស់ ដោយ​ក្នុង​១​គីឡូ លក់បាន​តម្លៃ​១,៥០០​រៀល តែ​ជន សង្ស័យ​មិន​ចាំ​ចំនួន​ប្រាក់​ដែល​លក់បាន​សរុប​នោះទេ ព្រោះ​ពេល​បាន​ប្រាក់​ហើយ ជនសង្ស័យ​យកទៅ​ទិញ​ថ្នាំញៀន​ជក់ និង​ចាយវាយ​អស់ ។​​ធាតុ​ផ្សំ​ដែល​ជួយ​ឲ្យ​ជាប់គុក​ថែម​លើ​ទ​ល្មើស​លួច​គឺ​តេស្ត រក​សារធាតុ​ញៀន​លើ​ជនសង្ស័យ មាន​លទ្ធផល​វិជ្ជមាន !​។​a boy thief1 a boy thief2 

​