» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3156 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098923 នាក់

ចាប់​ជ្រូក​មួយ​កាប់​ជប់លាង​ផ្ទុះ​ស្សេ​ភ្លើង​ឆេះ​ទ្រុង​ជ្រុង​ងាប់​អស់​៤

 

​ខេត្ត​ប៉ៃលិន ៖ មួយកន្លែង បណ្តាលឱ្យ​ឆេះ​រោង​និង​ងាប់​អស់​ជ្រូក​ចំនួន​៤​ក្បាល ខណ​:​ម្ចាស់​ងើប​ពី​វេលា​រំលងអធ្រាត្រ នាំគ្នា​​ងើប​ពី​ដេក​ជិត​ភ្លឺ​ចាប់​ជ្រូក​មួយ​ក្បាល​ដើម្បី​កាប់​សម្រាប់ធ្វើ​ពិធី ជប់ លៀង​បែ​ជាមាន ករណី​ទុស្សេ​ខ្សែភ្លើង​ឆេះ​ងាប់​អស់​ជ្រូក​៤​ក្បាល​។a pic die1

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣៦​នាទី​ទៀបភ្លឺ​ថ្ងៃទី​៣០ ខែកក្កដា នៅក្បែរ​ជើង ភ្នំ​កុយ ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។ ម្ចាស់​រោង​ចិញ្ចឹម​ជ្រូក​នេះ​ឈ្មោះ ឡូត សា​វឿ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ កែវ សារឿន អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ។​

​ម្ចាស់​ជ្រូក​ឱ្យដឹងថា មុនពេល​កើតហេតុ រូបគាត់​និង​អ្នកជិតខាង​២​ទៅ​៣​នាក់ បាន​ងើប​ចាប់​ជ្រូក​១​ក្បាល ត្រៀម​កាប់​ដើម្បី​រៀបចំ​ធ្វើ​កម្មវិធី​ជប់លៀង ។ ដោយ​ដាំទឹក​មិនទាន់​ពុះ គាត់​ក៏​ដើរទៅ​ផឹកស្រា​នៅមុខ​ផ្ទះ​ជាមួយ​មិត្តភក្តិ​ទាំងនោះ ស្រាប់តែ​ឮសូរ​សំឡេង​ជ្រូក​គាត់​ស្រែក​ផ្អើល​ពេញ​ទ្រុង ។​

​ប្រភព​ដដែល​បន្តថា ពេលនោះ​គាត់​ក៏​នាំគ្នា​ទុក​កំប៉ុង​ស្រា​បៀរ​ចោល ប្រញាប់រ​ត់ទៅ​មើល​ទ្រុង​ជ្រូក ស្រាប់ តែ​ឃើញ​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ ទើប​អ្នកខ្លះរ​ត់ទៅ​បិទ​បារ៉ែត​ភ្លើង អ្នកខ្លះ​ទៀតរ​ត់ទៅ​ដងទឹក​ជះ​ពន្លត់​បាន​ទាន់ពេល តែ​ជ្រូក​របស់គាត់​នៅក្នុង​ទ្រុង ឃើញ​មាន​៤​ក្បាល​កំពុង​ប្រកាច់​ងាប់ ដោយសារ​ក្តៅ​ខ្លាំងពេក ក៏​យក​ចេញមក​ខាងក្រៅ ។​
​លោក​អធិការនគរបាល​ស្រុក​សាលា​ក្រៅ បាន​ដឹកនាំ​កម្លាំង​នគរបាល​ឃុំ​សាលា​ក្រៅ​ចុះទៅ​ត្រួត​ពិនិត្យមើល​កន្លែងកើតហេតុ និង​សន្និដ្ឋានថា ការឆេះ​រោង​ចិញ្ចឹម​ជ្រូក​នេះ ដោយសារ​ឆ្លង​ចរន្ត​ខ្សែភ្លើង​ដែរ ៕a pic die 
​