» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 71 នាក់

ម្សិលមិញ 11753 នាក់

សរុប 21094986 នាក់

លេចរឿងអាស្រូវ​របស់​លោក​មាស ប៊ុនធឿន (​ហៅ​មែ​ល​)​នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តពោធិ៍សាត់ "​ដៃ​ម្ខាង​ចាប់ដៃ​ម្ខាង​កាង​បទល្មើស​នេសាទ និង​ជា​អ្នក​រត់ការ ប្រមូលប្រាក់​រាប់ម៉ឺន​ដុល្លា ពី​ឈ្មួញ​ល្មើស​នេសាទ​ខុសច្បាប់​ចែកចាយ​បន្ត​!

 ខេត្តពោធិ៍សាត់​៖​ក្នុង​រដូវ​បើក​នេសាទ​នេះ​ក្រុម​ឈ្ម​ញ​តូចតាច​ត្រូវបាន​គេ​ហាមឃាត់​(​បិទ​)​ចំណែក​ក្រុម​ឈ្មួញ​ធំៗ​មាន​លុយ មានអំណាច​គេ​អាច​រកស៊ី​បាន​យ៉ាង​រលូន​ដោយ​មិនមាន​មន្ត្រី​ឬ​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប់បាន​ម្ដងណា​ឡើយ​។​a fish eco 

​សេចក្ដីរាយការណ៍​រប​ស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទន្លេសាប​ខេត្តពោធិ៍សាត់​បាន អោយដឹងថា ក្នុង​រដូវ​បើក​នេសាទ​បច្ចុប្បន្ននេះ លោក​វរៈសេនីយ៍ត្រី មាស ប៊ុនធឿន (​ហៅ​មែ​ល​) នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់ ប្រចាំការ​នៅ​បឹង​ទន្លេសាប កំពុង​ដើរតួ​រយ៉ា​សំខាន់ ក្នុងការ​រត់ការ​កាង​អោយ​ឈ្មួញ​ដែល​ប្រើ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដូចជា អួន​យាំង​កាវ និង ឆ្នុក​មាន​ចំនួន​រាប់រយ​កន្លែង​នៅពេល​យប់ ស្ថិតក្នុង​ដែនទឹក​ក្រោម​ការគ្រប់គ្រង​របស់​ផ្នែក​រដ្ឋបាល​ជលផល​បាកាន​ដែលមាន​លោក​ភុ​ន វណ្ណា​ជា​នាយផ្នែក​។

ប្រភព​បាន​បន្តថា លោក​វរៈ​សេនី​យ៏​ត្រី មាស ប៊ុនធឿន ហៅ​មែ​ល នាយរង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់ ដៃ​ម្ខាង​ប​ង្រា​ប​អ្នក​មិន​ចាយលុយ​ដៃ​ម្ខាង​ទៀត​បាន​រត់ការ​កាង​បទល្មើស​នេសាទ​ឲ្យ​ក្រុម​ឈ្មួញ ដោយ​ទទួល​ប្រាក់​បាន​រហូត​រាប់រយ​លាន​​រៀល ដែល​គេ​ជឿថា ប្រាក់​ទាំង​នោះគេ​បាន​យកមក​បិទ​ភ្នែក​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទី​ជំនាញ​តែម្តង​? ។

​ក្រុម​ឈ្មួញ​ដែល​សុំ​លាក់​ឈ្មោះ​ឲ្យ​ដឹងថា ពួកគាត់​រកស៊ី​ទៅបាន​ដោយ​រលូន​ដូច​សព្វថ្ងៃនេះ​ដោយមាន​ការរត់​ការ​ពី​លោក មាស ប៊ុនធឿន​" ហៅ​មែ​ល​" រត់ការ​អួន​យាំង​កាវ ឲ្យ​ពួកគាត់ និង​ថ្នូរ​លុយរាប់​រយ​លាន​រៀល​ដែរ​។​ប្រជាពលរដ្ឋ​និយាយថា​លោក មាស ប៊ុនធឿន "​ហៅ​មែ​ល​" បានទទួល​លុយ​រត់ការ​ពី​ឈ្មួញ​ជាច្រើនរូប​ក្នុងនោះ​មានឈ្មោះ ១ អេង ចេង មេបទ​ល្មើស​ធំជាងគេ ២ អេង ថេ​ង ៣ អេង ម៉ៅ ៤ ង្វៀង យាំង​គូ ៥ ឈ្មោះ​ភឿន ៦ ឈ្មោះ ឌី​ណា ៧ ឈ្មោះ ង្វៀង យាំង​ទ្បាំ​ង ។​លុយ​ដែល​ប្រមូលបាន​ខាងលើ​នោះ គឺ​យកទៅ​ចាត់ចែង​អោយ​ថ្នាក់លើ​និង​មន្ត្រី​ជំនាញ​ក្នុង (​ខេត្ត​)​ដោយ​ក្នុង​១​វង់​ចាប់ពី ២០​លាន​រៀល ចំណែក​ខ្លួនគេ​ផ្ទាល់​ទទួល​បានតែ​៨ លាន​រៀល​តែប៉ុណ្ណោះ​! ។​

​ប្រភព​បានផ្ដល់​អោយដឹង​ទៀតថា លុយ ២២០ លាន​រៀល ត្រូវបាន​លោក មាស ប៊ុនធឿន "​ហៅ​មែ​ល​" យកទៅ​ចាត់​ចែក អោយ​ថ្នាក់​ខេត្ត សំរាប់​ខ្លួនគេ​ផ្ទាល់​ទទួលបាន ៥៦ លាន​រៀល ចាយ​យ៉ាង​រំភើយ​ក្នុង​មួយ​រដូវ រួម​និង​លុយ​មួយចំនួនទៀត​ប្រមូល​ពីបទ​ល្មើស របាំង​ព្រួល និង ឆ្នុក រាប់សិប​លាន​បន្ថែមទៀត​។​
​សូមបញ្ជាក់​ផងដែរ​លោក មាស ប៊ុនធឿន​"​ហៅ​មែ​ល​" កន្លងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​" ACU "​ធ្លាប់​ហៅ​ទៅ​សាកសួរ​ម្ដង​រួចមកហើយ និង​ត្រូវបាន​ដក​ចេញពី​តួនាទី​ជា​អ្នក​បង្ក្រាប់​បទល្មើស​លើ​ផ្ទៃ​ទន្លេសាប​ម្ដង​ផងដែរ ។​

​ទាក់ទង​ព័​ត៏​មាន​នេះ អ្នកយកព័ត៌មាន​យើង​បាន​សុំ​ការបំភ្លឺ​ពី​លោក មាស ប៊ុនធឿន ហៅ​មែ​ល នាយរង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់ ទទួលបន្ទុក​ការងារ​ទន្លេសាប​ដែរ​ត​តែ លោក​បាន​ឆ្លើយតប​តាម​ទូរស័ព្ទ​មក​ការិយាល័យ​និពន្ធ​គេហទំព័រ មាតុភូមិ នៅ​ល្ងាច​ថ្ងៃ​៣០​វិច្ឆិកា​២០១៩ ដោយ​ប្រើ​ភាសារ​គ្រោធគ្រៀត​និង អសុរ​ស បំផុត សុទ្ធតែ អា ម៉ឹង​ពួក​អ្ហែង​ជាដើម​គឺ គ្មាន​សីលធម៌​ជា​មន្ត្រី​បំរើ​រាស្ត្រ​នោះទេ​។​

តើ​កាសែត​ខុស​អី​បើ​គ្រាន់តែ​អ្នកកាសែត​សាកសួ​ជុំវិញ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើនេះ​តើ​?​។ ករណី​យ៍​នេះ​សង្ឃឹមថា​លោកស្នងការ​នគរបាល​ខេត្តពោធិសាត់​នឹង​អប់រំ មន្ត្រីនគរបាល​រូបនេះ​អោយ​ប្រកាន់យក​សីលធម៌ វិជ្ជាជីវ​: ជា​មន្ត្រី​សាធារណ​:​បំរើ​រាស្ត្រ គួរ​មាន​អ​កប្ប​កិរិយា និង សីលធម៌ សុជីវធម៌ ថ្លៃថ្នូរ​បង្កើន​ភាពកក់ក្តៅ​ដល់​ប្រជាពលរដ្ឋ ។​ម្យ៉ាងទៀត​សង្ឃឹម​ថាព​តិ​មាន​នេះ​នឹង​ក្លាយជា​តម្រុយ​សម្រាប់​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ស្រាវជ្រាវ​ដើម្បី​អនុវត្ត​អភិក្រម​ទី​៥​របស់​សម្តេច​តេ​ជោ​គឺ​វះកាត់​សាច់​ស្អុយ​ចោល​ជាមិនខាន​ព្រោះបិតាមសេចក្តីរាយការនេះគាត់មិនរាងចាលទេ។ សា​ព័ត៌មាន​យើង​រងចាំ​ទទួល​ការបំភ្លឺ​គ្រប់ពេល​ម៉ោង​ធ្វើការ​៕a fish eco2 a fish eco4 a fish eco1 a fish eco3 a fish eco5 

​