» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 384 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095299 នាក់

ម្ចាស់សង្វៀនមាន់ជល់ឡូវនេះបើគេចាប់បានដឹងតែពីបញ្ជូនទៅគុកហើយអត់ហ៊ានស៊ីដាច់ទេលើកលែងតែសង្វៀនច្រកបន្ទាយចក្រី!

 

ខេត្តកណ្តាល៖កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ ឡាយ លាងឈាង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែង កំណើត ភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។a kok kdal4 

ឈ្មោះ ឡាយ លាងឈាងជាប់ចោទពីបទ៖ «ចាត់ចែងល្បែងស៊ីសង និងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)» នៅចំណុចចំការស្វាយ ស្ថិតនៅភូមិទួលស្ពឺ ឃុំតាលន់ ស្ថិតនៅភូមិទួលក្តី ឃុំត្រើយស្លា និងនៅភូមិស្វាយប្រទាល ឃុំស្វាយប្រទាល ក្នុងស្រុកស្អាង ខេត្តកណ្តាល។ប្រភពបានបន្តថា ជនជាប់ចោទខាងលើនេះ បានប្រព្រឹត្ត(របរសង្វៀនជល់មាន់និងល្បែង)ចាប់តាំងពីអំឡុងឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦។

គួររំលឹកថា កាលពីវេលាម៉ោង ១៥៖០០នាទី ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ លោក ណុប តារា អភិបាលរងខេត្តកណ្តាល ដោយមានសម្របសម្រួលនិតិវិធីដោយលោក រ៉ែន នរិន្ទ ព្រះរាជអាជ្ញារងអមសាលាខេត្តកណ្តាល បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុក កម្លាំងជំនាញកងរាជអាវុធខេត្ត-ស្រុក ចុះប្រតិបត្តិការ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ជល់មាន់ និងឃាត់ខ្លួនមេខ្លោងបានម្នាក់ ដកហូតម៉ូតូចំនួន១៩គ្រឿង និងសម្ភារ:សម្រាប់ការភ្នាល់ជល់មាន់មួយចំនួនទៀត នៅចំណុចចំការស្វាយមួយកន្លែង តែមិនស្គាល់ម្ចាស់នៅក្នុងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមេខ្លោងឈ្មោះ ឡាយ លាងឈាង ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិក្បាលកោះ (លិច) ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល រួមជាមួយវត្ថុតាងចាប់បានមាន៖ មាន់ជល់៣ក្បាល(ងាប់ទាំង០៣) ជញ្ជីងថ្លឹងមាន់០១គ្រឿង កន្រ្តក់ដាក់មាន់ចំនួន០៩ ចានបាញ់អាប៉ោង០១ តុបាញ់អាប៉ោង០១ កៅអីជរ័ចំនួន៧០ ស្បែកជើងចំនួន០៦គូរ និង ម៉ូតូចំនួន១៩គ្រឿង(សេ១២៥ចំនួន១០គ្រឿង ម៉ូតូគប់ចង្គៀងម៉ូលចំនួន០៥គ្រឿង ម៉ូតូវ៉េវ ចំនួន០៣គ្រឿង ម៉ូតូនិច០១គ្រឿង) ទូរសព្ទដៃចំនួន០៣គ្រឿង។

ជនសង្សយ័បានសារភាពថា ខ្លួនគេតែងតែណាត់អ្នកជល់មាន់ មានចំនួន០២ទីតាំងរួមមាននៅភូមិទួលស្ពឺ ឃុំតាលន់ និងភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ចំពោះការណាត់គ្នាលេងល្បែងជល់មាន់នេះ គឺខ្លួនគេបានចាត់ចែងឲ្យក្រុមអ្នកសារព័ត៌មានតាមហ្គ្រុប តេកេក្រាម ប្រហែលជា ១០អង្គភាព ដោយក្នុងមួយអង្គភាព ខ្លួនបានឲ្យលុយចំនួន ០២ម៉ឺនរៀល ឬ០៦ម៉ឺនរៀល ០៨ម៉ឺនរៀល តាមអង្គភាពសារព័ត៌មានតូចធំ។

ករណីយ៍បើសង្វៀនមាន់ដែរកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបើកប្រតិបត្តិការបង្ក្រាបទីតាំងលេងល្បែងស៊ីសងជល់មាន់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ខណៈកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែង នៅភូមិខោប សង្កាត់រការធំ ក្រុងច្បារមន។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ដោយបានឃាំត់ខ្លួននិងដកហូតវត្ថុតាងមួយចំនួន រួមមាន ម៉ូតូ៩គ្រឿង ទូរស័ព្ទ ៦គ្រឿង មាន់ជល់ ៣ក្បាល និងជញ្ជីងថ្លឹងមាន់ ១គ្រឿង។បច្ចុប្បន្ន ជនត្រូវចោទទាំង ៨នាក់ ត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគាររួចហើយ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

 

ផ្ទុយទៅវិញនៅច្រកបន្ទាយចក្រីស្រុកព្រះស្ដេចខេត្តព្រៃវែងវិញមានសង្វៀនជល់មាន់មួយបានបើកឡើងក្រោមលេសកាស៊ីណូ។សង្វៀនជល់មាន់នៅច្រកបន្ទាយចក្រីស្រុកព្រះស្ដេចខេត្តព្រៃវែងធ្លាប់បានបិទបានប៉ុន្មានថ្ងៃដែរ។តែឥឡូវថ្ងៃ15ខែមីនាឆ្នាំ 2026

នេះបើកលេ ងទៀតហើយ សួរថាសមត្ថកិច្ចប៉ុស្តិ៍អធិការស្រុកទៅណាអស់ហើយ ឬក៏ត្រូវថ្នាំសណ្ដំដូចប្រជាពលរដ្ឋលើកឡើងមែន។ សុំសរសើរម្ចាស់ទីតាំងដែលធ្វើឲ្យមន្ត្រីសមត្ថកិច្ចមិនហ៊ានមកក្បែរ មិនដឹងថាគាត់មានខ្សែធំប៉ុណ្ណាទេ។ឬមួយស្រុកខ្មែរមានស្តង់ដាបង្ក្រាប២ខុសគ្នា?។a kok jakrey a kok kdal3 a kok kdal5 a kok speu