» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 224 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095139 នាក់

កម្មករ​គ្រឿងចក្រ​សង់​ផ្លូវ​អន្តរជាតិ​ស្ទឹង​បត់​ក្រុង​ប៉ោយប៉ែត​គ្រោង​តវ៉ា​ព្រោះ​មេការ​មិន​បើក​ប្រាក់ខែ


​បន្ទាយមានជ័យ​៖​ក្រុមកម្មករ​បើកបរ​គ្រឿងចក្រ​បាន​សម្តែង​ក្តីកង្វល់​ខណ​: ថៅកែ​ម៉ៅ​ការមិន​បើកប្រាក់​ថ្លៃ​កម្លាំង​ពលកម្មរ ឲ្យ​ជាច្រើន ធ្វើឱ្យ​ពួកគេ ខឹងសម្បា គ្រោង​នឹង​លើកគ្នា​តវ៉ា​នៅ សាលាក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​a nak peta 

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​ស្ថាបនា​ផ្លូវ​ច្រក​អន្តរជាតិ​ស្ទឹង​បត់​នេះ​គឺជា​គម្រោង​របស់ NEDA ក្នុងការ​ធានារ៉ាប់រង​សង់​ផ្លូវ​នេះ​ឡើង ប៉ុន្តែ​មិនដឹង​ជា​យ៉ាងណា ស្រាប់តែ NEDA បានដាក់​ឲ្យ​មាន ក្រុមហ៊ុន អ្នករ៉ាប់រង​កណ្ដាល​១​ទៀត ជា​អ្នកដេញថ្លៃ​បាន​កាលពី​កន្លងមក គឺ ក្រុមហ៊ុន CM grand Development ។​

​ក្រុមហ៊ុន CM grand Development មាន ក្រុមហ៊ុន បុត្រ​សម្ព័ន្ធ ១​ទៀត គឺ ក្រុមហ៊ុន តាន់ គឹមអេង ដែលមាន លោក ឧកញ៉ា តាន់ គឹម ហួត ជា អភិបាល ចំណែក ក្រុមហ៊ុន AZI ក៏​ស្ថិតក្នុង​ការត្រួតពិនិត្យ​មើល​ការខុសត្រូវ របស់​ក្រុមហ៊ុន តាន់ គឹម អេង ព្រោះ​មេការ បាន​ចុះ​កិច្ចព្រមព្រៀង បើក​ប្រាក់ខែ បុគ្គលិក ពី ម្ចាស់​ហ៊ុន អ្នកដេញថ្លៃ​បាន ។​

​ជុំវិញ​ករណី​ខាងលើ​មន្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ ឈ្មោះ បាន​បង្ហើប​ថា គាត់​មានការ​អាណិត​កម្មករ​បើក​គ្រឿងចក្រ​ធើ្វ​ផ្លូវ ស្ទឹង​បត់ ជាច្រើន​ខែ​មកហើយ មេការ​មិន​បើក​លុយ​ពលកម្ម​ឲ្យ ។ មន្ត្រី​ដដែល​ថា សព្វថ្ងៃ​គាត់​បានផ្តល់​ទីតាំង​ឲ្យ​អ្នកបើក​គ្រឿងចក្រ​ស្នាក់នៅ​ដោយ​មិន​គិត​កំរៃ​ថ្លៃ​ទឹក​ភ្លើង​ផង​ទេ ហើយ​ការហូបចុក ក៏​មិន​គ្រប់គ្រាន់ ។ គាត់​ឆ្ងល់​ណាស់​ថា ធម្មតា​គម្រោង​សាងសង់ ផ្លូវ​ខ្នាត​អន្តរជាតិ​បែបនេះ​លុយ​សម្រាប់​ចំណាយ​ដូចជា​មិន​ខ្វះ​ទេ ហេតុអ្វី​បានជា ភាគី​ក្រុមហ៊ុន មិន​ព្រម​បើក​ឲ្យ​កម្មករ​ឲ្យ​បាន​ត្រឹមត្រូវ ចាំបាច់​អី កិបកេង​លើ​គ្នា​បែបនេះ​ដូច្នេះ​? ។​

​យ៉ាងណាក៏ដោយ​ភាគី​ក្រុមហ៊ុន តាន់​គឹមអេង គឺ​លោក ឧកញ៉ា តាន់ គឹម​ហួត ដែល​គេ​ដឹងថា ជា​អ្នកដេញថ្លៃ​បាន ក្នុងការ​សាងសង់​ផ្លូវ​នេះ​ឡើង​បាន​ឲ្យ​ដឹងថា បញ្ហា​វិបត្តិ​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមហ៊ុន​របស់ខ្លួន មិនដែល​រាំងស្ទះ​ទេ ។ ក្នុងករណី​ដែលថា​កម្មករ​រងគ្រោះ​មិន​បើក​លុយ​ថ្លៃ​កម្លាំង​ពលកម្ម​នោះ លោក​បាន​ឆ្លើយ​បដិសេធ​និង​ស្នើ​ឲ្យ​មានការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បា​ស់សិន​និយាយ​ចប់​បិទ​ទូរស័ព្ទ ។​បើទោះជា​យ៉ាងណា​អភិបាលក្រុង​ប៉ោយប៉ែត លោក គាត ហ៊ុល ថាបើ​មាន​ករណី​ដូច​កម្មករ​លើកឡើង​មែន​នោះ សូម​ឲ្យ​កម្ម​រៀបចំ​ចាត់តាំង​តំណាង​ម្នាក់​មក​ដាក់​បណ្តឹង​នៅ​សាលាក្រុង​ដើម្បី​មាន ទឡ្ហីករណ៍ កោះហៅ​អ្នកទទួលខុសត្រូវ​មក​ដោះស្រាយ​បើ​គ្រាន់តែ​និយាយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ​ជួយ​មិន​បានទេ ។​

​ចំណែក​លោក​សុខ ចាន់ថា ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បានទេ​ជុំវិញ​កម្មករ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​មេការ​កិបកេង​កម្លាំង​ពលកម្ម ខណៈ​ទូរស័ព្ទ​ចូល​ច្រើនដង មិន​ព្រម​លើក ។​បែបណាក៏ដោយ​អាជ្ញាធរ​ពាក់​ព​ន្ធ័ ខេត្តបន្ទាយមានជ័យ​គ​ប្បី​ជួយ​អន្តរាគមន៍​ដើម្បី​ឲ្យ​កម្មករ​ទទួលបាន​ប្រាក់ខែ​តាម​កិច្ចសន្យាការងារ​ដែល​ក្រុមហ៊ុន​បាន​ព្រមព្រៀង​ជាមួយ​ពួកគាត់​។​a nak peta1 a nak peta2 a nak peta3 a nak peta4 a nak peta5 

​