» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3158 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098925 នាក់

ម្ចាស់​ដេប៉ូ​លក់​គ្រឿងសំណង់​ត្រូវ​ចោរ​ចូល​ចាក់​សម្លាប់​ប្លន់​


​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ មាន​ចោរ​ចូល​ប្លន់​និង​ចាក់​សម្លាប់​ម្ចាស់​ដេប៉ូ​លក់​គ្រឿងសំណង់​យីហោ​ថា​ស៊ី​នាថ​ស្ថិត​ក្នុងភូមិ​គោក​រំដួល​សង្កាត់​សំរោង​.​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០២៤​វេលា​ម៉ោង​៤​ទៀបភ្លឺ​។​a kill home 

​កម្មករ​ឈ្មោះ​ផុង អាយុ ២៣​ឆ្នាំ​ដែល​ស្នាក់នៅ​ក្នុង​ដេប៉ូ​បាន​ប្រាប់ថា ជា​រៀងរាល់​យប់​រូបគាត់​បាន​ស្នាក់នៅ​ក្នុង​ដេប៉ូ​ជាមួយនឹង​ថៅកែ​របស់គាត់ ក៏ប៉ុន្តែ​ថៅកែ​របស់គាត់​ស្នាក់​នៅក្នុង​បន្ទប់​ផ្ទាល់ខ្លួន​របស់គាត់​ដាច់ដោយឡែក​ពីគ្នា​ចម្ងាយ​ប្រហែល​៣០​ទៅ​៤០​ម៉ែត្រ​។ រូបគាត់​បាន​បន្តទៀត​ថា នៅ​ព្រឹក​ថ្ងៃទី ២៥ ខែឧសភា​ឆ្នាំ ២០២៤​វេលា​ម៉ោង​៧​ព្រឹក​ដោយ​ឃើញ​មាន​ឡាន​ម៉ូយ​ដឹក​ខ្សាច់​យកមក​ទម្លាក់​ក្នុង​ដេប៉ូ​.​ថៅកែ​របស់គាត់​តែងតែ​ចេញមក​ជួប​ម៉ូយ​ដឹក​ខ្សាច់​របស់គាត់​ក៏ប៉ុន្តែ​នៅ​ព្រឹក​នេះ​មិនឃើញ​ថៅកែ​ចេញមក​ជួប​ទើប​ធ្វើឱ្យ​គាត់​មានការ​ងឿងឆ្ងល់​។ ក្រោយមក​គាត់​ក៏បាន​ចុច​ទូរស័ព្ទ​ទៅ​ថៅកែ​តែ​ចុច​មិន​ចូល​ដោយ​ឃើញ​នៅមុខ​បន្ទប់​របស់​ថៅកែ​នៅមាន​ស្បែកជើង​គាត់​ក៏បាន​ស្រែកហៅ​ពី​ខាងក្រៅ​បន្ទប់​តែ​ពុំមាន​សំឡេង​ឆ្លើយ​។​

រូបគាត់​ក៏បាន​សម្រេចចិត្ត​បើកទ្វារ​បន្ទប់ ក៏​ឃើញ​ថៅកែ​របស់គាត់​ដេកស្លាប់​ផ្កាប់មុខ​ដោយមាន​ឈាម​ពាសពេញ​កំរាលពូក​ធ្វើឱ្យ​គាត់​ស្រែក​ឆោឡោឡើង​រួច​ក៏បាន​ទូរស័ព្ទ​ទៅ​កូនប្រុស​របស់​ថៅកែ​ឲ្យ​មក​មើល​។​កូនប្រុស​របស់គាត់​ដែល​ស្នាក់នៅ​ភូមិ​ផ្សេងគ្នា​ក៏បាន​មកដល់​ហើយក៏​បាន​ចាប់​ផ្ងារ​ខ្លួន​ឪពុក​ឡើង ទើប​ដឹងថា​ឪពុក​របស់ខ្លួន​ត្រូវ​ចោរប្លន់​ចាក់​សម្លាប់​នៅក្នុង​បន្ទប់​មិនដឹង​តាំងពី​ពេលណា​មក​។
​ករណីនេះ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​សំរោង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ហម ភារ​ម្យ បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយក៏​បានធ្វើការ​ស្រាវជ្រាវ​ធ្វើ​កំណត់ហេតុ​ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន​ឃាតករ​យកមក​ផ្ដន្ទាទោស​តាមច្បាប់​។ សូមបញ្ជាក់​ផងដែរ​ថា​ក្រោយពី​សមត្ថកិច្ច​ធ្វើ​សកល​វិ​ច្ច័​យ​ត្រួតពិនិត្យ​សាកសព​និង​ទីតាំង​ជុំវិញ​កន្លែងកើតហេតុ​អស់​រយៈពេល​ជាច្រើន​ម៉ោង​មក​ទើប​កំណត់​បាន​ថា​ជា​ករណី​ប្លន់​យក​ទ្រព្យសម្បត្តិ​រួច​ចាក់​សម្លាប់​ហើយក៏​គេចខ្លួនបាត់​។​

​តាម​ការលើកឡើង​រប​ស់​សមត្ថកិច្ច​បានបញ្ជាក់​ប្រាប់ថា នៅ​ចន្លោះ​ម៉ោង ៤ ទៅ​ម៉ោង ៤​និង​៣៧​នាទី​ទៀបភ្លឺ​ថ្ងៃទី ២៥ ខែឧសភា​ឆ្នាំ ២០២៤ ឃាតករ​បានធ្វើការ​គាស់​ទ្វារ​កញ្ចក់​បន្ទប់​ខាងមុខ​ការិយាល័យ​។​រួច​ក៏​ឆ្លងតាម​បង្អួច​ចូលទៅក្នុង​បន្ទប់ដេក​របស់​ជនរ​ង​គ្រោះ​ហើយក៏​ធ្វើការ​ចាក់ទៅលើ​ជនរងគ្រោះ​ដោយ​អាវុធ​ដែក​មុត​ស្រួច​ចំណុច​ត្រ​ង់ក​.​និង​ចុងដង្ហើម​ខាងមុខ​ចំនួន​ពីរ​កាំបិត​និង​ចាក់​ខាងក្រោយ​កញ្ចឹងក​ចំនួន​ពីរ​កាំបិត​សរុប​ទាំងអស់​ចំនួន ០៤​កាំបិត​ហើយក៏​បាន​ប្រមូលយក​វត្ថុ​មានតម្លៃ​រួមមាន​÷ ១,​ខ្សែក​មាស​ទម្ងន់ ៥ ដំឡឹង​៥​ជី​មួយ​ខ្សែ​២.​ចិញ្ចៀនមាស​ទម្ងន់​០១​ដំឡឹង ៥​ជី​មួយ​វង់​

៣,​ទូរស័ព្ទ iphone ១២.​មួយគ្រឿង​និង​ទូរស័ព្ទ​អិន​ចុច​ពិល​មួយគ្រឿង​និង​លុយ​ក្នុង​កាបូប​មួយចំនួន​ផងដែរ​។ រួច​ហើយក៏​ធ្វើការ​បើករថយន្ត​រប​ស់ជន​រងគ្រោះ​.​ម៉ាក់ តូ​យូ​តា​.CROSS. ពណ៌​ស​ពាក់​ស្លាក​លេខ​ឧ​ត្ត​រ​មានជ័យ​.2C.1112. យកមក​ចត​ចោល​នៅ​ចំណុច​ភូមិ​ឈូក​ម្ដុំ​ភោជនីយដ្ឋាន​សាច់​អាំង​ទឹក​កាពិ​ស្ថិតក្នុង​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រួចរាល់​ក៏បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​សាច់ញាតិ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​វែកមុខ​ឃាតករ​ដៃដល់ ដើម្បី​តាម​ចាប់ខ្លួន​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ៕a kill home1 a kill home2 

​