» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 736 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095651 នាក់

លោក សំ សុវណ្ណារិទ្ធ ឡើង​តំណែង​មេ​គយ​ខេត្ត​ព្រះសីហនុ​ជំនួស​លោក ទុំ ណូ កំពុង​រៀបចំ​ផែនការ​ស្ដារ​ស្រង់ដើម​ពី​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវ​កោ​គ​និង​ទំនិញគេចពន្ធ​លើ​លំហរ​សមុទ្រ​?


​ខេត្ត​ព្រះសីហនុ​៖​ប្រភពពី​ក្រុង​ឈ្មួញ​បាន​ឲ្យ​ដឹងថា​នៅតែមាន​ទំនិញគេចពន្ធ បាន​ហូរ​ចូល​តាម​ស្នាក់ការ​គយ​និង​រដ្ឋា​ករទាំង​៣ ដែល​ស្ថិតក្រោម​ការគ្រប់គ្រង របស់​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ ដែលជា​វិធី​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ​នាំចូល​យ៉ាងច្រើន​ក្នុង​១​ខែៗ តែ​វា​ជា​ប្រភព​សេដ្ឋកិច្ច របស់ ប្រធាន​សាខា​និង​ស្នាក់ការ​!​។a custom sovanrith

សព្វថ្ងៃ​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ លោក សំ សុវណ្ណារិទ្ធ ដែល​ទើប​ឡើង​តំណែង​ជំនួស​កន្លែង​លោក ទុំ ណូ បាននិងកំពុង​រៀបចំ​ផែនការ​ស្ដារ​ស្រង់ដើម ក្នុងការ​ដោះដូរ​តូ​តំណែង តាម​រូបភាព​សំងំ​ឃុ​ប​ឃឹ​ត​ជាមួយ​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​លើ​លំហរ​សមុទ្រ ហូរ​ចូល​តាម​ច្រក​ស្នាក់ការ​ទាំង​៣ យ៉ាង​ស្ងាត់ស្ងៀម ដោយ​យក​គំរូ តាម​ប្រធាន​គយ​មុន ។ តាម​សេចក្តីរាយការណ៍​ស្នាក់ការ​គយ និង​រដ្ឋាករ ទំនប់រលក មាន​ច្រើន​ទំនិញគេចពន្ធ​លក្ខណ​:​ទ្រង់ទ្រាយ​ធំ​ដូចជា​ម៉ូតូ​ទំនើបៗ គ្រឿងសំណង់ ទំនិញ​ចាប់ហួយ មាន​រត់ពន្ធ មាន​បង់ពន្ធ​នាំចូល​មិន​គ្រប់ មាន​បង់ពន្ធ​ពី​ទំនិញ​បង់ពន្ធ​នាំចូល​ខ្ពស់​មក​បង់ពន្ធ​នាំចូល​ទាប របៀប​(​ក្លែងភេទ​ទំនិញ​)​ករណី​ខ្លះទៀត​ទំនិញ​តំលៃ​ខ្ពស់​មក​បង់ពន្ធ​ជា​ទំនិញ​(​ផ្សា​ធូប​)​ចាប់ហួយ​ទៅវិញ​។​មន្ត្រី​គយ​ខ្លះ​ដែល​មិនបាន​លាភសក្ការៈ បាន​បង្ហើប​ថា អ្វីដែល​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ​នាំចូល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​១​ខែៗ គឺ​បញ្ហា​ប្រេង​គេចពន្ធ​នេះ​តែម្តង បន្លំ​ជា​ប្រេង​នាំចូល​ស្របច្បាប់​ជាដើម​ដែលជា​ប្រភព​ចំនូល​មេ​គយ​ទំនប់រលក​។​

ពត៍​មាន​ខាងលើ​បាន​លើកឡើងថា បើ​ខាង​គយ​ទំនប់រលក ដែលមាន​លោក ណុប សំអាន ជា​ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក និង​លោក ផាត់ សំណាង អនុប្រធាន​ការិយាល័យ​គយ​ច្រក​ទំនប់រលក និង​មេសា​ខា​ខេត្ត មាន​វិធាន​ទប់ស្កាត់​ទំនិញគេចពន្ធ ប្រេង​គេចពន្ធ អនុវត្តតាម​ផែនការ អគ្គ​នាយ នៃ​អគ្គនាយកដ្ឋាន គយ​និ​រដ្ឋាករ កម្ពុជា និង​ការណែនាំ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​ដូច​គោលនយោបាយ​រដ្ឋាភិបាល ធានាបាន​ថា រដ្ឋ​នឹង​ទទួលបាន​ចំណូល​ពន្ធ​នាំចូល​ក្នុង​កម្រិត​ខ្ពស់​ក្នុង​១​ខែៗ ។ កន្លងមក​ក៏​ដូច​បច្ចុប្បន្ន ប្រេង​គេចពន្ធ​បាន​ហូរ​ចូល​ដោយ​គម្ហុក​ពី​ប្រទេស​ថៃ យកមក​ទុក​លក់​ចែកចាយ​បន្ត​នៅ​ចំណុច កោះ​ព្រាប ក្រោម​ការគ្រប់គ្រង​ដោយ​មេ​គយ​ទំនប់រលក លោក ណុប សំអាន ។​ដូច្នេះ​ទាំង​ទូក​តូច ទូក​ធំ​ចរាចរណ៍​លើ​ដែនសមុទ្រ​ត្រូវ​ទិញ​ប្រេង​គេចពន្ធ​ពី​ចំណុច កោះ​ព្រាប មាន​តំលៃ​ទាប​សម្រាល​ដល់​ការចំណាយ​របស់​ពួកគាត់ ពិសេស​ឡាន​ឈ្មួញ​ទាំង​តូច ទាំង​ធំ បាន​ទៅ​ដឹក​ចេញពី​កោះ​ព្រាប យកមកចែក​ចាយ​តាម​ស្ថានីយ៍​ប្រេង​ក្នុង​ក្រុងព្រះសីហនុ និង​បណ្តា​ស្រុក​មួយចំនួនទៀត​យ៉ាង​ចំហរ ខណ​:​មេ​គយៗ មាន​ភារកិច្ច​បង្ក្រាប​ង​ប់ង​ល់​និង​ទទួល​លាភសក្ការៈ​ពី​មេ​ឈ្មួញ​រកស៊ី​ទុច្ចរិត​ទាំងនោះ​..?​។​

ទោះជា​យ៉ាងណា រាល់​ទំនិញគេចពន្ធ​ទាំងនេះ​ត្រូវ​ឆ្លងកាត់​ក្រុម​គយ​ចល័ត​ដែនសមុទ្រ និង​នគរបាល ព្រំ​ដែនទឹក​ជាមុនសិន​ផងដែរ​។ បានន័យថា គយ​ចល័ត​ដែនសមុទ្រ និង​នគរបាល​ព្រំដែន អនុញ្ញាតអោយ​ដឹកជញ្ជូន​ឬ​ស៊ីលុយ​ពី​ឈ្មួញ​ហើយ ទើប​ខាង​គយ​ទំនប់រលក គយ​ស្ទឹងហាវ គយ​កែវផុស បន្ត​យកលុយ​ដូចគ្នា ទើប​បទល្មើស​រត់ពន្ធ​ដែល​ក្លាយទៅជា​រឿង​ធម្មតា​សម្រាប់​មេ​គយៗ​នៅ​ខេត្ត​ព្រះសីហនុ និង​មេ​គយ​ស្នាក់ការ​ទាំង​៣​ដែល​ថ្វើ​ឲ្យ​ពួ​គាត់​ក្លាយជា​សេដ្ឋី​ទៅហើយ ។ លោក ណុប សំអាន ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ ទំនប់រលក ត្រូវបាន​គេ​ខ្សឹបប្រាប់​ឱ្យដឹងទៀតថា មាន​មេ​ឈ្មួញ​រកស៊ី​គេចពន្ធ​ធំៗ បានមក​ចរចា​រកក​ញ្ច​ប់​ទុកអោយ​ចៀសវាង​បែកឆ្នាំង​បាយ​ពួកគេ​។​ក្រុម​អ្នករកស៊ី​បាន​រំលឹកថា​បើសិន​ថ្នាក់លើ​មិនបាន​អើពើ​ទប់ស្កាត់​ទំនិញគេចពន្ធ​ហូរ​ចូល​តាម​ស្នាក់ការ​គយ​ទាំង​៣​ស្ថិតក្រោម​ការគ្រប់គ្រង​របស់ លោក សំ សុវណ្ណារិទ្ធ ទេ រដ្ឋ​នឹងត្រូវ​បាត់បង់​ចំណូល​ពន្ធ​នាំចូល​ក្នុង​១​ខែ​រាប់សែន​ដុល្លារ បើទោះបីជា​រូបភាព​ឃើញ​មាន​ចំណូល​ពន្ធ​ច្រើន​ក៏ដោយ​!​។​សង្ឃឹមថានឹង​មានការ​បកស្រាយ​ពី​ស្ថាប​ន័​ពាក់​ព​ន្ធ័​ចំពោះ​សេចក្តីរាយការណ៍​ខាងលើនេះ​ថា​តើ​ពិត​ឬ​មិន​ពិត​?៕a custom sovanrith1 a custom sovanrith2.jpg 

​