» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11327 នាក់

ម្សិលមិញ 24358 នាក់

សរុប 21107094 នាក់

លោក ហ៊ុយ ទូច មេ​ពេ​ទ្ស​សត្វ​ខេត្តបន្ទាយមានជ័យ​សប្បាយ​ដៃ​បើក​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​មាន់​ទា​តាម​ច្រករបៀង​ពេញបន្ទុក​


​បន្ទាយមានជ័យ​៖​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​អូរជ្រៅ​ដែល​សុំ​មិន​បេ​ញ្ចេ​ញ​ឈ្មោះ បាន​ឲ្យ​ដឹងថា​សប្វថ្ងៃ​ជ្រូក​មាន​ទា​សម្រុក​ដឹក​ចេញពី​ស្រុក​សៀម​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុង​ឃុំ​អូរ​បី​ជាន់ ជាពិសេស​នៅ​ច្រករបៀង​ព្រៃ​ចាន់​ចូលមក​លក់​ក្នុងស្រុក​ខ្មែរ​យ៉ាង​គគ្រឹក​ដោយ​រលូន​។​a huy touch 

អា​រឿង​ឈ្មួញ​នាំចូល​មាន​ទា​ជ្រូក​គ្មាន​ការត្រួតពិនិត្យ​នេះ​កន្លងមក​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ តែងតែ​ដោះសា​យករួចខ្លួន​ដោយ​អះអាងថា ក្រុមការងារ​របស់លោក​មាន​គ្នា​តិច​មិនអាច​ទប់ស្កាត់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះទេ​។ ប៉ុន្តែ​ប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ និយាយថា ទាល់តែ​មានការ​ឃុបឃិត​ពី​លោក ហ៊ុយ ទូច ទើប​ឈ្មួញ​ហ៊ាន​នាំចូល​ជ្រូក​មាន់​ទារ​ស់​និង​គោ ពី​ស្រុក​សៀម​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុង​ឃុំ​អូរ​បី​ជាន់ ជាពិសេស​នៅ​ច្រករបៀង​ព្រៃ​ចាន់​។

ជាមួយគ្នានោះ​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៩១១ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មន្ត្រី​របស់ខ្លួន​នៅ​ច្រករបៀង​ព្រៃ​ចាន់ និង​ច្រករបៀង​ផ្សេងៗ​ទៀត​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ហ៊ុយ ទូច ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​សុខ​ស្រួល​។​

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​មាន​ឈ្មួញ​ដឹកជញ្ជូន​មាន់​ទា​ជ្រូក​និង​គោ ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ព្រៃ​ចាន់ ដែលជា​តំបន់​គ្រប់គ្រង​ដោយ​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ដែលមាន​លោក សូ ចាន់ណា​រី ជា​មេបញ្ជាការ​អង្គភាព​នេះ​។ ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ជ្រូក​មាន់​ទានិ​ង​គោ ចូល​តាម​ច្រករបៀង​ព្រៃ​ចាន់ បាន​ប្រាប់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ ថា​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​មេ​ច្រករបៀង​ព្រៃ​ចាន់ និង​តាម​ស្នាក់ការ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ច្រើន​កន្លែង​ទៀត​ទើប​អាច​ទៅដល់​គោលដៅ​។

​មន្ត្រី​ពេទ្យសត្វ​តម្រូវ​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ជ្រូក​មាន់​ទានិ​ង​គោ ពី​ស្រុក​សៀម​បង់លុយ​ច្រើនជាងគេ​ដោយ​អះអាងថា លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ ជា​អ្នក​តម្រូវ​ឲ្យ​ធ្វើបាន​បែបនេះ​?​។​មិនដឹងថា​តើ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដឹង​រឿង​បទល្មើស​ឆ្លងដែន​នៅតាម​ច្រករបៀង​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ដែល​នៅតែ​កើតឡើង​ចឹ​ង​ដែរ​ឬ​អត់​នោះទេ​?​។​a huy touch1 a huy touch2 

​