» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5055 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100822 នាក់

រថយន្ត ២​គ្រឿងព្រួតគ្នា​បុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​សណ្តោង​ដឹក​រៀន​ទេវតា​តែមួយ​


​ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​បាត់​បង់ជីវិត​នៅ​មន្ទីរពេទ្យ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់​បាក់ជើង​ម្ខាង ដោយសារ​រថយន្ត ២​គ្រឿង​បុក​រ៉ឺ​ម៉ុក​តែមួយ​ផ្ទប់​គ្នាកាលពីវេលា​ម៉ោង​១១ និង​១០​នាទី ព្រឹក ថ្ងៃ​២១ ខែមករា ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៩៨.១៩៩ ស្ថិត​ក្នុងភូមិ​អណ្ដូង​ក្រសាំង ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​a car hit3 

​មន្ត្រីនគរបាល​ស្រុក​បាកាន​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹង​តុ កៅអី រាន​ទេវតា​ថ្ម ១​គ្រឿង​ម៉ាក វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1A 6963 មាន​មនុស្ស​ជិះ​ចំនួន ៣​នាក់ លុះ​មកដល់​ចំណុចកើតហេតុ​ឃើញ​រថយន្ត ១​គ្រឿង​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AS 4243 ធ្វើដំណើរ​ស្រប​ទិស​គ្នា​ឡើង​ជែង មក​បុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ស្របគ្នា​នោះដែរ​ក៏មាន​រថយន្ត ១​គ្រឿង​ទៀត​ម៉ាក ស៊ីណា ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 2C 1585 មកពី​ទិស​ខាងលិច​ច្រាស់​គ្នា​បុក​បន្ថែមទៀត បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់​និង​រងរបួស​ធ្ងន់​រដូក​រណែល​យ៉ាង​រន្ធត់​។​

​ជនរងគ្រោះ​ភាគី​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ទី​១ ឈ្មោះ អ៊ុំ សុភាព ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​បូរ​ឡើង ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ជា​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក (​ធ្ងន់​) បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត (​ស្លាប់​) ។ អ្នករួមដំណើរ​ទី​១ ឈ្មោះ ណាត សំណាង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​រលាប ក្រុង​.​ខេត្តពោធិ៍សាត់ (​ធ្ងន់​) បាក់ជើង​ស្ដាំ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​ទាំង ២​គ្រឿង​បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​អស់ បន្សល់​នូវ​វត្ថុតាង​រថយន្ត សមត្ថកិច្ច​នគរបាល​ជំនាញ​ផ្នែក​សណ្ដាប់ធ្នាប់ យកទៅ​រក្សា​ទុកជា​បណ្ដោះ​អាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ ៕a car hit a car hit1 a car hit2 a car hit4 

​