» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3499 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099266 នាក់

ស្ត្រី​គ្រូទាយ​ម្នាក់​គាំងបេះដូង ដេកស្លាប់​៧​ថ្ងៃ រហូតដល់​ធុំក្លិន​ស្អុយ​បានដឹង​!


​ភ្នំពេញ ៖ វេលា​ម៉ោង ៩​និង ៣០​នាទី​យប់ ថ្ងៃអាទិត្យ ទី​១៧ ខែមីនា​ឆ្នាំ ២០១៩ នៅផ្ទះ​លេខ ៤៦E៣ នៅ​ជា​ន់ទី ៣ ក្នុង​សង្កាត់​អូរឫស្សី​ទី ១ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ​មានការ​ភ្ញាក់ផ្អើល​ដោយសារ​ដឹងថា​មាន​ស្ត្រី​ចំណាស់​ម្នាក់​ជា​គ្រូទាយ​ដេកស្លាប់​ទាល់តែ​ហើម​នៅក្នុង​ផ្ទះ​។​a die for1 

​ស្ត្រី​ ដែល​ស្លាប់​មានឈ្មោះ ដួង ពុទ្ធា អាយុ ៤៩ ឆ្នាំ មុខរបរ​ជា​គ្រូទាយ​បៀរ​នៅ​ផ្សារកណ្ដាល​។ សព្វថ្ងៃ​គាត់​រស់នៅ​តែម្នាក់ឯង ជា​ស្ត្រី​មេម៉ាយ​នៅផ្ទះ​កើតហេតុ​ខាងលើ ។ ស្ត្រី​រងគ្រោះ​មានកូន​ចំនួន​៣​នាក់ ស្រី​ម្នាក់ ប្រុស​២​នាក់​ដែល​រស់នៅ​រៀងៗ​ខ្លួន មិន​នៅ​ជុំគ្នា​ទេ​។​

ប្រជាពលរដ្ឋ​នៅក្បែរ​បាន​ឲ្យ​ដឹងថា គាត់​រស់នៅ​ជិតខាង​ចេះតែមាន​ក្លិនស្អុយ​អសោច គាត់​ចេះតែ​ឆ្ងល់​មួយថ្ងៃ​ទៅមួយថ្ងៃ​។ ទើបតែ​ថ្ងៃកើតហេតុ​ខាងលើនេះ គាត់​បាន​បបួល​បងប្អូន​ដើររក​មើល​ក៏​មកដល់​ផ្ទះកើតហេតុ​ខាងលើ​ក្លិន​រឺត​តែ​ស្អុយ​ខ្លាំង សង្ស័យ​ក៏​អឺត​មើលឃើញ​សាកសព​ស្ត្រី​ខាងលើ​បាន​ដេកស្លាប់​នៅក្នុង​ផ្ទះ មាន​ដង្កូវ​ប៉ុន​កូនដៃ​ទៅហើយ​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យ​វិ​ច្ច័​យ​។​

ពេល​សម​ត្ត​កិច្ច​បាន​ចុះ​មកដល់​ក៏​ចូល​មិនបាន​ដោយសារ​ចាក់សោ​ពី​ខាងក្នុង​។ ខណៈ​ពេលនោះ​ក៏មាន​ប្អូនប្រុស​ម្នាក់ ដែល​រស់នៅ​ជិតខាង​ក៏​ផ្លោះ​ពី​ផ្ទះ​របស់គាត់​មក​ខាងមុខ​វ៉ៃ​កញ្ចក់ទ្វារ​លូកដៃ​បើ​កក​ន្លឹះ​ចូលក្នុង​ផ្ទះកើតហេតុ​ខាងលើ​ដើរមក​ទ្វារ​ខាងក្រោយ ក៏​ចាក់សោ​ឲ្យ​សមត្ថកិច្ច​ចូល មក​ពិនិត្យ​ទើប​ដឹងថា​ស្ត្រី​ខាងលើ​ពិតជា​ដេកស្លាប់​ដោយសារតែ​គាំងបេះដូង​ពិតប្រាកដ​មែន ស្លាប់​រយៈពេល​៧​ថ្ងៃ​មកហើយ​។a die for a die for2 

​