» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3478 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099245 នាក់

សម្តេច​តេ​ជោ​៖​ប្រជាពលរដ្ឋ​របស់​យើងភ្នំពេញនិងក្រុងតាខ្មៅ នៅផ្ទះ​ណា​ត្រូវ​នៅផ្ទះ​នោះ នៅ​ភូ​មិណា​ត្រូវ​នៅ​ភូមិ​នោះ​សិន​

 


​ភ្នំពេញ​៖​តាមរយៈ​សារ​សំឡេង​នៅ​ថ្ងៃទី​១៦ ខែមេសា​ឆ្នាំ ២០២១​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​បន្ទាប់ពី​មានការ​បិទ​ខ្ទប់​នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ យើង​បាន​សង្កេតឃើញថា ការធ្វើ​ចរាចរណ៍​រប​ស់​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​នៅតែមាន​»​។​a co kmao 

​ដោយសារ​នៅ​សង្កេតឃើញ​មាន​ការធ្វើ​ចរាចរណ៍រ​បស់​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ថា «​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង នៅផ្ទះ​ណា​ត្រូវ​នៅផ្ទះ​នោះ នៅ​ភូ​មិណា​ត្រូវ​នៅ​ភូមិ​នោះ នៅ​ស្រុក​ណា គឺ​នៅ​ស្រុក​នោះ នៅ​ទីកន្លែង​ណា គឺ​នៅ​ទីកន្លែង​នោះ ក្នុង​រយៈពេល ១៤​ថ្ងៃ​»​។​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​ខ្ញុំ​សូមបញ្ជាក់ថា ការបិទ​នេះ មិន​ឲ្យ​ប្រជាជន​ចេញពីផ្ទះ​តែម្ដង លើកលែងតែ​ករណី​ចាំបាច់​មួយចំនួន ប៉ុន្តែ​ក៏​មិនត្រូវ​លើកឡើង​ករណី​ចាំបាច់​លើកលែង​នោះ ធ្វើជា​លេស​ដើម្បី​ការចាកចេញរ​បស់បង​ប្អូន​ដែរ​»​។

​ទាក់ទង​និង​ករណីយ៍លើកលែង​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​បន្តថា «​ករណីនេះ មាន​ករណី​លើកលែង​មួយចំនួន ប៉ុន្តែ​មិនមែន​ចេះតែ​លើកលែង​នោះទេ​។ ដូច្នេះ សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ទ្រាំទ្រ​នូវ​ការលំបាក​ក្នុង​រយៈ​ពេលដែល​ប្រទេសជាតិ​ជួប​ការលំបាក​»​។​​សម្ដេច​តេ​ជោ​បាន​ព្រមាន​ទុក​ថា «​ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់​ជូន​ថា ប្រសិនបើ ១៤​ថ្ងៃ​ហើយ បងប្អូន​យើង​នៅតែ​បំពាន​ហើយ​សភាពការណ៍​មិន​ថយចុះ ខ្ញុំព្រះករុណាខ្ញុំ នឹង​អូស​បន្លាយពេល​នៃ​ការបិទ​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​បន្តទៀត​»​។​

​សម្តេច​តេ​ជោ បាន​បន្តថា «​ប្រសិនបើ​គ្មាន​ការសហការ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទេ យើង​លំបាក​នឹង​ទទួលជោគជ័យ ហើយ​បើ​គ្មាន​ការអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​ពី​សមត្ថកិច្ច ជាពិសេស​នគរបាល និង​កងរាជអាវុធហត្ថ និង​អាជ្ញាធរ​គ្រប់​ថ្នាក់​ទីនោះ នឹង​មិនអាច​ទទួលជោគជ័យ​នោះទេ​»​។​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់​ដោយ​បញ្ជា​ដាច់​ណាត់​មិន​ឲ្យ​ប្រជាជន​ចេញពី​ក្រុងភ្នំពេញ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ទៅ​ស្រុកកំណើត ហើយ​ត្រឡប់មកវិញ​ដើម្បី​ចូល​ក្រុងភ្នំពេញ​ទេ​។ អ្នក​ដែល​បាន​ទៅលេង​ស្រុក​ហើយ ត្រឡប់​ចូលមកក្នុង​ក្រុងភ្នំពេញ​ត្រូវ​នៅ​ស្រុក ១៤​ថ្ងៃ រហូតដល់​ក្រុងភ្នំពេញ​បើក​វិញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​លើកឡើង​មូលហេតុ​ថា ការធ្វើ​នេះ​ដើម្បី​កាត់ផ្ដាច់​នូវ​ខ្សែចម្លង​កូ​វីដ​១៩ រវាង​អ្នក​នៅផ្ទះ​មួយ ទៅផ្ទះ​មួយ ភូមិ​មួយ​ទៅ​ភូមិ​មួយ ឃុំ​មួយ​ទៅ​ភូមិ​មួយ នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយក៏​កាត់បន្ថយ​ការចម្លង​ពី​ទីក្រុង​ភ្នំពេញ​ទៅកាន់​ខេត្ត ពី​ខេត្ត​កាន់​ក្រុងភ្នំពេញ​។ «​មាន​មនុស្ស​មួយចំនួន​បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត ដូចជា​ខេត្តព្រៃវែង និង​ខេត្តក្រចេះ​ជាដើម ដោយ​ទៅដល់​រកឃើញ​កូ​វីដ​១៩ នៅ​ខេត្ត​នោះ​តែម្ដង »​។​​សម្តេច​តេ​ជោ បាន​បន្តថា ដោយសារ​ស្ថានភាព​បែបនេះ ហើយ យើង​ត្រូវតែ​រឹតបន្តឹង​បន្ថែមទៀត ។​

​សម្ដេច​ក៏បាន​សង្កត់ធ្ងន់​ថា ហាម​ដាច់ខាត​ការ​លួច​ចរាចរណ៍​មនុស្ស​ពី​ក្រុងភ្នំពេញ​ទៅកាន់​បណ្ដា​ខេត្ត​តាម​មធ្យោបាយ​នានា ដូចជា​រថយន្ត​សង្គ្រោះបន្ទាន់ រថយន្ត​ពេទ្យ រថយន្តយោធា រថយន្ត​នគរបាល ឬក៏​រថយន្ត​អ្នកធំ​ណាមួយ​។​​សម្ដេច​តេ​ជោ​ហ៊ុនសែន ក៏បាន​ណែនាំ​ទៅដល់​កម្លាំង​សមត្ថកិច្ច​ដែល​អនុវត្ត​ច្បាប់​សូម​ឲ្យ​រក្សា​នៅ​គម្លាត​សុវត្ថិភាព យកចិត្តទុកដាក់​ពេល​អនុវត្តន៍​ច្បាប់ ជាពិសេស​ពេល​ពិនិត្យ​ឯកសារ​នានា​តាម​ដងផ្លូវ​៕a co aun2 

​