» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3029 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098796 នាក់

រកឃើញ​សព​កុមារា​បាត់​ខ្លួន​តែ​មិនទាន់​ដឹង​មូលហេតុ​នៃ​ការសម្លាប់​

 

​ភ្នំពេញៈ​សាកសព​ក្មេងប្រុស​ម្នាក់​អាយុ ១០ ឆ្នាំ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​គុម្ព​ព្រៃ​ក្បែរ​ផ្លូវធំ​មួយ​ស្ថិតនៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក អង្គភាព​ការពារ​កុមារ (Child Protection Unit) ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឲ្យ​ដឹងថា​, កាលពី​ម៉ោង​៧​យប់​ថ្ងៃទី ៣១ ឪពុកម្តាយ​របស់​ក្មេង បាន​រាយការណ៍​ទៅ​ សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ​បន្ទាប់ពី​មិនឃើញ​កូនប្រុស​របស់គាត់​វិល​ត្រលប់មក​ផ្ទះ​វិញ ក្រោយពី​ទៅលេង​ទាត់​បាល់​។​a boy kill1 

​អង្គភាព​ការពារ​កុមារ (CPU) រួម​ជាមួយនឹង​ក្រសួងមហាផ្ទៃ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្កើតជា​ក្រុមការងារ​ចម្រុះ CHARLIE21 ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ក​រ​ណី​ជំរិត​សម្លាប់​ទៅលើ​កុមារា​ឈ្មោះ ជា ផែន​ហេង​។ ក្រោយពី​ពិនិត្យមើល​កាមេរ៉ា​សុវត្ថិភាព​បន្ថែម និង​សួរ​មហាជន​គេ​បានឃើញ​ក្មេង​នេះ​នៅ​ជិត​វត្ត​ជ្រោយ​អំពិល​កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ឃើញ​ក្មេងរងគ្រោះ​ជិះ​ម៉ូតូឌុប​មុនពេល​បាត់​ខ្លួន​។

​ក្រុមការងារ​ចម្រុះ​ក៏បាន​ពិនិត្យមើល​កាមេរ៉ា​សុវត្ថិភាព​នៅតាម​ដងផ្លូវ ដោយ​ធ្វើការ​ស៊ើបអង្កេត​បន្ត រហូតដល់​ថ្ងៃទី​០២ ខែមេសា វេលា​ម៉ោង ៤៖៣០ នាទី​ល្ងាច ទើប​រកឃើញ​សាកសព​កូនក្មេង​អាយុ​១០ ឆ្នាំ នៅក្នុង​គុម្ព​ព្រៃ​ក្បែរ​ផ្លូវធំ​មួយ​នៅ​សង្កាត់​ព្រែង​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្ស​ឃាត (HIT) និង​ក្រុមការងារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ (FST) នៃ​អង្គភាព​ការពារ​កុមារ (CPU) បាន​ចូលរួម​ពិនិត្យ​កន្លែងកើតហេតុ និង​ទាក់ទង​ជាមួយ​មន្ត្រីនគរបាល​ពី​នាយកដ្ឋាន​ព្រហ្មទណ្ឌ និង​នាយកដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​នគរបាល​ដ្ឋា​ន​រាជធានី​ភ្នំពេញ​បានកំណត់​អត្តសញ្ញាណ​សាកសព​របស់​កុមារ​រងគ្រោះ​ដែល​បាន​បាត់​ខ្លួន មានឈ្មោះ ជា ផែន​ហេង អាយុ​១០​ឆ្នាំ​។​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការធ្វើឃាត​នៅឡើយ​ទេ​។​a boy kill 

​