» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2696 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098463 នាក់

ក្រោម​ឥ​ទ្ធី​ពល​លោក​ប្រា​យុទ្ធ​នាយករដ្ឋមន្ត្រី​យោធា​តុលាការ​ធម្មនុញ្ញ​បានសម្រេច​រំលាយ​គណបក្ស​ថៃ​រក្សា​ជាតិ​ដែលជា​គណបក្ស​មាន​ឥទ្ធិពល​

 

​ថៃ​៖ នៅ​ថ្ងៃទី​៧​មិនា​ឆ្នាំ​២០១៩​សមាជិក​ប្រាំ​បួនរូប​នៃ​តុលាការ​ធម្មនុញ្ញ​ថៃ​បាន​គាំទ្រ​ការសម្រេច​រំលាយចោល​គ​ណ​បក្ស «​ថៃ​រក្សា​ជាតិ​» ដែលជា​គណបក្ស​មាន​ឥ​ទ្ធី​ពល​មាន​ទំនាក់ទំនង​ជាមួយ​អតីត​នាយក​រដ្ឋ​ម​ន្ត្រិ​លោក ថាក់ស៊ីន​។ ការរំលាយ​បក្ស​នេះ​ធ្វើឡើង​គឺ​នៅសល់តែ ១០​ថ្ងៃ ប៉ុណ្ណោះ​នៃ​បោះឆ្នោត​សភា​ថៃ​មកដល់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។a thai elewction raksacheat 

​ក្នុង​សវនាការ​នេះ​គេ​ឃើញ​មានតែ មេដឹកនាំ​បក្ស​ក្នុងនោះ​មាន​លោក Preechapol Pongpanich និង​សមាជិក​ក្រុមគ្រួសារ​ស៊ីណា​វ៉ា​ត់​ពីរ​នាក់​មាន​វត្ត​មាននៅ​តុលាការ​ធម្មនុញ្ញ​ថៃ មុនពេល​តុលា​ការចេញ​សេចក្តីសម្រេច​របស់ខ្លួន​ដែរ​។​មូលហេតុ​នៃ​រំលាយ​គណបក្សនយោបាយ​មួយ​នេះ គឺ​ទាក់ទិន​នឹង​គណបក្ស​ថៃ​រក្សា​ជាតិ​បានដាក់​ស្នើ​បេក្ខភាព​ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍ រាជកញ្ញា ជា​បេក្ខភាពនាយករដ្ឋមន្ត្រី​របស់​ប​ក្ស​ខ្លួន​កាលពី​ខែកុម្ភៈ​បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុន​ណោះ​។

សំណុំរឿង​គណបក្ស​នេះ​ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ​ធម្មនុញ្ញ​ដោយ​គណៈកម្មការ​បោះឆ្នោត​កាលពី​ថ្ងៃ ១២ ខែកុម្ភៈ ដោយ​ចោទប្រកាន់ថា គណបក្ស​នេះ​បំពាន​ច្បាប់​ដោយ​ទាញ​សែស្រឡាយ​រាជវង្ស​ចូល​ពាក់ព័ន្ធ​នឹង​នយោបាយ​។​

​សូម​បញ្ជាក់ដែរថា​ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍​ត្រូវបាន​គណបក្ស​«​ថៃ​រក្សា​ជាតិ​» ដា​កើ​ស្នើ​ជា​បេក្ខជន​នាយក​រដ្ឋ​នៅ​ថ្ងៃទី ៨​ខែកុម្ភៈ​។​ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក មហាក្សត្រ​ថៃ ព្រះ​វ​ជ្ជ​រា​ឡុងកន​បានចេញ​រាជបញ្ជា​មួយ​ហាម​ព្រះរៀម​ព្រះអង្គ​មិន​ឲ្យ ប្រឡូក​ក្នុង​នយោបាយ​ជាដាច់ខាត​។ តាមពិតទៅ ម្ចាស់​ក្សត្រិយ៍ អ៊ូ​ប៊ុន​រ័តន៍ ជា​បុត្រី​ច្បង​របស់​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត និង​ម្ចាស់​ក្សត្រិយានី ស៊ី​រី​គិត (Sirikit) តែ​ទ្រង់​បាន​លាលែង​ពី​ឋានៈ​រាជវង្ស​ក្នុង​ឆ្នាំ​១៩៧២ ដើម្បី​ទៅ​រៀបការ​ជាមួយ​ជនជាតិ​អាមេរិក​ម្នាក់​។​សម្រាប់​គណបក្ស​ថៃ​រក្សា​ជាតិ ក្រោយ ពី​ត្រូវ​តុលាការ​សម្រេច​រំលា​យគ​ណ​បក្ស ថ្នាក់ដឹកនាំ​របស់​បក្ស​ក្នុង​តំណែង​ប្រតិបត្តិ ១៣ រូប​ក៏ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូលធ្វើ​នយោបាយ​ក្នុង​រយៈពេល​ដប់ឆ្នាំ​ពោលគឺ រាប់ទាំង​ចូលរួម​បោះឆ្នោត និង​ឈរឈ្មោះ​ផង​។

​ចំពោះ​សមាជិក​ជា​បេក្ខជន​មិន​ស្ថិតក្នុង​តំណែង​ប្រតិបត្តិ ថ្វីបើ​មិនត្រូវ​ស្ថិតក្រោម​បម្រាម​ធ្វើ​នយោបាយ​ក៏ដោយ ពួកគេ​ត្រូវជា​សមាជិក​គណបក្សនយោបាយ​មួយ​ជាក់លាក់​ក្នុង​រយៈពេល​យ៉ាងហោចណាស់ ៩០​ថ្ងៃមុន​ការបោះឆ្នោត​មកដល់​។ ខណៈ​ការបោះឆ្នោត​នឹង​មកដល់​នៅ​ថ្ងៃ ២៤ ខែមីនា វា​មានន័យថា បេក្ខជន​ទាំងនោះ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ប្តូរ​បក្ស និង​ចូលទៅ​រួមរស់​ជាមួយ​គណបក្ស​ផ្សេង​ដើម្បី​មាន​សិទ្ធិ​ប្រកួត​ក្នុងការ​បោះឆ្នោត​នេះឡើយ​។​សូម​បញ្ជាក់ដែរថា​៖​រឿង​រំលាយ​គណបក្សនយោបាយ​នៅក្នុង​ប្រទេស​ថៃ​មិនមែនជា​រឿង​ចម្លែក​ខ្លាំង និង​ជា​រឿង​ថ្មីថ្មោង​អ្វី​នោះទេ ។​

កន្លងមក​ក៏​ធ្លាប់មាន​គណបក្ស​ចំនួន​ពីរ​មកហើយ​ដែល​ត្រូវបាន​រំលាយ​ចេញពី​ឆាកនយោបាយ​នៅ​ស្រុកថៃ​។​​តែ អ្វីដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​គ្រប់​គណបក្សនយោបាយ​ដែល​ត្រូវ​រំលាយ​គឺ​សុទ្ធតែជា​បក្ស​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​អតីត​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ដែល​ត្រូវបាន​ពួកយោធា​ថៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​កាលពី​ឆ្នាំ ២០០៦​។​

​សម្រាប់​គណបក្ស ថៃ​រក្សា​ឆាត​មិនមែន​ត្រឹមតែ​ជា​គណបក្ស​ដែល​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន​ប៉ុណ្ណោះ​នោះទេ តែ​ក៏​ជា​បក្សនយោបាយ​ដ៏​ធំ និង​មាន​សក្តានុពល​ខ្លាំង​ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​គណបក្ស​ផា​ឡាំង​ប្រា​ឆា​រ៉ាត់ ឬ​ហៅ​ជា​ភាសា​ខ្មែរ​ថា​គណបក្ស​កម្លាំង​ប្រជារាស្ត្រ​របស់លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ក្នុងការ​បោះឆ្នោត​នា​ថ្ងៃទី ២៤ មីនា ខាងមុខ​នេះដែរ​។​

​គួរបញ្ជាក់​ជូន​ដែរ​ថា ក្នុង​រយៈពេល ១៣ ឆ្នាំ រាប់​ចាប់តាំងពី​រដ្ឋប្រហារ​ទ​ម្លា​ក់លោក​ថាក់ស៊ីន​នា​ឆ្នាំ ២០០៦ មក មាន​គណបក្សនយោបាយ​ដែលមាន​ទំនោរ ឬ​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន​សរុប​ទាំងអស់​ចំនួន​៣ ហើយ​ត្រូវបាន​រំលាយ ដែល​ក្នុងនោះ​រួមមាន គណបក្ស​ថៃ​រ័ក​ថៃ គណបក្ស​ផា​ឡាំង​ប្រា​ឆា​ឆុន និង​ចុងក្រោយ​គេ​គឺ​គណបក្ស​ថៃ​រ៉ា​ក់​សា​ឆាត​នេះឯង​។​a elect thai a elect thai5 a elect thai6 a elect thai7 

​