» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2274 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098041 នាក់

ផលប្រយោជន៍​នៃ​មើម​ឆៃថាវ​សម្រាប់​សុខភាព​

 

​ភ្នំពេញ​៖ ឆៃថាវ គឺជា​បន្លែ​មើម​មួយ​ប្រភេទ​ដែល​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​ហើយ​ភាគច្រើន នៃ​ពួកយើង​សុទ្ធតែ​បាន​ស្គាល់​និង​ធ្លាប់​ទទួលទាន​បន្លែ​នេះ​។ ទោះបីជា​ចូលចិត្ត ឬ​ឧស្សាហ៍​ទទួលទាន ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា ឆៃថាវ​មាន​ផ្ទុក សារធាតុចិញ្ចឹម​ចាំបាច់​ជាច្រើន​ដែល​ល្អ​សម្រាប់​សុខភាព​។​a chhai thao1 

១. សុខភាព​ថ្លើម​៖​ឆៃថាវ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ beta-carotene ក៏ដូចជា flavonoids ដែល​គាំ ទ្រ​មុខងារ​នៃ​ថ្លើម​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ឆៃថាវ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។​

២. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​៖​ឆៃថាវ មាន​ផ្ទុក​សារធាតុ anthocyanins និង phytochemicals ដែលមាន​លក្ខណៈសម្បត្តិ ប្រឆាំង​ជំងឺមហារីក​។ លើសពីនេះទៅទៀត ឆៃថាវ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ការពារ​ទប់ស្កាត់​ការបំផ្លាញ DNA ក្នុង​កោសិកា​ពី​សំណាក់​រ៉ាឌីកាល់​សេរី​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺមហារីក​។​

៣. ទប់ស្កាត់​ព្យាបាល​អាកា​រៈ​ទល់លាមក​៖​នោះ​ក៏​ព្រោះតែ​ឆៃថាវ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​ដែលមាន​ប្រសិទ្ធិភាព​ជួយ​សម្អាត​កំទេចកំទី​អាហារ​ដែល​ជាប់គាំង ឬ​ទាក់​ក្នុង​ពោះវៀនធំ​។​វា​ក៏​ជួយ​សម្របសម្រួល ដំណើរការ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។​

៤. លាង​សម្អាត​តម្រងនោម​
​នោះ​ក៏​ព្រោះតែ​មើម​ឆៃថាវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ betaine ដែលមាន​លក្ខណៈ សម្បត្តិ​ប្រឆាំង​ជំងឺមហារីក​និង​ជួយ​កម្ចាត់​សារធាតុ calcium phosphate ក្នុង​តម្រងនោម​។​
៥. គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​៖​ឆៃថាវ គឺមាន​ផ្ទុក​ស​ន្ទ​ស្សន៍​ជាតិ​ស្ករ​ទាប​ដែល​មានន័យថា ការទទួល​ទាន​វា​មិន​ផ្ដល់​ផល ប៉ះពាល់​អ្វី​ចំពោះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើយ​។ វា​ក៏​ជួយ​ក្នុងការ​គ្រប់គ្រង​ការ​ស្រូប យក​នូវ​ជាតិ​ស្ករ​ទៅក្នុង​ចរន្តឈាម​ដែល​មានន័យថា អ្នកជំងឺ​ទឹកនោមផ្អែម​មិនចាំបាច់ ព្រួយបារម្ភ​ច្រើន​អំពី​ការធ្លាក់ចុះ​ឬ​ឡើង​ខ្ពស់​ភ្លាមៗ​នៃ​កម្រិត​ជាតិ​ស្ករ​នៅពេល​ទទួលទាន​។​

៦. ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​៖​ឆៃថាវ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក ហេតុនេះហើយ​ទើប​វា​ជា​អាហារ​ដ៏​ល្អ​សម្រាប់ សុខភាព​ដែល​ជួយ​ក្នុង​ការរក្សា​ជាតិ​ទឹក និង​សំណើម​ក្នុង​រាងកាយ​។ ការរក្សាបាន​នូវ ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ គឺ​ល្អជា​ពិសេស​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ដោយ​ជួយ​ឲ្យ​អ្នក​ជៀស​ផុតពី​អាកា​រៈ​ទល់លាមក ហើយ​ធានា​នូវ​ការ​ស្រូបយក​សារធាតុ ចិញ្ចឹម​ល្អៗ​ពី​អាហារ​ដែល​អ្នក​បានទទួល​ទាន និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការរំលាយ អាហារ​។​

៧. គ្រប់គ្រង​សម្ពាធ​ឈាម​៖​ឆៃថាវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែលមាន​ប្រសិទ្ធិភាព​ផ្សារភ្ជាប់​ទៅនឹង​ការ កាត់បន្ថយ​បញ្ហា​នៃ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។​

៨. បន្សាប​ជាតិពុល​ពី​ក្នុង​រាងកាយ​៖​ឆៃថាវ គឺជា​អាហារ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ដែល​ជួយ​ក្នុងការ​កម្ចាត់​ជាតិពុល​ចេញពី ក្នុង​រាងកាយ​។ វា​មាន​ផ្ទុក​នូវ​សារធាតុ pectin និង betaine​ដែល​ជួយ​ការពារ​ប្រព័ន្ធ រំលាយ​អាហារ​និង​ថ្លើម​។ សារធាតុ​គីមី​ទាំងនេះ​ក៏​អាចជួយ​សម្អាត​ក្នុង​រាងកាយ​ផងដែរ ដោយ​កាត់បន្ថយ​បរិមាណ​នៃ​ជាតិពុល​ដែល​រាងកាយ​កំពុង​ផ្ទុក​។ បន្លែ​នេះ ក៏​ជា​ប្រភព ដ៏​សម្បូរបែប​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម ជាតិ​ដែក កាល់ស្យូម និង​ជាតិ​ស័ង្កសី​ដែល​រាងកាយ ត្រូវការ​ចាំបាច់​ដើម្បី​ដំណើរការ​កម្ចាត់ ឬ​បន្សាប​ជាតិពុល​ចេញពី​ក្នុង​រាងកាយ​។ លើសពីនេះទៅទៀត​បរិមាណ​ខ្ពស់​នៃ​ជាតិ​ស​សៃ​ក្នុង​ឆៃថាវ​ជួយ​ធ្វើអោយ​យ​ការ រំលាយ​អាហារ​មាន​ភាពប្រសើរឡើង និង​ជួយ​រាងកាយ​កម្ចាត់​កាកសំណល់​។​

៩. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​៖​ឆៃថាវ​មាន​ផ្ទុក​នូវ​វីតាមីន C កម្រិត​ខ្ពស់​ដែល​សំខាន់​ចាំបាច់​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ភាព ស៊ាំ​នៃ​រាងកាយ​ឲ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង ដោយ​ការជំនួស​កោសិកា​ឈាមស និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​ដែលមាន​សារៈសំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ផ្សេងៗ​ពី​ជំងឺ​ផ្តាសាយ​ធម្មតា​រហូតដល់​ជំងឺមហារីក​។​

១០. ព្យាបាល​ដំបៅ​ក្រពះ​៖​ឆៃថាវ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ស្ពាន់ធ័រ​ដែលជា​ជាតិ​រ៉ែ​ម្យ៉ាង​មាន​លក្ខណៈសម្បត្តិ ប្រឆាំង​បាក់តេរី​និង​បន្សាប​ជាតិពុល​។ ការរួមបញ្ចូល​បន្លែ​មើម​នេះ​ក្នុង​របប​អាហារ ប្រចាំថ្ងៃ​ជួយ​កម្ចាត់​និង​រារាំង​រាល់​បាក់តេរី​ដែល​បង្កបញ្ហា​ដំបៅ​ក្រពះ​បាន​យ៉ាង​ប្រសើរ​៕ ដោយៈ health.com.kha chhai thao 

​