» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 413 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095328 នាក់

អាង​ខ្លួន​ជា​យោធា​ម្ចាស់​គ្លីនិក​សុខ​ម៉េង​យក​កាំភ្លើង​វាយ​ក្បាល​សន្តិសុខ​បែក​ត្រូវបាន​ឃាត់ខ្លួន​!

 


​ភ្នំពេញ​៖​លោក​ឧត្ដមសេនីយ៍ត្រី សុខ ម៉េង ជា​មន្ត្រី​បម្រើ​ការងារ​នៅក្នុង ស្ថាប័ន អយ្យការ យោធា និង​ជា​ម្ចាស់ «​មន្ទីរ​សំរាក​ព្យាបាល​និង​សម្ភព​សុខ​ម៉េង​» ស្ថិតនៅ​ស្ថិតនៅ​ភូមិ​អង្គស្នួល​ទី​៣ ឃុំ ពើក ស្រុក អង្គស្នួល ខេត្ត កណ្តាល បាន​ប្រើប្រាស់​អាវុធខ្លី​របស់ខ្លួន​វាយ​ក្បាល​សន្តិសុខ​បែក​ឈាម​ពេញ​ខ្លួន​នៅ​រសៀល​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២១​នេះ​ត្រូវបាន​ឃាត់ខ្លួន​ហើយ​។ a army cliniq4 

​មន្ដ្រី​យោធា​ពាក់​ផ្កាយ​មួយ និង​ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យ​បាល និង​សម្ភព សុខ ម៉េង មានឈ្មោះ ហេង គា​ហុង​ជា​មន្ត្រី​យោធា​នៅ​អយ្យការ​អម​តុលាការយោធា​ចំណុះ​ក្រសួងការពារជាតិ​។ ជនដៃដល់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ចាប់ខ្លួន​ភ្លាមៗ​ក្រោយ​បង្ក​អំពើហិង្សា​នេះ ដែល​នាំ​ឲ្យ​មហាជន​ថ្កោលទោស និង​អំពាវនាវ​ឲ្យ​សមត្ថកិច្ច និង​តុលាការ​ចាត់វិធានការ​តាមច្បាប់​។​

​ប្រភពពី​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ច្រឹ​ក ស៊ីណា អាយុ​៣០​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅ​ភូមិ​ត្រពាំង​ប្រុយ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ​តាម​ដំណើររឿង នៅ​មុនពេល​កើតហេតុ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ៦​ល្ងាច ជនរងគ្រោះ​បាន​ទៅ​យាម​ជំនួស​គេ​មួយ​យប់​នៅ​គ្លី​និ​ច សុខ ម៉េង​។ នៅពេល​យាម​ម៉ោង​ប្រហែល​៥​ទាបភ្លឺ ក៏មាន​មនុស្ស​ប្រុស​ម្នាក់​មក​សួរ ជនរងគ្រោះ​ថា ពូ​សន្តិសុខ​យាម​នៅ​នឹង​រាល់ថ្ងៃ​ទៅណា​ហើយ ជនរងគ្រោះ​ឆ្លើយថា​គាត់​សម្រាក​មួយថ្ងៃ​ហើយ ដោយ​ខ្ញុំ​យាម​ជំនួស​វិញ ពេលនោះ​មនុស្ស​ប្រុស​ម្នាក់​នោះបាន​ខ្ចីលុយ​ពី​ជនរងគ្រោះ​ចំនួន ៣០០០​រៀល ជនរងគ្រោះ ក៏​ឲ្យ​លុយ​ខ្ចី​ចំនួន ៣០០០​រៀល ហើយ​មនុស្ស​ប្រុស​នោះ​ក៏​ដើរចេញ​ទៅវិញ​ដោយ​ឃើញ​មាន​ពាក់​ស្បែកជើង​ចេញទៅ​ដែរ​។ លុះដល់​ម៉ោង​០៦​ព្រឹក ទើប​ជនរងគ្រោះ​ចេញទៅ​ផ្ទះ​វិញ​ទៅ​។​

​ដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​០៨​ព្រឹក ជនសង្ស័យ​បាន​បាត់​ស្បែកជើង​ស៊ក​ស្បែក​ចំនួន​មួយគូ ដែល​ដោះ​ទុក​នៅ​មាត់ទ្វារ​ចូល​គ្លី​និ​ច​របស់ខ្លួន​ធ្វើការ ដោយ​ជនសង្ស័យ​គិតថា បងប្អូន​អ្នក​ជម្ងឺ​យក​ពាក់​សិន​ទើប​មិន​រក​។ រហូតដល់​ម៉ោង ៨​យប់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ មិនឃើញ​ស្បែកជើង​ទៀត ក៏បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល ឃើញ​បុរស​ម្នា​ក់បាន​ឈរ​និយាយ​ជាមួយ​ជនរងគ្រោះ និង​ហុច​លុយ​ឲ្យ​ជនរងគ្រោះ ហើយ​បុរស​នោះបាន​ពាក់​យក ស្បែកជើងរ​បស់ជនស​ង្ស័​យ​ដើរ​ចេញទៅ​។​

​បន្ទាប់ពី​ឆែក​កាមេរ៉ា​សុវត្ថិភាព​ហើយ ជនសង្ស័យ​បាន​ទាក់ទង​ទៅខាង​ក្រុមហ៊ុន​សន្តិសុខ ដើម្បី​ហៅ​ជនរងគ្រោះ​មក​ជជែក​គ្នា​ឲ្យ​ដឹង​សាច់រឿង​។ រហូតដល់​ថ្ងៃទី​៤ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង ១០​ព្រឹក​ជនសង្ស័យ​បាន​ណាត់ ជាមួយ​ក្រុមហ៊ុន​សន្តិសុខ​ឲ្យ​នាំ​ជនរងគ្រោះ​មក​ជជែក​គ្នា​នៅក្នុង​គ្លី​និ​ច តែ​មិនឃើញ​មក​សោះ ទើប​ជនសង្ស័យ​ខឹង​ក៏​ជិះឡាន​ទៅផ្ទះ​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន រាជធានី​ភ្នំពេញ​វិញ​ទៅ​។​

​រហូតដល់​ម៉ោង ១២​រសៀល​ទើប​ក្រុមហ៊ុន​សន្តិសុខ​ទៅដល់​គ្លី​និ​ច មិនឃើញ​ជនសង្ស័យ ក៏​តេ​ទូរស័ព្ទ​ហៅ​ជនសង្ស័យ​មក​ជជែក​គ្នា​វិញ​។ លុះដល់​ម៉ោង​កើតហេតុ ជនសង្ស័យ​ទៅដល់​គ្លី​និ​ច​វិញ ក៏​ឃើញ​ជនរងគ្រោះ​ឈរ​នៅមុខ ហើយក៏​យក​កាំភ្លើងខ្លី​ពី​ចង្កេះ​ខោ​មក វាយ​ទៅលើ​ជនរងគ្រោះ​ចំក្បាល​ផ្នែក​ខាងឆ្វេង បណ្តាលឱ្យ​ដួល ហើយ​ជនសង្ស័យ​ក៏​ដើរចូល​ក្នុង​គ្លី​និ​ច​បាត់ទៅ​។​​ជនរងគ្រោះ​ត្រូវបាន​បុគ្គលិក​ពេទ្យ​យកទៅ​លាង​របួស​នឹង​ដេរ​ចំនួន​បី​ថ្នេរ ហើយ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​រាយការណ៍​ឲ្យ​សមត្ថកិច្ច ទើប​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​តែម្ដង​។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​កាំភ្លើង​ទៅ​វាយ​ជនរងគ្រោះ​ពិតមែន ដោយសារ​ខឹង​ជួល​ឲ្យ​មក​យាម​បែរជា​ត្រូវ​គ្នា​ជាមួយ​ចោរ​ទៅវិញ​។ វត្ថុតាង​ដែល​សមត្ថកិច្ច​ចាប់យក អាវុធខ្លី​មួយ​ដើម​ម៉ាក​CF98 លេខ​006009 មាន​បង់​ចំនួន​មួយ និង​គ្រាប់​ចំនួន​មួយ​។​​កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គ​ស្នូល កំពុង​កសាង​សំណុំរឿង​ជនសង្ស័យ​ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្ដាល ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​a army cliniq a army cliniq1 a army cliniq2 a army cliniq3 

​