» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5186 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100953 នាក់

ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​១៥​នាក់​ស្លាប់ ខណៈ​ជាង​៤០០​នាក់​ទៀត​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​ឆេះ​ជំរំ​នៅ​បង់​ក្លា​ដែ​ស​ក្នុងប្រទេស​យោធា​បន្ត​បង្ក្រាប​


​បង់​ក្លា​ដែ​ស​៖ ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​១៥​នាក់​ស្លាប់ ខណៈ​ជាង​៤០០​នាក់​ទៀត​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​ឆេះ​ជំរំ​ជនភៀសខ្លួន Balukhali ក្នុង​តំបន់ Cox’s Bazar ក្នុងប្រទេស​បង់​ក្លា​ដែ​ស​។ ភ្លើង​ឆេះ​នេះ​បណ្តាលឱ្យ​មនុស្ស​រាប់ពាន់នាក់​គ្មាន​ទីជម្រក ខណៈ​ភ្លើង​ឆេះ​ខ្ទម​រាប់ពាន់​ខ្នង​។ នេះ​បើតាម​ទីភ្នាក់ងារ​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​(UNHCR) អះអាង​នៅ​ថ្ងៃទី​២៣ ខែមីនា​។​a burma fire1 

​ជំរំ​ជនភៀសខ្លួន Bulukhali មាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រស់នៅ​ប្រមាណ​១២៤,០០០​នាក់ ដែល​ស្មើ​ទៅនឹង​១០​ភាគរយ​នៃ​ចំនួន​ជនភៀសខ្លួន​ដែល​រត់​ចេញពី​ការធ្វើ​បាប​របស់​យោធា​មី​យ៉ាន់​ម៉ា​។ លោក​ចូ​ហា​នេស​វ៉ាន់​ក្លាវ​( Johannes Van der Klaauw )​មន្ត្រី UNHCR ពី​រដ្ឋធានី​ដា​កា នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​បានប្រកាស​ក្នុង​សន្និសីទ​ព័ត៌មាន នៅ​ទីក្រុង​ដា​កា​ថា​៖«​យើង​រក​មិនទាន់​ឃើញ​មនុស្ស​៤០០​នាក់​ផ្សេងទៀត​។ ប្រហែលជា​ពួកគេ​ស្ថិតនៅក្រោម​គំនរ​ដែល​ឆាបឆេះ​»​។

លោក​បន្ថែមថា មនុស្ស​ចំនួន​៥៥០​នាក់​រងរបួស និង​ប្រមាណ​ជា​៤៥,០០០​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីកន្លែង​ផ្សេងទៀត​។​​បន្ថែម​ពីនេះ មន្ទីរពេទ្យ​សំខាន់​ចំនួន​៣​ក្នុង​ជំរំ​ត្រូវបាន​បំផ្លាញ​ដែល​ក្នុងនោះ​មាន​មន្ទីរពេទ្យ​ចំនួន​២​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ និង​មួយទៀត​ដែលជា​របស់​រដ្ឋាភិបាល​តួ​ក​គី​។​
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reteurs បាន​ចុះផ្សាយ​ថា ភ្លើង​ចាប់ផ្តើម​ឆេះ​នៅ​ល្ងាច​ថ្ងៃទី​២២ ខែមីនា​។ ចំណែក​លោក Sanjeev Kafley ប្រតិភូ​សហព័ន្ធ​អន្តរជាតិ​នៃ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម​ប្រចាំ​បង់​ក្លា​ដែ​ស ក៏បាន​និយាយថា កន្លែង​ស្នាក់នៅ​ចំនួន​១,៧០០០​កន្លែង​ត្រូវបាន​បំផ្លាញ​។ ដោយឡែក​បុគ្គលិក​កាកបាទក្រហម និង​អ្នក​ស្ម័គ្រ​ចិន​រាប់ពាន់នាក់​ធ្វើការ​ជាមួយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ដើម្បី​ពន្លត់ភ្លើង​ដែល​ឆាបឆេះ​ក្នុង​ផ្នែក​ចំនួន​៤​នៃ​ជំរំ​។ ជនភៀសខ្លួន​ម្នាក់​និយាយថា អគ្គិភ័យ​អាច​គ្រប់គ្រង​បាន​ក្រោយ​ឆេះ​អស់​រយៈពេល​៦​ម៉ោង ប៉ុន្តែ​ផ្សែង​នៅតែ​បន្ត​មាន​រហូតដល់​ព្រឹក​ថ្ងៃទី​២៣ ខែមីនា​។​

​អាជ្ញាធរ​បង់​ក្លា​ដែ​ស កំពុង​ស៊ើបអង្កេត​មូលហេតុ​នៃ​ការឆាបឆេះ​នេះ ខណៈ​ក្រុម​អ្នក​សង្គ្រោះបន្ទាន់ បុគ្គលិក​មនុស្សធម៌ និង​ជនភៀសខ្លួន​ផ្សេងទៀត​ដើររក​ជនរងគ្រោះ​ដែល​មិនទាន់បាន​រកឃើញ​។ មន្ត្រី​អង្គការ​អន្តរជាតិ ក៏ដូចជា​ជនភៀសខ្លួន​បាន​លើកឡើងថា របងលួស​បន្លា​ដែល​ព័​ន្ទ​ជុំវិញ​ជំរំ​ធ្វើឱ្យ​ជនភៀសខ្លួន​មិនអាច​រត់​ទាន់​ចាក​ចេញពី​កន្លែងកើតហេតុ​ទាន់ពេលវេលា ក៏ដូចជា​បង្ក​ជា​ឧបសគ្គ​ក្នុងការ​សង្គ្រោះ​ផងដែរ​។​​បុគ្គលិក​អង្គការ Fortify Rights លោក John Quinley បាន​លើកឡើងថា កន្លងមក​របងលួស​បន្លា​ទាំងនោះ​បង្អាក់​សកម្មភាព​ចែកចាយ​សម្ភារ​មនុស្សធម៌ និង​សេវា​ចាំបាច់​មួយចំនួន​។ លោក ប្រាប់​ឱ្យ​រដ្ឋាភិបាល​បង់​ក្លា​ដែ​សត្រូវ​តែ​រុះ​ចោល​របង​ទាំងនោះ និង​ការពារ​ជនភៀសខ្លួន​។​

​ដោយឡែក​នៅក្នុង​ប្រទេស​យោធា​មី​យ៉ាន់​ម៉ា បានប្រកាសថា​នឹង​បន្ត​ការបង្ក្រាប​ដ៏​បង្ហូរឈាម​លើ​អ្នកប្រឆាំង​របប​យោធា​។​​អ្នកនាំពាក្យ​របប​សឹក​លោក ច មីន ទុន ប្រាប់​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​អង្គា​រ៍​ទី​២៣​មីនា​ថា​អ្នកប្រឆាំង​តវ៉ា​១៦៤​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​អំពើហិង្សា និង​បាន​សម្តែង​ភាព​សោកសៅ​ចំពោះ​ការស្លាប់​នេះ​។​«​ពួកគេ​ក៏​ជា​ពលរដ្ឋ​របស់​យើង​។​វា​គួរអោយ​សោកសៅ​ដែល​មនុ​ស្សបាន​ស្លាប់​តែ​ការបង្ក្រាប​នៅតែ​បន្ត​ដើម្បី​បោសសម្អាត​ចោល​ពួក​អនាធិបតេយ្យ​»​។​អង្គការ​ឃ្លាំង​មើល​មួយ បាន​និយាយថា​មនុស្ស​យ៉ាងហោចណាស់​២៦១​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​បង្ក្រាប​ដ៏​ព្រៃផ្សៃ​របស់​កងសន្តិសុខ​នៅ​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃ​១​កុម្ភៈ​មក តែ​តំណាង​រដ្ឋាភិបាល​អះអាង​ចំនួន​ទាប​ជាង​នេះ​៕a burma fire2 a burma firea 


​