» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3130 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098897 នាក់

គណបក្សនយោបាយ​លោក​ប្រធានាធិបតី​ម៉ា​ក្រុង​បរាជ័យ​ក្នុងការ​បោះឆ្នោត​សភា​

 

​ការបោះឆ្នោត​សភា​បារាំង ជុំ​ទី​២ បាន​បិទ​បញ្ចប់ទៅ​កាលពី​ថ្ងៃអាទិត្យ ទី​១៩​មិថុនា ជាមួយនឹង​កម្រិត​អ្នក​មិន​ទៅ​បោះឆ្នោត​ខ្ពស់បំផុត​មិន​ធ្លាប់មាន ប្រមាណ​ជា​៥៤%​។ តាម​ការប៉ាន់ស្មាន របស់​វិទ្យាស្ថាន​ស្ថិតិ ដោយ​ផ្អែកលើ​លទ្ធផល​បោះឆ្នោត​បឋម កាលពី​ថ្ងៃអាទិត្យ​ទី​១៩​មិថុនា សម្ព័ន្ធ​គណបក្ស Ensemble របស់លោក​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​បាត់បង់​សំឡេង​អស់ ៦៣ កៅអី បើ​ប្រៀប​ទៅនឹង​អាណត្តិ​មុន​ហើយ គ្មាន​សំឡេង​ភាគច្រើន​ដាច់ខាត​នៅក្នុង​សភា (២៨៩​អាសនៈ​) សម្រាប់​ដឹកនាំ​រដ្ឋាភិបាល​តែម្នាក់ឯង​ទៀត​។ បើតាម​លទ្ធផល ផ្លូវការ Ensemble ! សម្ព័ន្ធ​គណបក្ស​របស់លោក​ប្រធានាធិបតី បានទទួល​អាសនៈ​ត្រឹមតែ ២៤៥ ប៉ុណ្ណោះ​។a france macron

​ដោយឡែក សម្ព័ន្ធ​គណបក្ស​ឆ្វេងនិយម ហៅ​កាត់​ថា NUPES ដឹកនាំ​ដោយ​លោក Jean Luc Mélanchon អាច​នឹង​ឈ្នះ​អាសនៈ​សភា ខ្ទង់​១៥០​អាសនៈ ក្លាយជា​បក្សប្រឆាំង​ធំ​បំផុត ក្នុង​សភា​អាណត្តិ​ថ្មី​។ រីឯ​បក្ស​ស្តាំនិយម​ជ្រុល RN ដឹកនាំ​ដោយ​លោកស្រី Marine Le Pen ដែល​ក្នុង​អាណត្តិ​មុន មាន​ត្រឹមតែ​៨​អាសនៈ លើក​នេះ​បាន​ឈាន​ក្លាយជា​បក្សប្រឆាំង​ធំ​ទី​២ ជាមួយនឹង​អាសនៈ​សរុប​ដល់​ជាង​៨០​។​
​នេះ​គឺជា​បរាជ័យ យ៉ាង​ជូរចត់ របស់លោក​ម៉ា​ក្រុង ដែល​ទើបតែ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ទី​២ តែ​បែ​ជា​គ្មាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​។ ក្នុងនោះ មាន​សមាជិក​រដ្ឋាភិបាល​របស់លោក​ស្រី អេ​លីហ្សា​ប៊ែ​ត ប៊​ន ចំនួន​៣​នាក់ ដែល​មិនបាន​ជាប់ឆ្នោត​ចូល​សភា ហើយនឹង​ត្រូវតែ​ចាក​ចេញពី​រដ្ឋាភិបាល​។​

​គ្មាន​សំឡេង​ភាគច្រើន​ដាច់ខាត​ក្នុង​សភា នឹងធ្វើ​ឲ្យ​មានការ​លំបាក​ខ្លាំង ដល់​រដ្ឋាភិបាល និង​ការដឹកនាំ​របស់លោក​ម៉ា​ក្រុង​សម្រាប់​ផែនការ​ធ្វើកំណែទម្រង់​នានា ដែល​លោក​បាន​សន្យា ។​​ក្រុម​សម្ព័ន្ធ​គណបក្ស​របស់លោក​ម៉ា​ក្រុង ប្រាកដជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ចរចា ធ្វើ​សម្បទាន ដើម្បី​រកបាន​សំឡេងឆ្នោត​ពី ខាង​សមាជិកសភា​បក្ស​ស្តាំនិយម Les Républicains ដែល​អាចមាន​អាសនៈ ប្រមាណ​ជា​ខ្ទង់​៦០​អាសនៈ​។ តែ​យ៉ាងណា បក្ស​លោក​ម៉ា​ក្រុង​អាច​ប្រឈម​គ្រោះថ្នាក់​ណាស់ ប្រសិនបើ​បក្ស Les Républicains មិន​ស្របគ្នា​ទាំងស្រុង ធ្វើ​ឲ្យ​មិន​គ្រប់​សំឡេង​ភាគច្រើន​២៨៩ ដើម្បី​អាច​បោះឆ្នោត​អនុម័ត​ច្បាប់​មួយ​បាន​។

​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​គណបក្សកាន់អំណាច​បារាំង គ្មាន​សំឡេង​ភាគច្រើន​ក្នុង​សភា ប៉ុន្តែ​ជាមួយនឹង​ការ​ស្ទុះ​ឡើង​ខ្លាំង​នៃ​សំឡេង​បក្ស​ឆ្វេង​និង​ស្តាំ​ជ្រុលនិយម នៅក្នុង​សភា លោកស្រី​នាយករដ្ឋមន្ត្រី​បារាំង អេ​លីហ្សា​ប៊ែ​ត ប៊​ន បានទទួល​ស្គាល់ នៅ​ល្ងាច​ថ្ងៃទី ១៩​មិថុនា ២០២២ ម្សិលមិញ​ថា លទ្ធផល​ឆ្នោត​លើក​នេះ បាន​បង្ក​បង្កើតឱ្យមាន​ស្ថានភាព​ប្លែក​មិន​ធ្លាប់មាន​សម្រាប់​ប្រវត្តិសាស្ត្រ​បារាំង និង​បានប្រកាស​ត្រៀម​បង្កើត​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ផ្សេង​។​

​លោកស្រី អេ​លីហ្សា​ប៊ែ​ត ប៊​ន ៖ « យប់​នេះ បារាំង​មាន​ស្ថានភាព​នយោបាយ​ខុស​ប្រក្រតី ! ក្រោម​របប​សាធារណរដ្ឋ​ទី​៥​បារាំង សភាជាតិ មិន​ដែលមាន​សមាសភាគ​ដូច្នេះ​សោះ​ពីមុនមក​។ ស្ថានភាព​បែបនេះ ជា​តំណាង​ហានិភ័យ​ដែល​ប្រទេស ត្រូវ​ប្រឈម​ដោះស្រាយ ទាំង​ក្នុង​ថ្នាក់ជាតិ និង​នៅលើ​ឆាក​អន្តរជាតិ​។ ប៉ុន្តែ​យើង​ត្រូវតែ​គោរព​លទ្ធផល​នៃ​ការបោះឆ្នោត និង​បត់បែន​តាម​។ ក្នុងនាម​ជា​កម្លាំង​នយោបាយ​ស្នូល​របស់​សភាជាតិ​ថ្មី យើង​ត្រូវមាន​ទំនួល​ខុសត្រូវ​ពិសេស ៖ ចាប់ពី​ថ្ងៃស្អែក​ទៅ យើង​នឹង​ផ្តើម​ធ្វើការ ដើម្បី​ឈានទៅ​បង្កើត​រដ្ឋាភិបាល​សកម្ម​។ យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅពី​ប្រមូល​ផ្តុំគ្នា​ដើម្បី​ធានា​ស្ថិរភាព​ជាតិ និង​ដឹកនាំ​ធ្វើកំណែទម្រង់​


​