» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2928 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098695 នាក់

ឡានធំ​បុក​ឡានតូច​៤​បង្ក​គ្រោះថ្នាក់​ដល់​អតីត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​


​សៀមរាប​៖​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើតឡើង​នា​ព្រឹក​ថ្ងៃទី​២៥​ធ្នូ​ឆ្នាំ​២០២០​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ស្ថិតនៅ​ភូមិ​គោក​ចាស់​ឃុំ​ស្រ​ណា​ល​ស្រុក​ក្រឡាញ​ខេត្តសៀមរាប​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​៤​គ្រឿង​និង​ម៉ូតូ​មួយគ្រឿង​។ បង្ករ​ឡើង​ដោយ​រថយន្ត​ធន់​ធំ បើក​វ៉ា​ជែង​គ្នា​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន បាន​ប៉ះ​ជាមួយ​ម៉ូតូ រួច​ក៏​ជ្រុល​មក​បុក​ជាមួយ​រថយន្ត លោក កង គឹម​ហាក់​យ៉ាង​ពេញទំហឹង​តែម្ដង​។​មនុស្ស​៤​នាក់​រងរបួស​ក្នុងនោះ​មាន​លោក​កង​គឹម​ហាក់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ​ផងដែរ​។​a kimhak traffic 

​មន្ត្រី​អាវុធហត្ថ​ស្រុក​ក្រឡាញ់​បានឱ្យដឹងថា​៖​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​ធំ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ផ្លាកលេខ​តា​កៃ​វ​៣A.២៩២៦​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។​រថយន្ត​នេះ​បាន​បុក​ម៉ូតូ​ពីក្រោយ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​១FZ.១៧៨៦​បើកបរ​ដោយ ឈ្មោះ ហុំ​គិ​ម​ស៊ីន​ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​នៅ​ភូមិ​ផ្លាំ​ង​ឃុំ​ព្រៃ​ជ្រូកស្រុក​ពួក​ខេត្តសៀមរាប​។​

​ក្រោយ​បុក​ម៉ូតូ​ហើយក៏​បាន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក ហៃ​លុច​រី​វ៉ូ​ដែល​កំពុង​ឈប់​នៅ​ចិញ្ចើមផ្លូវ​ខាងស្ដាំ​បែរ​ពាក់​ផ្លាកលេខ​ភ្នំពេញ​២AC.១៤១៦​។​ម្ចាស់​រថយន្ត​ឈ្មោះ​ឡ​ម​សុផល​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​ជប់​ឃុំ​ជប់​វ៉ា​រី​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​។​​ប្រភព​បាន​បន្តថាៈ​ពេល​បុក​រថយន្ត​ចត​ស្ងៀម​ហើយ​រថយន្ត​ធំ​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​បុក​ប៉ះ​ជាមួយ​រថយន្ត​masda​មួយគ្រឿង​ទៀត​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​២.BT.២៩៨៨​។​អ្នកបើកបរ​ដោយ​ឈ្មោះ​ឡឹ​ក​ស៊ីនួន​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​គ្រួស​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​ដែលមាន​អ្នករួមដំណើរ​៤​នាក់​។​

​ជនរងគ្រោះ​ទី​១​ឈ្មោះ​សុខ​ម៉េង​ស៊ឹម​ភេទ​ប្រុស​៤៦​ឆ្នាំ​រស់នៅ​ភូមិ​ស្លក្រាម​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។ ទី​២ ឈ្មោះ​យេន សាំង​សា​នុត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​។​៣ ឈ្មោះ​កង គឹម​ហាក់ ភេទ​ប្រុស​អាយុ ៤៦​ឆ្នាំ​,​ទី​៤​ឈ្មោះ​សម​សែន​អាយុ​៤៦​ឆ្នាំ​អ្នក​ទាំង​៣​រស់នៅ​ភូមិ​គ្រួស​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​។​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ធំ​បាន​ចុះ​រត់​គេចខ្លួនបាត់​។​​បន្ទាប់ពី​សមត្ថកិច្ច​វា​ស់វែង​រថយន្ត​ស៊ី​រ៉ែ​ន​៦១០​បាន​ដឹក​ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទី​ពេទ្យ​។​ចំណែក​វត្ថុតាង​ម៉ូតូ​១​គ្រឿង​និង​រថយន្ត​៣​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​រង់ចាំ​ដោះស្រាយ​។​

​នៅថ្ងៃនេះ​ដែរ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៨​លើក ក្នុងនោះ​ស្លាប់​ចំនួន​១០​នាក់ របួស​ចំនួន​១០​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​៨​នាក់ ហើយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​រាជធានី ខេត្ត​ចំនួន​៦​។​នេះ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​ខឿន​អ្នកនាំពាក្យ​នគរបាលជាតិ​។​បើ គិត​ត្រឹម​ម៉ោង​៤ រសៀល​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​ម្សិលមិញ សមត្ថកិច្ច​នគរបាល បាន​រកឃើញ​យានយន្ត​ល្មើសច្បាប់​ចំនួន​៩៥៣ គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន​៦៧៨​គ្រឿង និង​រថយន្ត​ចំនួន​២៧៥ គ្រឿង​៕a kimhak traffic1 a kimhak traffic2 a kimhak traffic3 a kimhak traffic4 

​