» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 816 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095731 នាក់

រឿង​សិស្សសាលា​ឯកជន AIS បើកឡាន​ពាក់​ស្លាក​(​នប​)​មក​រៀន​ត្រូវបាន​ដកយក​ស្លាក​លេខ​និង​ស៊ី​រ៉ែ​ន​ហើយ​!


​ភ្នំពេញ​៖ សិស្សសាលា​ឯកជន​AIS នៅ​ខណ្ឌ​ជ្រោយចង្វារ ឈ្មោះ តាន់ សម្បត្តិ​ឧ​ត្ត​ម ដែល​ថ្មីៗ​នេះ​បាន​បើកឡាន​ពាក់​ស្លាក​លេខ​(​នប​)​មក​រៀន​ត្រូវ​សមត្ថកិច្ច​ហៅ​បុគ្គល​ខាងលើ​មក​សួរនាំ​តាម​នីតិវិធី​ហើយ​។a car po1

ប្រភពពី​ក្រុមការងារ​ព័ត៌មាន និង ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​៖​ទាក់ទង​ទៅនឹង​ករណី​ក្មេងប្រុស​ម្នាក់​ឈ្មោះ តាន់ សម្បត្តិ​ឧ​ត្ត​ម ជា​សិស្សសាលា​ឯកជន​នៅ​ខណ្ឌ​ជ្រោយចង្វារ ដែល​បាន​ប្រើប្រាស់​រថយន្ត​ពាក់​ផ្លាកលេខ​នប បំពាក់​ស៊ី​រ៉ែ​ន ជិះ​ទៅ​សាលារៀន​និង មនុស្ស​៣​នាក់​ដែល​ពាក់ព័ន្ធ​ក្នុងករណីនេះ ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យ​ចូលមក​បំភ្លឺ​ហើយ​។​អ្នក​ទាំងនោះ រួមមាន​ឈ្មោះ តាន់ សម្បត្តិ​ឧ​ត្ត​ម ជា​សិស្សសាលា​ឯកជន​ដែល​បាន​បើករថយន្ត​ផ្លាកលេខ​នប​ទៅ​សាលារៀន ។​

ម្ចាស់​រថយន្ត​ត្រូវជា​បងប្រុស​ឈ្មោះ តាន់ វិទ្យា​បុត្រ ជា​មន្ត្រីនគរបាល​នៅ​បណ្ឌិតសភា​នគរបាលជាតិ និង​ម្ចាស់​ដើម​រថយន្ត​ឈ្មោះ ភ័​ណ្ឌ ជីវិន ជា​មន្ត្រីនគរបាល​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​បន្ទាប់ពី​បានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​ការចុះផ្សាយ​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ភ្លាម លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​ដល់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ធ​សហការ​ជាមួយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បានដឹង​ច្បាស់​អំពី​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នេះ​។ បាន​ឲ្យ​ដឹងថា​ពិតជា​មាន​សិស្សសាលា​ម្នាក់​ឈ្មោះ តាន់ សម្បត្តិ​ឧ​ត្ត​ម បាន​ជិះ​រថយន្ត​ផ្លាកលេខ​នប បំពាក់​ស៊ី​រ៉ែ​ន មក​សាលារៀន​ពិតប្រាកដ​មែន ។

នៅ​រសៀល​ថ្ងៃទី​១៧ ខែកុម្ភ​: ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​រកឃើញ​រថ​យន្ត​នេះ និង​បាន​នាំយក​ទាំង​រថយន្ត និង​អ្នកបើកបរ​ដើម្បី​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ នៅ​រសៀល​ថ្ងៃទី​១៨ ខែកុម្ភ​: ឆ្នាំ​២០២១ អ្នកពាក់ព័ន្ធ​ទាំង​៣​រូប​ខាង​លេ​ី ត្រូវបាន​សមត្ថកិច្ច​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ធ្វើការ​កោះហៅ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​ករណី​ប្រើប្រាស់​រថយន្ត​ផ្លាកលេខ​នប បំពាក់​ស៊ី​រ៉ែ​ន​ជិះ​ទៅ​សាលារៀន ។ ក្មេងប្រុស តាន់ សម្បត្តិ​ឧ​ត្ត​ម បានទទួល​ស្គាល់​កំហុស និង​បាន​សារភាពថា​រូបគាត់​ពិតជា​បាន​យក​រថយន្ត​បងប្រុស​របស់គាត់​ដែល​ពាក់​ផ្លាកលេខ​នប បំពាក់​ស៊ី​រ៉ែ​ន ជិះ​ទៅ​សាលារៀន​ពិតប្រាកដ​មែន ។

តែបើ​តាម​ការស្រាវជ្រាវ និង​បញ្ជាក់​យ៉ាងច្បាស់​ពី​ការិយាល័យ​ភស្តុភា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រថយន្ត​ដែល​ពាក់​ផ្លាកលេខ​នប 2. 8763 មិនមាន​នៅក្នុង​បញ្ជី​សារពើ​ភណ្ឌ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឡើយ ។​រថយន្ត​នេះ​ត្រូវបាន​ម្ចាស់​ដើម​ឈ្មោះ ភ័​ណ្ឌ ជីវ័ន ជា​អតីត​មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ( បច្ចុប្បន្ន​ជា​មន្ត្រីនគរបាល​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​) បានស្នើ​សុំ​ធ្វើ​ផ្លាកលេខ​នប​យកមក​បំ​ពាក់​លើ​រថយន្ត​ឯកជន​របស់ខ្លួន​តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ​។ លុះ​មក​ខែតុលា ឆ្នាំ​២០២០ ឈ្មោះ ភណ្ឌ ជីវ័ន បាន​លក់​រថយន្ត​នេះ​ទៅ​ឲ្យ​មិត្ត​ភក្ត្រ​របស់ខ្លួន​ឈ្មោះ តាន់ វិទ្យា​បុត្រ ដែលជា​មន្ត្រីនគរបាល​នៅ​រាជបណ្ឌិតសភា​នគរបាល​ជាតិ ។ អ្នក​ព័ន្ធ​ទាំង​៣​រូបនេះ បានទទួល​ស្គាល់​នូវ​កំហុស​របស់ខ្លួន ជាពិសេស​បាន​ធ្វេ​ី​ការ​សុំទោស​ជា​សាធារណ​: ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​សមត្ថកិច្ច​នគ​របាល​ជាតិ នូវ​កំហុស​របស់ខ្លួន​ដែល​បានអនុញ្ញាត​ឲ្យ​ប្អូនប្រុស​របស់ខ្លួន​ប្រើប្រាស់​រថយន្ត​ពាក់​ផ្លាក​លខ​នប បំពាក់​ស៊ី​រ៉ែ​ន ជិះ​ទៅ​សាលារៀន ដែល​ខុសពី​ច្បាប់​បានកំណត់ ។​

​ក្រោយពី​ទទួលស្គាល់​កំហុស ធ្វើ​កិច្ចសន្យា និង​សុំទោស​ជា​សាធារណ​:​រួច សមត្ថកិច្ច​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការប្រគល់​រថយន្ត និង​មនុ​ស្សទាំង​៣​នាក់​នេះ ទៅ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​: ដើម្បី​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់​អំពី​ផ្លាកលេខ ជាពិសេស​នីតិវិធី​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការលក់ដូរ​រថយន្ត​ផ្លាកលេខ​នប និង​ការ​ប្រេ​ី​ប្រាស់​រថយន្ត​ពាក់​ផ្លាកលេខ​នប បំពាក់​ស៊ី​រ៉ែ​ន ជិះ​ទៅ​សាលារៀន​ដោយ​ជន​ស៊ី​វិល​ដែល​មិនមែនជា​សមត្ថកិច្ច ។​

​អង្គភាព នាយកដ្ឋាន​ចរាចរណ៍​នឹងធ្វើ​ការ​ដោះ​ស៊ី​រ៉ែ​ន​ចេញ​និង​ធ​ដកហូត​ផ្លាកលេខ​នប​មក​រក្សាទុក​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្តទៀត​ឡើយ ។ ម្ចាស់​ដើម​រថយន្ត និង​ម្ចាស់​បច្ចុប្បន្ន ដែលជា​មន្ត្រីប៉ូលិស នាយកដ្ឋាន​ចរាចរណ៍ និង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នឹងធ្វើ​របាយការណ៍​គោរព​ជូនទៅ​ប្រធាន​អង្គភាព​របស់គាត់​ទាំងពីរ ដើម្បី​អនុវត្ត​បន្ត និង​ដាក់វិន័យ​កងកម្លាំង​ចំពោះ​កំហុស​នេះ​ផងដែរ​៕a car po a car po2 

​