» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5275 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101042 នាក់

មេដឹកនាំ​រដ្ឋប្រហារ​យោធា​ក្នុងប្រទេស​ម៉ាលី​ឡើង​គ្រប់គ្រង​អំណាច​និង​សន្យា​បោះឆ្នោតតែសហគមន៍អន្តរជាតិប្រតិកម្ម 

 

​ប្រទេស​ម៉ាលី​៖ វរសេនីយ៍ អាស​ស៊ី​មី ហ្គោ​អ៊ី​តា​នាយ​ទ​ហ៊ាន​ដែល​បាន​បណ្តេញ​ប្រធានាធិបតី​ម៉ាលី​ចេញពី​អំណាច​កាលពី​ឆ្នាំមុន​និង​ក្រោយ​ចាប់ខ្លួន​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​របស់រ​ដ្ឋា​ភិ​បាល​អន្តរកាល​បាន​ចូលមក​គ្រប់គ្រង​ប្រទេស​ម៉ាលី​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន និង​បាន​សន្យា​ធ្វើការ​បោះឆ្នោត​ថ្មី​នៅ​ឆ្នាំ​២០២២ ដូច​ការសន្យា​មុនៗ ។​តែ​ការ​សម្ញែង​កម្លាំង​របស់​លោក​បាន​បង្ក​ការ​មន្ទិល​អំពី​ថា​តើ​ការបោះឆ្នោត​មួយ​អាច​នឹង​ប្រព្រឹត្តទៅបាន​ដែរឬទេ​។ វរសេនីយ៍ អាស​ស៊ី​មី ហ្គោ​អ៊ី​តា​បាន​ចាប់ខ្លួន ប្រធានាធិបតី​និង​នាយក​រដ្ឋ​ម​ប​ន្ត្រី​នៃ​ប្រទេស​និង​បង្ខំ​អ្នក​ទាំង​ពីរបាន​លាឈប់​ពីមុខ​តំណែង​មុនពេល​ត្រូវបាន​យោធា​ដោះលែង​។​a malee1 

​សូមបញ្ជាក់ថា​អង្គការសហប្រជាជាតិ​បាន​ចំណាយលុយ​ប្រមាណ​១,២​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ លើ​បេសកកម្ម​ថែរក្សា​សន្តិភាព​មួយ​នៅក្នុង​ប្រទេស​ម៉ាលី ហើយ​យោធា​បារាំង​បាន​ចំណាយពេល​៨​ឆ្នាំ​ដើម្បី​ព្យាយាម​ធ្វើអោយ​អតីត​ទឹកដី​អាណានិគម​របស់ខ្លួន​មួយ​នេះ​មាន​ស្ថិរភាព ។​​ករណី​យ៍​នេះ​លោក​ប្រធានាធិបតី​បារាំង​លោក អេ​ម​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ពណ៌នា​ការចាប់យក​រដ្ឋាភិបាល​នេះ​ថា​ជា​” រដ្ឋប្រហារ​”​មួយ និង​បាន​ព្រមាន​អំពី​ផលវិបាក​។​លោក​បាន​សរសេរ​បង្ហោះ​ថា « យើង​ត្រៀម​ដាក់ទណ្ឌកម្ម​ដោយ​ចំពោះ​លើ​ពួក​អ្នកដឹកនាំ​ធ្វើ​រដ្ឋប្រហារ​”​។​​សហភាព​អឺរ៉ុប ក៏បាន​ព្រមាន​ថា​ខ្លួន​”​ត្រៀម​ពិចារណា​ចាត់វិធានការ​ផ្តោតលើ​គោលដៅ ប្រឆាំង​ពួក​មេដឹកនាំ​នយោបាយ​និង​យោធា ដែល​រារាំង​អន្តរកាល​ម៉ាលី​”​។​

ក្រុមប្រឹក្សាសន្តិសុខ​និង​សន្តិភាព​របស់​សហភាព​អាហ្វ្រិក​(AU)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​១​មិថុនា​ថា “AU​បានសម្រេច​ចិត្ត​…​ផ្អាក​សាធារណរដ្ឋ​ម៉ាលី​ជាបន្ទាន់​ពី​ការចូលរួម​រាល់​សកម្មភាព​របស់​ស​ហ​ភាព​អាហ្វ្រិក អង្គភាព​និង​ស្ថាប័ន​របស់ខ្លួន រហូតដល់​សណ្តាប់ធ្នាប់​រដ្ឋធម្មនុញ្ញ​ត្រូវបាន​ស្តារឡើងវិញ​នៅក្នុង​ប្រទេស​នេះ​”​។​​ចំណាត់ការ​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្អាក​ស្រដៀង​គ្នា​នេះ​កាលពី​ថ្ងៃអាទិត្យ​ពី​សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្វ្រិក​ខាងលិច (ECOWAS) ។​​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន AU​បាន​អំពាវនាវ​ឱ្យ​យោធា “​វិលត្រឡប់​ចូល​បន្ទាយ​វិញ​ជា​បន្ទាន់ដោយ​ឥត​លក្ខខណ្ឌ​និង​ចៀសវាង​ការជ្រៀតជ្រែក​ចូលក្នុង​ដំណើរការ​នយោបាយ​នៅ​ប្រទេស​ម៉ាលី​”​។​

AU បាន​ព្រមាន​ថា ប្រសិនបើ​យោធា​មិនបាន​ប្រគល់​អំណាច​ឱ្យទៅ​មេដឹកនាំ​អន្តរកាល​ស៊ីវិល​ទេនោះ​”​ក្រុមប្រឹក្សា​នឹងមិន​ស្ទាក់ស្ទើរ​ក្នុងការ​ដាក់ទណ្ឌកម្ម​តាម​គោលដៅ​និង​វិធានការ​ដាក់ទណ្ឌកម្ម​ផ្សេងទៀត​នោះឡើយ​”​។​​អាស​ស៊ី​មី ហ្គោ​អ៊ី​តា ដែល​កំពុង​ដឹកនាំ​របប​យោធា​នៅ​ម៉ាលី ហៅថា​” គណៈកម្មាធិការ​ជាតិ​សំរាប់​សង្គ្រោះ​ប្រជាជន​” បាន​បំរើការ​ជា​អនុ​ប្រធានាធិបតី​ម៉ាលី​នៅក្នុង​រដ្ឋាភិបាល​អន្តរ​កាលដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ខែកញ្ញា​មុន​។​លោក​កាន់កាប់​មុខតំណែង​នេះ ទោះជា​មានការ​អំពាវនាវ​ពីដំបូង​ពី​សហគមន៍​អន្តរជាតិ អោយមាន​អន្តរកាល​ដឹកនាំ​ដោយ​ក្រុម​ស៊ីវិល​ទាំងស្រុង​ក្តី​។​a maleeya