» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3001 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098768 នាក់

រុស្ស៊ី​នឹង​ផ្តល់​ប្រព័ន្ធ​ផ្កាយរណប​ដ៏​ទំនើប​ឱ្យទៅ​អ៊ីរ៉ង់​ដើម្បី​ទប់ទល់​សត្រូវ​!

 

​ប្រទេស​អ៊ីរ៉ង់ ៖ ប្រទេស​រុស្ស៊ី​ត្រៀម​បញ្ជូន​ប្រព័ន្ធ​ផ្កាយរណប​ដ៏​ទំនើប​ឱ្យទៅ​អ៊ីរ៉ង់​ដែល​នឹង​ជួយ​បង្កើន​សមត្ថភាព​ចារកម្ម​របស់ខ្លួន​បាន​យ៉ាងច្រើន​។​​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​មិថុនា​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​កំពុង​ត្រៀម​ផ្តល់​ប្រព័ន្ធ​ផ្កាយរណប Kanopus-V ដែលមាន​កាមេរ៉ា​កម្រិត​ខ្ពស់កប់ពពក ដល់​អ៊ីរ៉ង់​។​a iran putin 

​កាសែត​នេះ​បាន​ដកស្រង់​សម្តី​ក្រុមមន្ត្រី​បច្ចុប្បន្ន​និង​អតីត​របស់​អាម៉េរិក​ជាច្រើនរូប ដោយ​និយាយថា​ប្រព័ន្ធ​នេះ​នឹង​អនុញ្ញាតឱ្យ​អ៊ីរ៉ង់​តាមដាន​ទីតាំង​នានា​របស់​សត្រូវ​នៅ​ទូទាំង​មជ្ឈិមបូព៌ា​។​​របាយការណ៍​នេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុនពេល​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​ត្រូវ​ជួប​ជាមួយ​សម​ភាគី​អាម៉េរិក​លោក ចូ បៃ​ដិ​ន សម្រាប់​កិច្ចពិភាក្សា​ថ្ងៃទី ១៦​ខែមិថុនា​នៅ​ប្រទេស​ក្រុង​ហ្សឺ​ណែវ​ស្វី​ស​នៅ​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់​មេដឹកនាំ​អាម៉េរិក​រូបនេះ​។​

​ប្រព័ន្ធ​ផ្កាយរណប​នេះ​អាច​នឹងត្រូវ​បន្ថែម​ក្នុង​បញ្ជី​ក្តីកង្វល់​ដ៏​វែង​នៅ​ទីក្រុង​វ៉ាស៊ីនតោន​មុនពេល​កិច្ចពិភាក្សា​ចាប់ផ្តើម​ក្នុងនោះ​មាន​រាប់​ចាប់ពី​ការជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​រហូតដល់​ប្រតិបត្តិការ​លួច​តាម​អ៊ី​ន​ធឺ​ណេ​ត​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​រុស្ស៊ី​៕

​