» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 392 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095307 នាក់

ប្តឹងលោក លឹម ហាក់ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ពីបទ ចាប់​រថយន្ត​និង​បង្ខាំង​មនុស្ស ជំរិត​ទារលុយ​ខុសច្បាប់​ទៅ​តុលាការ និង អង្គភាព ប្រឆាំង​អំពើពុករលួយ


​ភ្នំពេញ : ព្រឹក​ថ្ងៃទី ១១ តុលា ២០១៩​នេះ ការិយាល័យ​និពន្ធ​គេហទំព័រ មាតុភូមិ បាន ទទួល​ពាក្យបណ្តឹង​ផ្លូវការ​ចំនួន​ពីរ​ច្បាប់ ទី​១ ប្តឹងទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ទី​២ ប្តឹងទៅ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។​a lim hak 

​យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ឈុន ឈី​វ​ជាតិ អាយុ ៣៦​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​រៀបរាប់ថា :​កាលពី​ថ្ងៃទី ២៨ ខែកញ្ញា ២០១៩ ខណ​:​ដែល​គាត់​( ឈុន ឈី​វ​ជាតិ​)​កំពុងតែ​បើករថយន្ត​ទៅ​ចាក់​សាំង​តែម្នាក់ឯង មាន​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន​០២​រូប​បាន​ឃាត់​ចាប់រ​យន្ត​របស់គាត់​ហើយ​ថា​មេ​គាត់​ចង់​ជួប ។

លោក ឈុន ឈី​វ​ជាតិ ក៏បាន​ទៅជា​មួយ​មន្ត្រី​អាវុធហត្ថ​២​នាក់​នោះ ពេលទៅដល់​សាលាក្រុង​កំពង់ឆ្នាំង​បាន​ជួប​ឈ្មោះ លឹម ហាក់ ហើយ​លោក លឹម ហាក់ ចោទថា គាត់ ( ឈុន ឈី​វ​ជាតិ​) ប្រើ​ឡាន​អត់​ពន្ធ ហើយ​មេ​របស់គាត់​អោយ​យក​រថយន្ត​ទៅ​ប៉េអឹម​ក្រុង ទៅដល់​ប៉េអឹម​ក្រុង​ពួក​អាវុធហត្ថ​បាន​ចាប់​ឃុំឃាំង លោក ឈុន ឈី​វ​ជាតិ រហូតដល់​ម៉​ង​១២​ថ្ងៃត្រង់ ទើប​ឈ្មោះ លឹម ហាក់​​មក​ប្រាប់ថា​: គាត់​បាន​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​អស់ហើយ ៗ​ព្រះរាជអាជ្ញា​បាន​បញ្ជា​អោយ​ឃាត់​ឡាន និង​មនុស្ស ពីបទ​ប្រើប្រាស់​ឡាន​អត់​ពន្ធ ហើយ​បង្គាប់​អោយ​លោក ឈុន ឈី​វ​ជាតិ ទាក់ទង​ទៅ​ក្រុមគ្រួសារ​ដើម្បី​យកប្រាក់​ចំនួន​៥០០០​ដុល្លារ​អាមេរិក​ទើប​គេ​ព្រម​ដោះលែង​រូបគាត់​(​ឈី​វ​ជាតិ​) និង​រថយន្ត ដោយ​លោក​លឹម ហាក់ ប្រាប់ថា​ចាំ​គាត់​ជួយ​និយាយ​ជាមួយ​ព្រះ​រាជ្យ​ញា​អោយ​ព្រោះ​រាប់អាន​គ្នា ។

លោក ឈុន ឈី​វ​ជាតិ បន្តថា ទោះបី​ក្រុមគ្រួសារ​គាត់​បាន​ស្វះស្វែងរ​ត់រក​ខ្ចីប្រាក់​គេ​បាន​ចំនួន​៣៥០០​ដុល្លារ​យកមក​ប្រគល់អោយ​ក៏​លោក​លឹម​ហាក់​មិន​ព្រម​លែង​ដែរ​បន្ត​ឃុំខ្លួន​រហូតដល់​ម៉ោង​៤​រសៀល ទើប​ក្រុមគ្រួសារ​របស់គាត់​(​ឈី​វ​ជាតិ​)​រក​ខ្ចីប្រាក់​គេ​បាន​គ្រប់​ចំនួន​៥០០០​ដុល្លារ​យកទៅ​ប្រគល់​អោយឈ្មោះ ឡុង ឡ​ន ហៅ​ឡុង ជា​អ្នកទទួល​លុយ​យកទៅ​អោយឈ្មោះ លឹម ហាក់ រួច​គេ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រើប្រាស់​រថយន្ត​អត់​ពន្ធ និង​ដោះលែង​រូបគាត់​អោយ​ត្រឡប់ទៅផ្ទះ​វិញ​នៅ​ម៉ោងជាង​៨​យប់ ។

សូមបញ្ជាក់ថា ករណីនេះ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​តម្រូវអោយ​សា​ម៉ី​ខ្លួន​និង​អង្គភាព​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ធ្វើ​របាយការណ៍ និង​កំណត់ហេតុ​អោយ​លំអិត​រួច​បញ្ជូនមក​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដើម្បី​ពិនិត្យ​មុននឹង​ចាត់​ក្រុមអធិការកិច្ច​អាវុធហត្ថ​ចុះទៅ​ស៊ើបអង្កេត ។ ប៉ុន្តែ​មកដល់ពេលនេះ គេ​មិនទាន់​បានឃើញ​ពី លទ្ធផល​នៃ​ស្រាវជ្រាវ ជុំវិញ​ករណីនេះ​នៅឡើយ​ទេ ព្រោះ​អ្នកនាំពាក្យ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មិនទាន់ ប្រកាស​ផ្សព្វផ្សាយ ។ ដោយឡែក លោក លឹម​ហាក់ មន្ត្រី​អាវុធហត្ថ​ដែល​ទទួលរង​បណ្តឹង ចោទប្រកាន់​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​១១​តុលា​២០១៩ បាន​ប្រាប់​មក​ការិយាល័យ​និពន្ធ មាតុភូមិ តាម​ទូរស័ព្ទ​ថា ករណីនេះ លោក​បាន​បញ្ជូន​សំណុំរឿង​ទៅ​ថ្នាក់លើ និង​តុលាការ​អស់ហើយ បើ​ចង់ដឹង សួរ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទៅ ។

ករណី មន្ត្រីនគរបាល​យុត្តិធម៌ របស់​កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង អនុវត្ត​នីតិវិធី ដោយ​ចាប់​បង្ខាំង​មនុស្ស និង​រថយន្ត​ដែល ប្រព្រឹត្តឡើង​ដោយ​ឈ្មោះ លឹម ហាក់ មាន​ឋានន្តរ​ស​ក្ត័ វរសេនីយ៍ នេះ សង្ឃឹមថា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង មិន​នៅ​ស្ងៀម​បណ្តោយអោយ​មន្ត្រី​អាវុធហត្ថ​ខិលខូច​មួយចំនួន​យក​តួនាទី និង ស្បែក​អាវុធហត្ថ​ទៅ ប្រព្រឹត្ត​អំពើ​ស្មោកគ្រោក​ទៅលើ​ប្រជាពលរដ្ឋ​ជាដាច់ខាត ។​ក្រដាស់​មិនអាច​ខ្ចប់​ភ្លើង​បានទេ ការពិត​នឹងត្រូវ​លាតត្រដាង​នៅពេល​ឆាប់ៗ​ខាងមុខ​ជាក់​ជាមិនខាន ប្រសិនបើ​បើ​មានការ​លូកដៃ​ពី​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តាមពាក្យបណ្តឹងធ្វើការ​ស្រាវជ្រាវ​។​ព្រោះករ​ណី​យ៍​នេះប្រសិនបើ​ប៉េអឹម​ខេត្ត​កំព​ង់​ឆ្នាំង​ចង់​បង្ក្រាប​បទល្មើស​ឡាន​គេចពន្ធ​មែន​គឺ​ត្រូវមាន​ការសហការ​ជាមួយ​មន្ត្រី​គយ​មិនមែន​ធ្វើ​តែឯង​ចាប់​កៀប​យកលុយ​ចឹ​ង​នោះទេ​?៕ដោយ​: សុផល Tel : 086 911 920 / 012 953 824a lim hak7 a lim haka a lim haka1 a lim hak1 a lim hak2 a lim hak6 a lim hak7 a lim hak5 a lim hak3 

​