» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11669 នាក់

ម្សិលមិញ 24358 នាក់

សរុប 21107436 នាក់

បើ​កុំ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​ម្លេះ​មិនដឹង​ពី​អំពើពុករលួយ​របស់លោក​ផែន​ផឿ​ង​មេ​គយ​ច​ល​ត័​ផ្លូវជាតិ​លេខ​មួយ​ទេ​!

 

​ព្រៃវែង​៖​អំពើពុករលួយ​របស់​លោក​ផែន​ភឿន មេ​គយ​ច​ល​ត័​ផ្លូវជាតិ​លេខ​១​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​ដែល​ទាមទា​ឲ្យ​លោក​គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​កម្ពុជា ដែល​មិន​ព្រម​ចូលនិវត្តន៍​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនត្រូវ​មើលរំលង​នោះឡើយ​។​a custom car4 

​ការ​បែកធ្លាយ​នូវ​អំពើពុករលួយ​របស់​មេ​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដែលមាន​ស្នាក់ការ​នៅ​ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង នេះ​បន្ទាប់ពី​កូនចៅ​បាន​ប្រើ​អំណាច​របស់ខ្លួន​ចាប់​រថយន្ត​ដឹក​ផ្លែឈើ​ពី​វៀតណាម ទារលុយ​២០​លាន​រៀល មិនបាន​ក៏​ទុក​ផ្លែឈើ​ឲ្យ​រ​លួច​ខូច​អស់​កាលពី​ថ្ងៃទី​៨​មិថុនា​។​ក្រុមអាជីវករ បាន​ប្រាប់​អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៩​មិថុន​មុខ​ស្នាក់ការ​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ថា​គយ​ចល័ត​ខាងលើនេះ​ចាប់​រថយន្ត​ដឹក​ផ្លែឈើ ជំរិត​យកលុយ របស់​ពួកគាត់​ទាំង​កំរោល​ទោះ​មាន​ក្រដាស​ពន្ធ​ពី​គយ​ព្រុំដែន​ហើយក៏​ដោយ​។​

​ប្រភពពី​អាជីវករ និង​ឡាន​ដឹកទំនិញ​បានបញ្ជាក់​ថា​៖ ខ្លួន​ដឹក​ផ្លែ​(​គូលែន​)​ពី​វៀតណាម ចូលមក​ខ្មែរ ក្នុង​១​ជើង​ដោយ​ប្រើ​រថយន្ត​វ៉េ​អងគឺ​ត្រូវ​បង់លុយ​ឱ្យ​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ចំនួន​៣០​ម៉ឺន​រៀល​យ៉ាង​ទៀត​ទាត់​។​ក្នុងនោះ​ប្រសិនជា មិនមាន​ក្រដាស​ស្នាម​ពី​ព្រំដែន​ទេ គឺ​ត្រូវ​បង់លុយ​ចូល​ហោ​ប៉ាវ​គយ​ចល័ត ច្រើនណាស់​ដល់​រាប់លាន​រៀល​ក្នុង​១​ជើងៗ​។​

​អាជីវករ​និយាយថា រឿង​បង់លុយ ចូល​ហោ​ប៉ាវ មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដោយ​គ្មាន​ចេញ​វិក​យ័​ប​ត្រ័​បាន​ក្លាយទៅជា​ទម្លាប់​ទៅហើយ សម្រាប់​អ្នករកស៊ី​ដូច​ពួកខ្លួន គឺ​គ្មាន​អាជីវករ ណា​ម្នាក់​គេចផុត​ឡើយ​។​​សម្រាប់​រថយន្ត​ដឹក​ផ្លែឈើ​ចំណុះ​២​តោន​កន្លះ ក្នុង​១​ជើង​បង់លុយ​ឱ្យ​គយ​ចល័ត​ចំនួន​១០​ម៉ឺន​រៀល​ជា​កំហិត​រថយន្ត​ចំណុះ​៥​តោន បង់​ចំនួន​២០​ម៉ឺន​រៀល​ជា​កំហិត រថយន្ត​វ៉េ​អង​បង់​ចំនួន​៣០​ម៉ឺន​រៀល​ជា​កំហិត​ទោះ​បង់ពន្ធ​នាំចូល​រួចហើយ​ក៏ដោយ​។ តៃកុង​ឡាន រួម​និង​អាជីវករ បាន​អះអាង​ដូចៗ​គ្នា​ថា ពួកគាត់​ហ៊ាន​ស្បថ​ដាក់​ជីវិត ឱ្យ​ក្រឡាប់​ឡាន ឬ​រន្ទះបាញ់​ស្លាប់​តៃហោង​។​ប្រសិនជា​ខ្លួន​និយាយ​បំផ្លើស​ខុស​ការពិត ចំពោះ​ការបង់ លុយ​ចូល​ហោ​ប៉ាវ មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១​។​

​លោក ផែន ភឿន ប្រធាន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ថា​រឿង​យកលុយ​៣០​ម៉ឺន​រៀល​ក្នុង​១​ឡាន​លោក  មិនដឹង​នោះទេ​!​។ ឯ លោក នី គឹម​ហួរ មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ដែល​នៅ​ប្រចាំការ បាន​បដិសេធ​មិន​បកស្រាយ​ឡើយ ចំពោះ​រឿង​លុយ​៣០​ម៉ឺន​រៀល​ក្នុង​១​ឡាន​?​។​រឿង​ពុករលួយ​ចឹ​ង​បើសិន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លូកដៃ​ចូល​ស្រាវជ្រាវ​លោក​ផែន​ផឿ​ង​ចៀស​មិន​រួច​ពី​គុក​ទេ​ព្រោះ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ច្រះ​លុយ​២​ម៉ឺន​ជាប់គុក​ហើយ​។​ព្រោះ​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​រាប់សិប​គ្រឿង បាន​ដឹកទំនិញ​ពី​វៀតណាម ចូលមក​ខ្មែរ ទាំងយប់​ទាំង​ថ្ងៃ ដោយ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ នឹង​តែងតែ​ឈប់​នៅមុខ​ស្នាក់ការ ចូល​បង់លុយ ជូន​គយ​ចល័ត​ផ្លូវជាតិ​លេខ​១ ជាប្រចាំ​មិនដែល​ខាន ជាហេតុ​នាំឱ្យ​លោក ផែន ភឿន ប្រមូល​លុយ​បាន​រាប់សិប​លាន​រៀល​ក្នុង​១​ថ្ងៃៗ ។​a custom car a custom car3 

​