» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2695 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098462 នាក់

គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់

 

កំពង់ស្ពឺ៖យោងតាមបណ្តឹងកម្លាំងនគរបាលស្រុកគងពិសី បានធ្វើការឃាត់ខ្លួន បុរស០១នាក់ដែលគ្រាន់តែទាស់ពាក្យសម្ដីជាមួយប្រពន្ធតិចតួច ក៏ទាញចបជីក វាយប្រពន្ធបែកក្បាល និងស្ទុះទៅយកកាំបិតផ្គាក់គំរាមសម្លាប់ប្រពន្ធថែមទៀត។a beata 

ករណី : (ហិង្សា)ប្ដីវាយប្រពន្ធបែកក្បាល និងគំរាមសម្លាប់នេះបានកើតឡើង កាលពីវេលាម៉ោង០៤:០៥នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិក្រាំងឡង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាលឲ្យដឹងថា : ជនបង្កឡើង ឈ្មោះ អេង ទី ភេទប្រុស អាយុ៣១ឆ្នាំ (ជាប្តី) រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានរករឿងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ឈ្មោះ ឆយ ខែម អាយុ៤៩ឆ្នាំ និងបានបានវាយប្រតាយប្រតប់គ្នា ហើយជនសង្ស័យជាប្តីបានយកចបជីកដងដែកវាយទៅលើជនរងគ្រោះជាប្រពន្ធ ចំក្បាលមួយចបជីក បណ្ដាលឲ្យបែកក្បាល បន្ទាប់មក ក៏បានវាយចំជើង ០១ចបជីក ទៀត បណ្ដាលឲ្យហើម រងរបួសធ្ងន់! ហើយជនសង្ស័យបានស្ទុះទៅ

យកកាំបិតផ្គាក់កាន់នៅនិងដៃ គំរាមថា : នឹងសម្លាប់ប្រពន្ធចោលថែមទៀតផង !!! ។សាច់ញាតិក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង ។សមត្តកិច្ចបានឲ្យដឹងទៀតថា : កន្លងមក ជនសង្ស័យដៃដល់ជាប្តី តែងតែរករឿងឈ្លោះប្រកែកគ្នា និងប្រើអំពើ (ហិង្សា)ទៅលើប្រពន្ធជាញឹកញាប់ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ !។

បច្ចុប្បន្ន បុរសជាប្តី (ជនសង្ស័យ)ខាងលើ ត្រូវបានឃាត់ខ្លួន យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកគងពិសី និង កសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញ ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ បន្តតាមនិតិវិធីច្បាប់ ។a beata1