» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3557 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099324 នាក់

រុស្ស៊ីសុំចិនឲ្យជួយបន្ទាប់ពីដឹងអ៊ុយក្រែនប្រមូលគ្នាធ្វើសន្និសីទនិងទាហ៊ានណាតូពង្រឹងកម្លាំងក្បែព្រុំដែន

រុស្ស៊ី៖ ទីភ្នាក់ងារ​ព័ត៌មាន​របស់​រុ​ស្ស៉ី RIA បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋមន្ត្រីការបរទេស​រុ​ស្ស៉ី លោក Sergei Lavrov បាន​លើកឡើងថា ចិន​អាចជួយ​រៀបចំ សន្និសីទ​សន្តិភាព​មួយ ដែល​រុ​ស្ស៉ី​ព្រមទាំង​អ៊ុយ​ក្រែ​ន នឹងចូលរួម​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែឧសភា ឆ្នាំ​២០២៤​។​a army alemahn2 

​លោក Lavrov បាន​បន្តថា ការធ្វើ​បែប​នោះ​នឹង​ជា ការបន្ត​កិច្ចប្រឹងប្រែង​របស់​ទីក្រុង​ប៉េកាំង ដែល​សំដៅ​ជួយ​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន​។ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ ទីភ្នាក់ងារ​ព័ត៌មាន RIA លោក​រដ្ឋមន្ត្រីការបរទេស​រុ​ស្ស៉ី បាន​និយាយ​ដូច្នេះ​ថា «​យើង​មានការ​យល់ឃើញ​ដូចគ្នា ចំពោះ​ជំហរ​របស់​ចិន ដែលថា​ដើមចម​នៃ​បញ្ហា​ជម្លោះ ចាំបាច់​ត្រូវតែ​ដោះស្រាយ​ក្នុង​ជំហាន​ដំបូង​បំផុត ហើយ​ផលប្រយោជន៍​ស្របច្បាប់​របស់​ភាគី​ទាំងអស់ ត្រូវតែ​ទទួលបាន​ការការពារ តាមរយៈ​ការបង្កើត​កិច្ចព្រមព្រៀង ដោយ​ឈរលើ​គោលការណ៍​នៃ​សមភាព និង​សន្តិសុខ​មិនអាច​បែក​ចែកដាច់​ពីគ្នា​»​។​
​

រុ​ស្ស៉ី​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​ឱ្យមាន​ការចរចា​គ្នា ប៉ុន្តែ​បាន​ភ្ជាប់​ជាមួយ​នូវ​លក្ខខណ្ឌ នោះ​គឺ​ទីក្រុង​កៀវ និង​ក្រុម​ប្រទេស​លោកខាងលិច ត្រូវតែទទួលស្គាល់​ព្រំដែន​នៃ​ទឹកដី​ដែល​កងកម្លាំង​រុ​ស្ស៉ី កំពុងកាន់​កាប់​នៅ​អ៊ុយ​ក្រែ​ន ក៏ប៉ុន្តែ​ទីក្រុង​កៀវ បាន​បដិសេធ​ចំពោះ​ការទាមទារ​នោះ​។ លោក Lavrov បាន​រិះគន់​សហរដ្ឋអាមេរិក សម្រាប់​ការបន្ត​ផ្តល់ជំនួយ​ឱ្យ​អ៊ុយ​ក្រែ​ន ហើយក៏​បាន​ចោទ​អាមេរិក​ថា កំពុងតែ​ដុត​បញ្ឆេះ​ភ្លើង​ជម្លោះ​ឱ្យ​កាន់តែ​ក្តៅ​នៅ​មជ្ឈិមបូព៌ា​ផងដែរ ដោយ​លោក​ចង់​សំដៅលើ​សង្គ្រាម​នៅ​ហ្កា​ហ្សា​។​

​សម្រាប់អ៊ុយក្រែនវីញ នៅ​ពាក់កណ្តាល​ខែមិថុនា​ខាងមុខនេះ សន្និសីទ​អន្តរជាតិ​មួយ​ស្តីពី​សន្តិភាព​អ៊ុយ​ក្រែ​ន កំពុង​គ្រោង​រៀបចំឡើង​នៅឯ​ប្រទេស​ស្វី​ស ប៉ុន្តែ​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មិន​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ឡើយ​។ វិមាន​ក្រឹម​ឡាំង ធ្លាប់បាន​និយាយថា សន្និសីទ​បែប​នោះ មុខជា​នឹង​គ្មាន​សម្រេចបាន​លទ្ធផល​អ្វី​ឡើយ ដ្បិត​រុ​ស្ស៉ី​ដែលជា​ភាគី​ជម្លោះ​ផ្ទាល់​នៅក្នុង​សង្គ្រាម ពុំមាន​វត្តមាន​។

​ក្រៅពីរឿងសន្និសីទ កាលពី​ថ្ងៃ​ពុធ​ទី​២៩​ឧសភា មេបញ្ជាការ​កងទ័ពជើងទឹក​របស់​អាឡឺម៉ង់ និង​ជា​នាយអគ្គសេនាធិការ​នៃ​ទីបញ្ជាការដ្ឋាន​កំពូល​របស់​អង្គការ​ណា​តូ​ប្រចាំ​តំបន់​អឺរ៉ុប លោក​ឧ​ត្ត​មនា​វី​ឯក យ៉ូ​អា​គីម រ៉ូ​ល (Joachim Ruhle) បាន​ថ្លែងថា ទាហាន​របស់​អាឡឺម៉ង់​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ចូលរួម​ប្រយុទ្ធ​ក្នុង​កិច្ចការពារ​ដែន​អធិបតេយ្យភាព​របស់​ប​ណ្តា​ប្រទេស​ជា​សមាជិក អង្គការ​ណា​តូ​។

​ការលើកឡើង​របស់​ម​ន្ត្រី​យោធា​ជាន់ខ្ពស់​អាឡឺម៉ង់​រូបនេះ បាន​ធើ្វ​ឡើង​នៅក្នុង​ឱកាស​បិទ​បញ្ចប់​ការ​ធើ្វ​សមយុទ្ធ​សឹក​រួមគ្នា​ដ៏​ធំ​មួយ​របស់​ក្រុម​សម្ព័ន្ធមិត្ត​នៅឯ​ទឹកដី​ប្រទេស​លី​ទុយ​អា​នី ដោយ​ផ្តោតលើ​ការហ្វឹកហ្វឺន​យុទ្ធសាស្ត្រ​ក្នុងការ​ពង្រាយ​ទ័ព​របស់​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ឱ្យបាន​ឆាប់រហ័ស​នៅក្នុង​គ្រា​ដែលមាន​ជម្លោះ​កើតឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​កាតព្វកិច្ច​ដូច​មានចែង​នៅក្នុង​ច្បាប់​មាត្រា​ទី​៥ របស់​អង្គការ​ណា​តូ ស្តីអំពី​កិច្ចការពារ​ជា​សមូហភាព​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​។​

​សមយុទ្ធ​យោធា​នេះ មានការ​ចូលរួម​ពី​បណ្តា​រដ្ឋ​សមាជិក​អង្គការ​ណា​តូ​សរុប​ចំនួន ៣២​ប្រទេស និង​មាន​ទាហាន​សរុប​ប្រមាណ​ជាង ១២,០០០​នាក់​។​គេ​ចាត់ទុកថា ជា​លំ​ហាត់​សឹក​ដ៏​សំខាន់​របស់​កងទ័ព​ជាតិ​អាឡឺម៉ង់ ប៊ុន​ដេ​ស​វែ​រ (Bundeswehr) សម្រាប់​ហ្វឹក​ហ្វឹ​ន​យុទ្ធវិធី នៅក្នុង​ការ​ចល័ត​ទ័ព​ឱ្យបាន​ឆាប់រហ័ស ដោយ​សំដៅ​ចូលរួម​ពង្រឹង​ខ្សែការពារ​ភូមិសាស្ត្រ​ភាគ​ខាងកើត​របស់​អង្គការ​ណា​តូ​ដែល​ស្ថិតក្នុង​ទឹកដី​របស់​ប្រទេស​អេ​ស្តូ​នី ហុង​គ្រី ឡា​ត​វី លី​ទុយ​អា​នី ប៉ូឡូញ រ៉ូ​ម៉ា​នី និង​ស្លូ​វ៉ា​គី ដែល​សុទ្ធសឹង​ជា​ប្រទេស​ស្ថិត​នៅក្បែរ​ព្រំដែន​ជាមួយនឹង​រុស្ស៊ី ៕a army alemahn a army alemahn1 
​

​