» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3264 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099031 នាក់

ប្តី​កាប់​ប្រពន្ធ​ស្លាប់ ហើយ​ចងក​សម្លាប់​ខ្លួនឯង ក្នុង​បន្ទប់​ទឹក​កូនស្រី​រត់​ចូល​ព្រៃ​១​យប់​

​ខេត្ត​ប៉ៃលិន​៖ បុរស​ជា​ប្តី បាន​កាប់សម្លាប់​ប្រពន្ធ របស់ខ្លួន ហើយ​ចងក​សម្លាប់​ខ្លួនឯង នៅក្នុង​បន្ទាប់​ទឹក​តាម​ក្រោយ បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់​ចោល​កូនស្រី​១៦​ឆ្នាំ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ម៉ោង ២០ និង​៤៥​នាទី ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​រោង​ចាំចំការ ស្ថិតនៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។​a die wife 

ឈ្មោះ អូន សុខ​គា ភេទ​ស្រី អាយុ ១៦​ឆ្នាំ មុខរបរ​កសិករ ត្រូវជា​កូនបង្កើត បានឱ្យដឹងថា​៖ ម្តាយ​នាង មានឈ្មោះ ចាន់ គួ​យ អាយុ​៥៧​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​ឪពុក​មានឈ្មោះ ផាន់ ពៅ អាយុ​៥២​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ជាមួយគ្នា បាន​ចងក​ធ្វើអត្តឃាត​ក្រោយពេល​កាប់សម្លាប់​ម្តាយ​នាង​។​

​គ្រួសារ​មួយ​នេះ​មាន​សមាជិក ០៣​នាក់ (​ឪពុក ម្តាយ កូន​) នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​ប្រហែល ៨​និង​៣០​នាទី​ព្រឹក ពួកគាត់​ទាំងពីរ​នាក់​បាន​ទៅ​ផឹកស្រា​បៀ​នៅផ្ទះ​ឈ្មោះ រី មាន​គ្នា​ប្រហែល ០៤​នាក់ ក្រោយពី​ផឹកស្រា​បៀរ​អស់​ប្រហែល ១​កេស ពួកគាត់​ក៏​បន្ដទៅ​ចូលរួម ខួបកំណើត​គេ​ដោយ​ផឹក​ប្រហែល ០២-០៣​កំប៉ុង​ទៀត ។​ពេល​ស្រវឹង​រៀងខ្លួន ក៏បាន​ទាស់​ពាក្យសំដី​គ្នា បន្ដិចបន្តួច ហើយក៏​នាំគ្នា​ត្រលប់មក​ផ្ទះ​វិញ ប៉ុន្តែ​ឪពុក​បាន​ជិៈ​ម៉ូតូ​មក​តែម្នាក់ឯង ដោយ​ទុកឱ្យ​ម្តាយ និង​ខ្លួន​ដើរមក​វិញ​។

ពេលមកដល់​ផ្ទះ​ពួកគាត់ ក៏បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង បន្ទាប់មក​ឪពុក ក៏បាន​យក​កាំបិត​បង្គា​ក់កាប់​ទៅលើ​ម្តាយ ចំក​ផ្នែក​ខាងក្រោយ បណ្តាលឱ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ រួច​ក៏បាន​ប្រតាយប្រតប់​ជាមួយ​ខ្លួន ប៉ុន្តែ​ខ្លួន​ក៏បាន​រើ​បម្រាស់​រួចហើយ​ក៏​រត់​ចូលក្នុង​ព្រៃ ក្រោយមក​ឪពុក ក៏បាន​ទៅ​ចងក​នៅក្នុង​បន្ទប់ទឹក​ស្លាប់​បាត់ទៅ ។​ដោយ​ការភ័យខ្លាច​នាង​បាន​ដេក​ក្នុងព្រៃ​ចំការ​មួយ​យប់ ពេលព្រឹក​ព្រលឹម ក៏បាន​ប្រាប់​ទៅដល់​អ្នក​រស់​នៅក្បែរនោះ​ឱ្យមក​ជួយ​មើល​។​a die wife1 

​