» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5344 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101111 នាក់

មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ អនុម័ត​ដំណោះស្រាយ ចំនួន​៤ ដើម្បី​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​


​នី​វ​យ៉​ក ៖ មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ (UNGA) បានអនុម័ត​ទៅ​ដំណោះស្រាយ​សរុប​ចំនួន ០៤​សំខាន់ៗ​ក្នុងនោះ​រួមមាន​ដូចជា ការការពារ​ព្រំដែន​ឆ្នាំ​១៩៦៧ រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន ព្រមទាំង​កំណត់​កាលបរិច្ឆេទ​ថ្មី​នៃ​បន្ត​ការ​បេសកកម្ម​របស់​ស្ថាប័ន​ចំនួន​ពីរ ចំណុះ​ឲ្យ​អង្គការសហប្រជាជាតិ (UN) ដែល​កំពុង​បម្រើ​ការងារ​ពាក់ព័ន្ធ​បញ្ហា​ប៉ា​ឡេ​ស្ទី​ន​។​​នេះ​បើតាម​ការចេញផ្សាយ​ដោយ​ស៊ីន​ហួរ នា​ព្រឹក​ថ្ងៃ​ពុធ ទី​០៤ ខែធ្នូ ឆ្នាំ​២០១៩ ។​a gaza2 

​ប្រទេស​ចំនួន ២០ បានធ្វើ​ការជជែក​ដេញដោល អំពី​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន ជាពិសេស​ការរៀបចំ​ផែនការ​សាងសង់​លំនៅឋាន​ថ្មី នៅក្នុង​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ដោយ​ពួក​អ៊ីស្រាអែល​នោះមក មហាសន្និបាត UN ទាំងមូល​បានធ្វើការ​បោះឆ្នោត ទៅលើ​ដំណោះស្រាយ​ទាំងអស់​ចំនួន ០៤ ដែល​ក្នុងនោះ ០២ ក្នុងចំណោម​នោះ​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​លើសលប់ ពី​បណ្តា​រដ្ឋ​ជា​សមាជិក​ផងដែរ​។

សម្រាប់​ដំណោះស្រាយ​ដោយ​សន្តិភាព​លើ​បញ្ហា​ប៉ា​ឡេ​ស្ទី​ន គឺ​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ច្រើនជាងគេ​រហូតដល់ ១៤៧​សំឡេង​, ប្រឆាំង ០៧​សំឡេង និង ១៣​សំឡេង​ទៀត​អវត្តមាន​។​​គួរ​បញ្ជាក់ថា មហាសន្និបាត UN បាន​សម្តែង​ការគាំទ្រ និង​ការពារ​ចំពោះ​ព្រំដែន​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន ដែល​បានកំណត់​នៅ​ដើមឆ្នាំ​១៩៦៧​។ មហាសន្និបាត UN ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​សមាជិក​ទាំងអស់ ចាត់ទុក​ការគ្រប់គ្រង​ណាមួយ​ដោយ​អ៊ីស្រាអែល ដែល​បំពាន​លើ​ដែនដី​ប៉ា​ឡេ​ស្ទី​ន​នោះ «​គឺជា​ទង្វើ​ខុសច្បាប់​» ហើយ​ត្រូវ​នាំគ្នា​ធានា​ការទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​អន្តរជាតិ​ឲ្យ​បាន​៕a gaza a gaza1 

​