» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5320 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101087 នាក់

កីឡាករ​មឿ​ន​លីម សុ​បញ្ញា ឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជឺ​ជី​តស៊ូ នៅ​អាមេរិក​


​ភ្នំពេញ​៖ កីឡាករ​ជឺ​ជី​តស៊ូ​ជម្រើសជាតិ​កម្ពុជា មឿ​ន​លីម សុ​បញ្ញា បានឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ប្រកួត​( Jiu-Jitsu World League California X )​លើ​ទឹកដី​អាមេរិក ។ នេះ​បើតាម​ការបញ្ជា​ក់លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ជឺ​ជី​តស៊ូ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៥ ។​a jesu game1 

​កីឡាករ មឿ​ន​លីម សុ​បញ្ញា ដែល​បានឈ្នះ​មេដាយមាស នៅក្នុង​កម្មវិធី Jiu-Jitsu World League California X ក្នុង​វិញ្ញាសារ​ឯកត្តជន​បុរស Gi, កម្រិត​ខ្សែ​ខៀវ និង​ទម្ងន់​ក្រោម ៨២.៥​គីឡូក្រាម ។ វិញ្ញាសា​នេះ មាន​បេក្ខភាព​ចុះឈ្មោះ​ចូលរួម ២២​នាក់ ខណៈ សុ​បញ្ញា ធ្វើបាន​យ៉ាង​ល្អ ដោយបាន​យកឈ្នះ ៤​ប្រកួត ក្នុង​នោះបាន​ផ្ដួល​ដៃគូ​ឲ្យ​ចុះចាញ់ ៣​ប្រកួត ។​

​លោក Jasper Paas អនុប្រធាន​សហព័ន្ធ និង​ជា​គ្រូបង្វឹក​ក្រុមកីឡា​ជឺ​ជី​តស៊ូ​កម្ពុជា បាន​សម្ដែង​ការភ្ញាក់ផ្អើល ចំពោះ​ការសម្រេចបាន​នូវ​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ បន្ទាប់ពី​ការបញ្ជូន​រូបគេ ទៅ​បោះជំរុំ​ហ្វឹកហាត់​រយៈពេល ៣​ខែ នៅ​សហរដ្ឋអាមេរិក ។ លោក​បានចាត់ទុក​ជ័យជម្នះ​នេះ សបញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​រីកចម្រើន​នូវ​សមត្ថភាព និង​បច្ចេកទេស​របស់ សុ​បញ្ញា ហើយក៏​ជាស​ញ្ញាណ​ដ៏​ល្អ សម្រាប់​ការត្រៀម​ប្រកួត​អន្ដរជាតិ​ធំៗ​សម្រាប់​ឆ្នាំនេះ រួមទាំង​ស៊ី​ហ្គេម លើក​ទី​៣៣ នៅ​ថៃ នា​ចុងឆ្នាំ​២០២៥ នេះ​ផងដែរ ៕a jesu game 

​