» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2618 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098385 នាក់

ថៃ​ជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់​ដែល​រឹបអូស​គ្រឿងញៀន​ជាង​១០០​តោន​ជាប់សង្ស័យថាជាប្រទេសឆ្លងកាត់


​ប្រទេស​ថៃ​៖ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា UNODC បានឱ្យដឹងថា ការផលិត និង​ជួញដូរ​គ្រឿងញៀន នៅក្នុង​តំបន់ត្រីកោណ​ជាប់​ព្រំដែន រវាង​ប្រទេស​មី​យ៉ាន់​ម៉ា ឡាវ និង​ថៃ បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ខណៈ​ប្រទេស​ថៃ​គឺជា​ច្រក​ផ្លូវ​ឆ្លងកាត់ និង​ជា​ចំណុច​គោលដៅ​មួយ​ដ៏​សំខាន់ សម្រាប់​ចែកចាយ​គ្រឿងញៀន​មួយផ្នែកធំ​លើសលុប​ចេញពី​តំបន់ត្រីកោណមាស​។​​a drug thai1 

សារ​ពត៍​បាន​រាំង​អា​អេ​ហ្វ​ប៉េ​(AFP)​បាន​ឲ្យ​ដឹងថា​៖​នៅក្នុង​របាយការណ៍​មួយ​ចេញផ្សាយ​កាល​ចុងខែ​ឧសភា ឆ្នាំ​២០២៥ UNODC បាន​និយាយថា គ្រឿងញៀន​ប្រភេទ methamphetamine ២៣៦​តោន​ត្រូវបាន​រឹបអូស​កាលពី ឆ្នាំ​២០២៤ នៅក្នុង​តំបន់​អាស៊ី​ខាងកើត និង​អាស៊ីអាគ្នេយ៍ ពោលគឺ​ចំនួន​កើនឡើង​២៤​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២៣​។ បើតាម UNODC ថៃ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​ក្នុង​តំបន់ ដែល​បាន​រឹបអូស​គ្រឿងញៀន methamphetamine ជាង ១០០​តោន​កាលពី​ឆ្នាំ​២០២៤​។​

​លោក Benedikt Hofmann អ្នកតំណាង​ស្ដីទី​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​របស់ UNODC បាន​ថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា «២៣៦​តោន គឺជា​គ្រាន់តែ​ជា​តួលេខ​ត្រូវបាន​រឹបអូស​ប៉ុណ្ណោះ​តែ methamphetamine មួយចំនួនទៀត​បាន​ចែកចាយ​នៅលើ​ទីផ្សារងងឹត រួចទៅហើយ​»​។ លោក​បន្ថែមថា ការផលិត និង​ការជួញដូរ​គ្រឿងញៀន methamphetamine បាន​កើន​ឡើងដល់​កម្រិត​មួយ​មិន​ធ្លាប់មាន​ចេញពី តំបន់ត្រីកោណមាស ជាពិសេស​ចេញពី​រដ្ឋ​សាន នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​គួរ​បញ្ជាក់ថា បើតាម​របាយការណ៍រ​បស់ UNODC តំបន់ត្រីកោណមាស​គឺជា​កន្លែង​ផលិត​អាភៀន និង​ហេ​រូ​អ៉ី​ន​ដ៏​ធំ​បំផុត ហើយ​ការកើនឡើង​ការផលិត និង​ជួញដូរ​គ្រឿងញៀន ដោយសារតែ​តំបន់​នេះ​ស្ថិតនៅ​ដាច់ស្រយាល និង​មានការ​អនុវត្ត​ច្បាប់​ធូររលុង​។ របាយការណ៍​នេះ​ដដែល​ក៏បាន​និយាយ​ដែរ​ថា ខណៈ​ថៃ​នៅតែ​ច្រក​ផ្លូវ​ឆ្លងកាត់ និង​ជា​ចំណុច​គោលដៅ​មួយ​ដ៏​សំខាន់​គ្រឿងញៀន​មួយផ្នែកធំ​លើសលុប​ត្រូវបាន​ផលិត​នៅក្នុង​រដ្ឋ​សាន (Shan State) ប្រទេស​មី​យ៉ាន់​ម៉ា​៕a drug thai2 a drug thai3 a drug thai4 

​