» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 315 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095230 នាក់

ហេតុ​អី​លោក សំ ឬ​ទ្ធី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​អួត​សម្បើម​ដៃ​ម្លេះ​? តើ​អ្នកធំ​ណា​នៅ​វាំង​ជាខ្នង​ផស់លោក​សំ​ឬ​ទ្ធី​?


​កំពង់ឆ្នាំង​៖​ចាប់តាំងពី​លោក សំ ឬ​ទ្ធី ឡើងកាន់តំណែង​ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​មក គេ​បាន​សង្កេតឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុកកាត់តាមអាណាចក្រមេព្រៃរូបនេះ ប៉ុន្តែ​ការបង្ក្រាប់​វិញ​គេ​មិនទាន់​ឃើញ​មាន​ទាល់តែសោះ សូម្បី​តែមួយ​ករណី​ក៏​មិនមាន​ផង​?​។​a ky som 

​រឿង​ដែល​គួ​អោយអស់​សំណើច​នោះ​គឺ​គាត់​ពូកែ​ខាង​ឆ្លើយ​ដោះសា​រទាំង​ទទឹងទិស និង​ក្រអឺតក្រទម​តែម្ដង ថែមទាំង​ហ៊ាន​គម្រាម​ប្ដឹង​អ្នកកាសែត​ទៀតផង​ប្រសិនបើ​អ្នកកាសែត​ហ៊ាន​ចុះផ្សាយ​ព័ត៌មាន​គោយន្ត​និង​រថយន្ត​ដឹកឈើ​នៅ​ទឹកដី​ដែល​ខ្លួន​គ្រប់គ្រង​ដោយ​លោក​លោក​មេព្រៃ​រូបនេះ​ប្រកែក​ប្រាប់ថា​ដឹក​ឈ្មួញ​ដឹក​បង្គោលរបង​ទេ​។​បទល្មើស​ដឹកឈើ​គ្រប់​ប្រភេទ​និង​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​កាន់កាប់​ធ្វើជា​កម្ម​សិទ្ធ លោក​សំ ឬ​ទ្ធី នាយផ្នែក​រូបនេះ​តែងតែ​ឆ្លើយ​ដោះសារ​យករួចខ្លួន ផុយៗ ងាយៗ ហើយ​តែងតែ​បង្វែរ​អោយ​អ្នកកាសែត​ចាប់​ឈើ​ជំនួស​ខុស​សម​ត្ត​កិច្ច​ទៅវិញ​។​

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ ក្រុមអ្នកកាសែត​បាន​ប្រទះឃើញ​មាន​គោយន្ត​ប្រមាណ​ជាង​២០​គ្រឿង កំពុង​ដឹកឈើ​ធំៗចេញពី​ខេត្តពោធិសាត់ ឆ្លងកាត់​ឃុំ​ក្រាំង​ស្គារ និង​ឃុំ​អភិវឌ្ឃន៍ ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ពោលគឺ​ដឹក​ឆ្លង​កាត់មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​នេះ​តែម្ដង​ហើយ​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ឃាត់​មិនអោយ​បន្តដំណើរ​ទៅមុខ​ខណៈ​ក្បួន​ដំណើរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​នាំ​ប្រតិភូ​ក្រុមយុវជន​និ​សិ​ត្ស​៦០០​នាក់​ធ្វើ​ទស្សនៈកិច្ច​ពី​ភ្នំពេញ​តាម​រថភ្លើង​មកកាន់​ខេត្តកំពង់ឆ្នាំង​។​ លោក សំ ឬ​ទ្ធី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ឆ្លើយ​អះអាងថា ជា​បង្គោលគ្រាក់ (​បង្គោលរបង​) ទៅវិញនិងឲ្យកាសែតចាប់ជំនួសថែមទៀត!។មិនដឹងថាតើលោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងដេលជាមេផ្ទាល់បានដឹងរឿងចោលម្សៀតរបស់លោកសំឬទ្ធីដែរឬអត់នោះទេ?។

​បើ​យោងតាម​ប្រភពពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​លក្ខ​ណ្ឌ័​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា នោះ​តាម​ពិតជា​ឈើ​ហ៊ុ​ប​ធំៗ​ដែល​ឈ្មួញ​អ្នក​កាប់​ឈើ​បាន​ដឹក​ពី​ខេត្តពោធិសាត់​យកទៅ​អារ​ជ្រៀក​នៅ​ស្រុក​សាមគ្គី​មានជ័យ​ហើយ​ដឹក​បន្ត​លក់​ចែក​តាម​ដេប៉ូ ដោយ​គោយន្ត​ដឹកឈើ​មួយគ្រឿង​ត្រូវ​បង់​អោយ​លោក​សំ ឬ​ទ្ធី​ចាប់ពី​៣​ម៉ឺន​ទៅ​៥​ម៉ឺន និង​ឡាន​ដឹក​បង្គោល​(​ចុង​១​តឹក​)​ក្នុង​១​រថយន្ត​ចាប់ពី​៥​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល។
ព័ត៌មាន​នេះ​គ្រាន់តែ​ជា​សារ​មួយ​សម្រាប់​អោយ​ថ្នាក់លើ​ពិសេស​ថ្នាក់លើ​ណា​ដែល​លោក​សំ​ឬ​ទ្ធី​យក​ធើ​ខ្នង​មេត្តា​ពិចារណា​និង​មាន​វិធានការ​អោយបាន​ទាន់ពេលវេលា​ផង​កុំ​ខូច​ឈ្មោះ​និង​កុំ​ឲ្យ​លោក​សំ​ឬ​ទ្ធី​ជិះសេះ​លែងដៃ​ពេក​។​a ky som2 a ky som1 a ky som3 

​